Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទឡ្ហីករណៈ
( ន.នាមសព្ទ )
[ទ័ល-ហីកៈ រៈណៈ ឬ--ក]
or ទឡ្ហីករណ៍
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទឡ្ហីករណ; ទ្ឫឍករណ) ពាក្យឬសេចក្ដីផ្សេងៗ ដែលទាញនាំយកមកអាង ដើម្បីឲ្យមាំ : ពាក្យនេះជាទឡ្ហីករណៈ ឬ ជាទឡ្ហី-ករណ៍ ។ និបាតសព្ទសម្រាប់បញ្ជាក់ចុះមកជាជំនួយសេចក្ដីឲ្យមាំ, ឲ្យរឹងប៉ឹង : ពិត, ប្រាដក, មែនពិត, មែនទែន ជាដើម ឬ ពីរដងទៀត, បីដងទៀត ... ជាទឡ្ហីករណ៍ ។
-
ទឡ្ហៈ
( គុ.គុនសព្ទ )
[ទ័ល-ហៈ, ឬតាមទម្លាប់ថា ទល់-ហៈ ]
(ទឡ្ហ; ទ្ឫឍ) មាំ, មាំទាំ, មាំមួន; ខ្ជាប់, ខ្ជាប់ខ្ចួន; ខ្លាំង; រឹងប៉ឹង ។ ខ្មែរយើងច្រើនប្រើជាចុងពាក្យការងារនៃមន្ត្រី ដូចជា ជំនិតទឡ្ហៈ, ភក្ដីទឡ្ហៈ ជាដើម ។ សម្ដេចចៅហ៊្វាទឡ្ហៈ ឋានន្តរស័ក្តិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីក្នុងកម្ពុជរដ្ឋ នាបុរាណសម័យមាននាទីស្ដីការរដ្ឋ ចុះបន្ទាប់អំពីសម្ដេចព្រះមហាឧបរាជមក, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឲ្យមានឋានៈ ជាមេទ័ពធំផង តាមទេសៈ កាលៈ, ចំពោះតែសម្ដេចចៅហ៊្វាទឡ្ហៈណាដែលជំនាញក្នុងយុទ្ធសាស្ត្រ ។
-
ទឡ្ហការី
( ន.នាមសព្ទ )
[ទ័ល-ហៈការ៉ី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទ្ឫឍ + ការិន៑) អ្នកធ្វើការមាំទាំ គឺអ្នកដែលមានព្យាយាមមាំ កាន់ការអ្វីមិនធ្វេសប្រហែស ។ បើស្ត្រីជា ទឡ្ហការិនី ។
-
ទឡ្ហប្រហារ
( ន.នាមសព្ទ )
[ទ័ល-ហៈប្រហា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទឡ្ហ + បហារ > ទឡ្ហប្បហារ; ទ្ឫឍប្រហារ) ការប្រហារ គឺវាយ, សំពងឬកាប់ពេញកម្លាំងឬពេញទំហឹង : បៀតបៀនដោយទឡ្ហប្រហារ; ធ្វើទឡ្ហប្រហារ ។
-
ទឡ្ហមិត្ត
( ន.នាមសព្ទ )
[ទ័ល-ហៈមិត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទ្ឫឍ + មិត្រ) មិត្តខ្ជាប់ខ្ជួន គឺអ្នកដែលរាប់អានគ្នាដោយទុកចិត្ត ជិតដិតស្និទ្ធស្នាលយ៉ាងមាំ : ឈ្មោះនុ៎ះជាទឡ្ហមិត្តរបស់ខ្ញុំ ។
-
ទា
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបស្រុកពួកមួយ មានម្រាមជើងជាប់គ្នា ស្រដៀងនឹងប្រវឹក តែមានរូបធំជាងប្រវឹក ។ ដំណើរទា ដំណើរអ៊ីកអ៊ាកតិញតុញស្រដៀងនឹងទាដើរ ។ ទាកាប៉ា ឈ្មោះទាមួយប្រភេទ រូបខ្ពស់ជាងទាធម្មតា, នៅត្រង់ក្បាលមានពកជាសិរទាប សម្បុរក្រហម សណ្ឋានស្រដៀងនឹងពកផ្លែម្រះទុំ, ចេះហើរបានប្រហែលនឹងមាន់ស្រុក ។ ទាព្រៃ ឈ្មោះបក្សីព្រៃមួយប្រភេទរូបដូចទា តែហើរខ្ពស់បានដូចពួកកុក ។
-
ទាក
( ន.នាមសព្ទ )
ឈ្លើងគោក, មានតែក្នុងព្រៃស្រោង ឬជើងភ្នំដែលមានធាតុសើមជានិច្ច ។
-
ទាក់
( កិ.កិរិយាសព្ទ )
ចាប់ដោយអន្ទាក់ ឬថ្ពក់ទាញរូតឲ្យជាប់ដោយអន្ទាក់, ឲ្យជាប់ដោយលប់ : ទាក់ដំរី, ទាក់មាន់, ទាក់លលក, ទាក់ទទា ។ និយាយល្បួងប្រលោមភ្ជាប់ចិត្តឲ្យស្និទ្ធស្នេហា, ឲ្យកួចកាន់ក៏ហៅ ទាក់ ដែរ : ទាក់ចិត្ត ។ និយាយបញ្ចុះបញ្ចូលឲ្យជឿតាម ក៏ហៅ ទាក់ ដែរ : ទាក់ឲ្យបានជាគ្នា ។
-
ទាក់ទង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានគន្លង ឬទំនងទាក់គ្នា, ទទួលគ្នា : ពាក្យទាក់ទងគ្នា, សេចក្ដីទាក់ទងគ្នា; និយាយទាក់ទង ។ ប្រើជា កិ. ក៏មាន : ការណ៍នេះទាល់តែទាក់ទងជាមួយនឹងឪពុកខ្ញុំទើបដឹងប្រាដកបាន ។
-
ទាក់ទាម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
or ទទាក់ទទាម
ដែលទីមទាមដោយទើសទាល់ដំណើរ ឬទើសទាល់គំនិត : រឿងនេះខ្ញុំសម្រេចភ្លាមៗពុំទាន់បានទេ ព្រោះនៅមានដំណើរទាក់ទាមច្រើនណាស់ ។
<< Prev 1 ... 15 16 17 18 19 20 Next >>