Khmer Dictionary: ការ
Chuon Nath's Khmer-Khmer Dictionary
-
ការ
( កិ.កិរិយាសព្ទ )
មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ : ការសូត្រ, ការអំបោះ...។
-
ការ
( កិ.កិរិយាសព្ទ )
បិទបាំង, រាំងរា, ឃាត់ខាំង, ការមិនឲ្យសត្រូវចូលមក, ការខ្លួន, មេមាន់ការកូន...។
-
ការ
( កិ.កិរិយាសព្ទ )
រៀបចំអាវាហវិវាហមង្គល, ផ្សំផ្គុំបុរសនិងស្ត្រីឲ្យបានជាគូស្វាមីភរិយា : ការកូន, ការក្មួយ, ស៊ីការ...។
-
ការ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(កាយ៌ ឬ ការ្យ) កិច្ច ឬ អំពើដែលត្រូវធ្វើ : ធ្វើការ, មានការ, ការអ្វីខ្លះ ?
-
ការ
( ន.នាមសព្ទ )
ពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗ ដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ដូចជា : សំពះ (កិ.) ការសំពះ (ន.) ជាដើម ។
-
ការកេត
( ន.នាមសព្ទ )
ឈ្មោះឈើផ្កាមួយប្រភេទ ។
-
ការកនាម
( ន.នាមសព្ទ )
[កា-រៈ-កៈ-- ]
( បា.បាលី ( បាលីភាសា ) )
នាមសព្ទដែលជាឈ្មោះមនុស្ស ឬសត្វ អ្នកទទួលសម្រេចនូវអំពើដោយខ្លួនឯង ដូចជា “អ្នកធ្វើ”, “អ្នកឲ្យ” យ៉ាងនេះជាដើមហៅថា ការកនាម ។
-
ការងារ
( ន.នាមសព្ទ )
កិច្ចដែលត្រូវធ្វើតាមមុខងាររបស់ខ្លួន : ធ្វើការងារ, មានការងារ ។
-
ការដ្ឋាន
( ន.នាមសព្ទ )
[កា-រ៉ាត់-ឋាន]
( បា.បាលី ( បាលីភាសា ) )
កន្លែងធ្វើការងារ, ទីនៃការងារ ។
-
ការណ៍
( ន.នាមសព្ទ )
[កា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ការណ) ហេតុ, ដំណើរ : ទាស់ការណ៍ហើយឯង, សេចក្ដីរាយ-ការណ៍ ។
Headley's Khmer-English Dictionary
-
ការ
( n )
[kaa]
- detail »
work, occupation; business, affair, matter; commonly occurs as a nominalizing particle deriving abstract nouns or noun phrases from verbs or verb phrases, e.g. ការឈ្លានពាន `aggression' < ឈ្លានពាន `to commit aggression'
-
ការ
( v )
[kaa]
- detail »
to protect, defend, prevent
-
ការ
( v )
[kaa]
- detail »
to marry.
-
ការ
( n )
[kaa]
- detail »
marriage; wedding
-
ការ
( n )
[kaa]
- detail »
interest (e.g. on a loan); profit; usury
-
ការ
( v )
[kaa]
- detail »
to wind (into a skein / bobbin / reel); to spin (silk)
-
ការកនាម
( n )
[kaaraʔkaʔniem]
- detail »
agentive noun
-
ការកេត
( n )
[kaa keet]
- detail »
kind of flowering tree
-
ការដ្ឋាន
( n )
[kaarattʰaan]
- detail »
construction yard / site
-
ការណ៍
( n )
[kaa]
- detail »
deed, act; case, event, happening, occasion; situation; chance; cause, motive, grounds, reason; information; story