Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆ្គាំ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹង ឆ្គង : ឆ្គាំឆ្គង គឺហ្មងឆ្គង, មោះមៃបន្តិចបន្តួច ល្មមអត់ឱនស្ដីប្រដៅបាន ។
-
ឆ្ងក
( ន.នាមសព្ទ )
ទ្រូងសត្វជើង ៤ : ឆ្ងកគោ ។
- ពពាលឆ្ងក ពពាលត្រង់ឆ្ងក ។
-
ឆ្ងក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ឆ្ងក់ៗ
ដែលមានដំណើរត្រង់ហើយរលាក់ផង : ដើរឆ្ងក់ៗ ។
-
ឆ្ងល់
( កិ.កិរិយាសព្ទ )
វីមវាម, សង្ស័យក្នុងចិត្ត, ពិភាល់, យល់មិនសព្វគ្រប់ ។ ឆ្ងែឆ្ងល់ ឆ្ងល់ខ្លះយល់ខ្លះ ស្រវាក់ស្រវាន់ ។
-
ឆ្ងាញ់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានរសជាតិគាប់មាត់ ឬដែលមានក្លិនគាប់ច្រមុះ : សម្លឆ្ងាញ់, ក្លិនឆ្ងាញ់, ស៊ីឆ្ងាញ់, ធុំក្លិនឆ្ងាញ់ ។
-
ឆ្ងាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានចម្ងាយ : ស្រុកឆ្ងាយ; ទៅឆ្ងាយ, នៅឆ្ងាយ ។ ព. ផ្ទ. ជិត, ទៀប, ក្បែរ, ប្រប ។
-
ឆ្ងិត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ឆ្អិត : ក្លិនឆ្ងិត, ក្រអូបឆ្ងិត ។
- ឆ្ងិតឈ្ងុយ ឬ ឈ្ងុយឆ្ងិត ដែលយកចិត្តទុកដាក់ដោយអស់អញលំគេញ, ដោយផ្ដេកផ្ដិត : ធ្វើការឆ្ងិតឈ្ងុយ, ផ្គាប់ផ្គុនឆ្ងិតឈ្ងុយ, ស្រឡាញ់ឆ្ងិតឈ្ងុយ ឬ ឈ្ងុយឆ្ងិត ។
-
ឆ្ងឹង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្កឹង) ។
-
ឆ្ងុយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមើលទៅឃើញរាងបញ្ឈរមានសណ្ឋានកំបុតចុង : កំបុតឆ្ងុយ ។
-
ឆ្ងូវ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ច្រងូវ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>