Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆាំងៗ
( ឧ.ឧទានសព្ទ )
ឮសូរដោយប៉ះទង្គិចរបស់អ្វីដែលរឹងឬសូររន្ទះបាញ់ ។
-
ឆាំឆា
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ប្រើការបានច្រើនយ៉ាង : គេច្រើនធ្វើហិប ឬឡាំងជាដើមដោយឈើឆាំឆា ។
-
ឆា៎
( ឧ.ឧទានសព្ទ )
ពាក្យបន្ទរក្នុងបទចំរៀង, ទទួលចង្វាក់ច្រៀង ។
-
ឆាៗ
( ឧ.ឧទានសព្ទ )
សូរឮដោយឆាខ្លាញ់ជាដើម ។
-
ឆិញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
or ឆេញ
ដែលរលីងធេង, ក្បិល, ណិល, យង់ : រលីងឆិញ ។
-
ឆិត
( និ.និបាតសព្ទ )
ស្រដៀងគ្នា, ប្របេះគ្នា ។ កិ. វិ. ដែលជិតទៀបនឹងដល់ នឹងត្រូវឬប៉ះត្រូវតែបន្ដិច : ចោលមិនត្រូវគ្រាន់តែឆិត ។
-
ឆិត
( កិ.កិរិយាសព្ទ )
ចាក់បញ្ឆិតឲ្យទៅជាថ្នេរមូល ។
-
ឆិល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលអស់រលីង : រលីងឆិល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆិញ ផង) ។ ដែលក្រហមស្រស់ : ស៊ីស្លាដិតឆិល ។ ក្រហមឆិល គឺក្រហមស្រស់ ។
-
ឆី
( កិ.កិរិយាសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ស៊ី (ព. បុ.) : ឆ្កែជាឲ្យបាយឆី ដេកនៅដីចាំធនធាន គ្រឿងសឹកទុកទាហាន កេរ្តិ៍គម្ពីរទុកប្រាជ្ញប្រាយ (សាស្រ្តាច្បាប់កេរកាល) ។
-
ឆឹកៗ
( ឧ.ឧទានសព្ទ )
or ឆិកៗ
សូរឮដោយវត្ថុរឹងតូចស្រួយ ដដុសគ្នា ឬទង្គិចគ្នា ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>