Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចក្ខុ

Chuon Nath's Khmer-Khmer Dictionary
  1. ចក្ខុ ( ន.នាមសព្ទ ) [ច័ក-ខុ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ចក្សុស៑) អាយតនៈ សម្រាប់​មើល សម្រាប់​ឃើញ​រូប​ផ្សេង​ៗ (ភ្នែក) ។
    - ចក្ខុន្រ្ទិយ (ច័ក ខុន-ទ្រី) ឥន្រ្ទិយ​គឺ​ភ្នែក (ភ្នែក​មាន​ភ្នាក់​ងារ​ជា​ធំ​ខាង​ការ​ឃើញ) ។
    - ចក្ខុ​ទ្វារ ទ្វារ​ភ្នែក ។
    - ចក្ខុ​និមិត្ត (--មិត) ភ្នែក​ជា​គ្រឿង​សម្គាល់ ឬ ជា​ហេតុ​នៃ​រូបារម្មណ៍ ។
    - ចក្ខុបថ (--បៈ-ថៈ ឬ--បត់) ន. គន្លង​នៃ​ភ្នែក, ខ្សែ​ជាប់​ពី​ភ្នែក​ទៅ ដែល​ជា​ផ្លូវ​នៃ​រូបារម្មណ៍ ។
    - ចក្ខុ​បសាទ ឬ - ចក្ខុ​ប្រសាទ (--ប៉ៈសាត ឬ--ប្រសាត) តួ​ប្រស្រី​ថ្លា​មាន​សណ្ឋាន​តូច (ក្នុង​គម្ពីរ​ខាង​ពុទ្ធ​សាសនា​ថា មាន​ប្រមាណ​ប៉ុន​ក្បាល​ចៃ) ដែល​តាំង​នៅ​ត្រង់​កណ្ដាល​កែវ​ភ្នែក; ប្រសាទ​នេះ​ហើយ​ដែល​នាំ​ឲ្យ​ភ្លឺ​មើល​ឃើញ​រូប​ផ្សេង​ៗ, បើ​ខូច​ប្រសាទ​នេះ​ហើយ ក៏​មើល​អ្វី​ពុំ​ឃើញ​ហៅ​ថា ងងឹត ឬ​ខ្វាក់ ។
    - ចក្ខុ​រោគ រោគ​ក្នុង​ភ្នែក, រោគ​ដែល​កើត​ក្នុង​ភ្នែក, ជម្ងឺ​ភ្នែក ។
    - ចក្ខុ​វិកល (--វិ-កល់) ន. ឬ គុ. វិកល​នៃ​ភ្នែក; ការ​ខ្វាក់​ភ្នែក; ដែល​មាន​ភ្នែក​វិកល ។
    - ចក្ខុ​វិញ្ញាណ សេចក្ដី​ដឹង​ដែល​កើត​ឡើង​ព្រោះ​អាស្រ័យ​ភ្នែក សំដៅ​ចំពោះ​ត្រង់​ដែល​រូប​មក​ប៉ះ​នឹង​ចក្ខុ ហើយ​កើត​ឡើង​ជា​សេចក្ដី​ដឹង ។
    - ចក្ខុ​សម្ផស្ស (--ស័ម-ផ័ស ឬ--សំផស់) ដំណើរ​ដែល​ចក្ខុ​និង​រូប​ព្រម​ទាំង​វិញ្ញាណ​ខ្ទប់​គ្នា ។
    - ចក្ខ្វាយតនៈ (ច័ក-ខ្វា-យ៉ៈ-តៈ-ន៉ៈ) អាយតនៈ គឺ​ចក្ខុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយតនៈ ផង) ។
  2. ចក្ខុ --
    (មើល​ក្នុង​ពាក្យ ចក្ខុ) ។
  3. ចក្ខុបត្ថម្ភក ( ន.នាមសព្ទ ) [--ភក់]   ( បា.បាលី​ ( បាលីភាសា ) )
    មើល​ក្នុង​ពាក្យ វ៉ែនតា និង ស្នង​ភ្នែក ។
  4. ចក្ខុ​សម្ផស្ស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ប៉ះពាល់​រវាង​ភ្នែក​និង​រូប គឺ​ការ​ប៉ះ​ប្រសព្វ ចួប​គ្នា រវាង​ភ្នែក​និង​រូប ទើប​កើត​សេចក្ដី​ដឹង​ឡើង ឬ​ឃើញ​ឡើង ។
Headley's Khmer-English Dictionary
  1. ចក្ខុ ( n ) [cakkʰoʔ]   - detail »
    the eye; vision; sight
    See: ភ្នែក


Prohok Solutions @2017 : Learn Khmer | Khmer Calendar