Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទាក់ទិន
( កិ.កិរិយាសព្ទ )
ជំពាក់ឆ្វាក់នឹងគ្នា, ជំពាក់វាក់វិន ។ ន. សេចក្ដីជំពាក់ឆ្វាក់នឹងគ្នា (និយាយពីពាក្យសម្ដីក៏បាន, ពីអ្វីៗក៏បាន) : មានទាក់ទិនច្រើនកន្លែង ។
-
ទាក់ទិន
( ន.នាមសព្ទ )
ឈ្មោះតម្រាហោរមួយប្រភេទសម្រាប់គន់គូរពិនិត្យមើលកាលអាក្រក់ : ក្បួនទាក់ទិន, តម្រាទាក់ទិន ។ គួរប្រើជា ទ័ក្សទិន “ថ្ងៃរឹងប៉ឹង គឺថ្ងៃហ្មត់ចត់ ”វិញ សមជាង (ប៉ុន្តែយើងពុំអាចហ៊ានសម្រេចដោយដាច់ខាតទេ) ។ មើលពាក្យ មហាទក្សា ក្នុងពាក្យ មហា ផង ។
-
ទាង
( ន.នាមសព្ទ )
ឈ្មោះមាន់មួយប្រភេទ ស្ទើរគកស្ទើរចែ : មាន់ទាង ។
-
ទាច
( ន.នាមសព្ទ )
ឈ្មោះអាការមួយប្រភេទដែលហៅថា តម្រងបស្សាវៈ មានក្នុងកាយ ឬឈ្មោះរោគដែលបណ្ដាលឲ្យកើត ដោយអាការៈនេះជារោគបណ្ដាលធ្វើឲ្យពោះធំ : កើតទាច ។
-
ទាញ
( កិ.កិរិយាសព្ទ )
ចាប់ភើច, អូសឬចាប់កាន់ប្រយោល រឹតឲ្យតឹង : ទាញខ្សែគោ, ទាញដៃ ។
-
ទាញទង់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទង់ កិ.) ។
-
ទាញព្រ័ត្រ
( ន.នាមសព្ទ )
ឈ្មោះល្បែងមួយប្រភេទមានមនុស្សពីរពួក ច្រើនតែពួកប្រុសម្ខាងពួកស្រីម្ខាង ទាញកន្ទុយព្រ័ត្រឬពួរទាំងពីរខាងដោយប្រឹងពេញទំហឹង ល្បងកម្លាំងគ្នាយកឈ្នះ, ខាងណាខ្សោយជាង ខាងនោះចាញ : លេងទាញព្រ័ត្រ (ជាល្បែងហាត់ប្រាណ) ។
-
ទាឋធាតុ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាឋាធាតុ) ។
-
ទាឋា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទាឍា ឬ ទំស្ត្រា) ចង្កូម, ខ្នាយ, ភ្លុក ។ រ. ស. ព្រះទាឋា ឬ ព្រះទាឍា គឺព្រះចង្កូម ។
-
ទាឋាធាតុ
( ន.នាមសព្ទ )
[--ធាត]
or ទាឋធាតុ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទាឍាធាតុ, ទាឍធាតុ ឬ ទំស្ត្រធាតុ) ព្រះចង្កូមកែវនៃព្រះសម្មាសម្ពុទ្ធ ដែលជាព្រះសារីរិកធាតុប្រតិស្ឋាននៅដល់សព្វថ្ងៃនេះ (យ៉ាងដូចព្រះចង្កូមកែវអង្គមួយដែលតម្កល់នៅលង្កាទ្វីប) : ព្រះទាឋាធាតុ ឬ ព្រះទាឋធាតុ (ហៅថា ព្រះទន្តធាតុ ក៏បាន) ។
<< Prev 1 ... 15 16 17 18 19 20 Next >>