Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទម្រោប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទ្រោប ។ ន. ការទ្រោប (ព. ថ.) : ទម្រោបកាយញយពេក នាំឲ្យឈឺដើមទ្រូង កា្លយជាជំងឺក្អក ។
-
ទម្រោម
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទ្រោម : ទម្រោមដំរី ។ ន. ការទ្រោម (ព. ថ.) : ទម្រោមនៃដំរី គឺការដែលដំរីវាទ្រោម ។
-
ទម្លាក់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យធ្លាក់; លែងចោលឲ្យរបូតជ្រុះធ្លាក់ : ទម្លាក់ផ្លែឈើ ។ ទម្លាក់ក្រាញ តាំងក្រាញទម្រន់នៅ ។ ទម្លាក់ចិត្ត ឬ ទម្លាក់គំនិត លាកចិត្តឬលាកគំនិត ។ ទម្លាក់បំពង់ (ព. ប្រ.) ទម្លាក់ប្រមោយគោះដីឮសូរដូចគេបោះបំពង់ទម្លាក់ទៅលើដី (ដំរី) : ដំរីទម្លាក់បំពង់សញ្ញាថា វាទទួលស្ដាប់បង្គាប់ហើយ (គេអាចចូលទៅចាប់វាបាន) ។ល។
-
ទម្លាក់ --
(មើលក្នុងពាក្យ ទម្លាក់) ។
-
ទម្លាប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យធ្លាប់, ឲ្យថ្នឹក : ទម្លាប់ខ្លួន, ទម្លាប់ចិត្ត, ទម្លាប់ដៃ, ទម្លាប់មាត់ ។ល។
-
ទម្លាប់
( ន.នាមសព្ទ )
ការដែលធ្លាប់, លំអានដែលធ្លាប់តែមានមក : ទម្លាប់ចាស់បុរាណ; ធ្វើតាមទម្លាប់ពីមុនមក; មានទម្លាប់ពីនាយមក ។ល។
-
ទម្លាយ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យធ្លាយ : ទម្លាយទំនប់; បិទថ្នាំទម្លាយបូស ។
-
ទម្លាយរត
( ន.នាមសព្ទ )
ឈ្មោះប្រទាលផ្ញើប្រាណ ដុះតោងអាស្រ័យនឹងដើមឈើរស់, មានពីរប្រភេទគឺ ទម្លាយរតញី មានផ្កាព័ណ៌ស, ទម្លាយរតឈ្មោល មានផ្កាព័ណ៌ក្រហម (គេអាចប្រើទម្លាយរតទាំង ២ ប្រភេទនេះជាថ្នាំរំងាប់រោគផ្សេងៗ តាមទម្លាប់ប្រើ) ។
-
ទម្លាយស្មង
( ន.នាមសព្ទ )
ឈ្មោះឈើតូចមួយប្រភេទ មានបន្លាច្រើនតែដុះលើដីដំបូក ។
-
ទម្លាយអាកាស
( ន.នាមសព្ទ )
ឃ្មុំ, (ទឹកឃ្មុំ) ពាក្យគ្រូថ្នាំ គឺគ្រូពេទ្យខ្មែរក្នុងសម័យបុរាណ : ទម្លាយអាកាស ដាសព្រះធរណី គឺទឹកឃ្មុំនិងមើមក្រវាញជ្រូក ។
<< Prev 1 ... 15 16 17 18 19 20 Next >>