Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទព្វៈ
( ន.នាមសព្ទ )
[ទ័ប-ពៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទព្វ; ទ្រវ្យ) គ្រឿងប្រើប្រាស់ផ្សេងៗ, ទ្រព្យ, សម្បត្តិ, គ្រឿងប្រកបកិច្ចការ, គ្រឿងផ្សំ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រព្យ ផង) ។ គុ. មានប្រាជ្ញាឈ្លាសវៃ : ទព្វបុរស ។
-
ទព្វសម្ភារៈ
( ន.នាមសព្ទ )
[ទ័បពៈស័មភារៈ ]
or #NAME?
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទ្រវ្យ--) គ្រឿងប្រុង គឺគ្រឿងប្រដាប់សម្រាប់ផ្គុំ, សម្រាប់ផ្សំ, ដំឡើង ដូចយ៉ាងគ្រឿងគេហដ្ឋាន និងគ្រឿងរទេះជាដើម : មុននឹងសង់គេហដ្ឋាន គប្បីរកទព្វសម្ភារៈឲ្យបានសព្វគ្រប់សិន។
-
ទម
( ន.នាមសព្ទ )
សំណុំផ្កាដូង, ស្លា, ត្នោត, ចេកជាដើម ដែលទើបនឹងចេញលេចឡើង នៅក្ដោបមិនទាន់បែកមិនទាន់រីក : កុំកាត់ទមដូង ស្លាទើបនឹងលេចទម ។
-
ទម
( កិ.កិរិយាសព្ទ )
បញ្ចេញទមគីបញ្ចេញផ្កាដែលហៅថា ទម ។
-
ទមិឡ
( ន.នាមសព្ទ )
[ទៈមិល, ឬតាមទម្លាប់ថា ទ្មិល]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទ្រាវិឌ) ពួកមនុស្សជាតិមួយនៅក្នុងប្រទេសឥណ្ឌា ទិសនិរតីប៉ែកខាងកើត : ជាតិទមិឡ ពួកទមិឡ ។ ខ្មែរយើងប្រើជា គុ. ក៏បាន : ចិត្តទមិឡ, មនុស្សទមិឡ សំដៅសេចក្ដីថា ចិត្តកាច, មនុស្សកាចអាក្រក់ ប៉ុន្តែតាមការណ៍ពិត ជនជាតិទមិឡ ពុំកាចស្លូតខុសពីជនជាតិដទៃទេ ។
-
ទម័ក
( ន.នាមសព្ទ )
[ទៈមាក់ ]
( បា.បាលី ( បាលីភាសា ) )
(ទមក “អ្នកទូន្មាន, អ្នកបង្ហាត់”) អ្នកបង្ហាត់ដំរី, អ្នកទូន្មានដំរី, អ្នកទាម-កដំរី, អ្នកបរដំរី, ហ្មដំរី ។ សរសេរក្លាយជា ទ្រមាក់ យូរហើយ, គួរប្រើ ទម័ក វិញទើបត្រឹមត្រង់តាមប្រភពសព្ទដើម ។
-
ទម្ងន់
( ន.នាមសព្ទ )
ភាវៈធ្ងន់, សភាពធ្ងន់; ចំនួនដែលធ្ងន់ : អង្ករមួយបាវនេះ មានទម្ងន់ប៉ុន្មានគីឡូក្រាម ?; ការណ៍ហ្នឹង ពុំមែនមានទម្ងន់ប៉ុន្មានទេ; កុំលើកទម្ងន់ដាក់ទៅលើគេ ។ ការមានគ័ភ៌ : វាមានទម្ងន់៥ខែហើយ គឺវាមានគ័ភ៌ឬមានផ្ទៃពោះ៥ខែហើយ ។
-
ទម្រ
( ន.នាមសព្ទ )
[ទំរ]
ប្រដាប់សម្រាប់ទ្រ, គ្រឿងទ្រ : ទម្រផើង, ទម្រត្រៃ ។
-
ទម្រង់
( ន.នាមសព្ទ )
សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ, លំនាំ : របស់នេះមានទម្រង់សមរម្យ; ទម្រង់វែងពុំសូវសម ។ រ. ស. គ្រឿងទ្រង់នៃព្រះរាជា :
- ព្រះទម្រង់ខុរំ (--ខុរ៉័ង) កាំបិតកោរ;
- ព្រះទម្រង់គទាវុធ (--គៈទា វុត) ដំបង;
- ព្រះទម្រង់មណីរត្ន (--មៈនីរ័ត) ចិញ្ចៀន;
- ព្រះទម្រង់អគ្គី (--កគី) កាំភ្លើង;
- ព្រះទម្រង់អសិ (--អៈសិ) ដាវ ។ល។
-
ទម្រង់ការ
( ន.នាមសព្ទ )
របៀបធ្វើមង្គលការអាពាហ៍ពិពាហ៍ : ទម្រង់ការព្រះជ័យចេស្ដា របៀបមង្គលការអាពាហ៍ពិពាហ៍ ដែលព្រះបាទសម្ដេចព្រះជ័យចេស្ដា ទ្រង់មានព្រះរាជបញ្ជាឲ្យរៀបរៀង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>