Khmer Dictionary: ដោះ
Chuon Nath's Khmer-Khmer Dictionary
-
ដោះ
( ន.នាមសព្ទ )
អវយវៈរបស់មនុស្សឬសត្វ ឋិតនៅត្រង់ដើមទ្រូង; បើជាស្រីឬញី សម្រាប់ឲ្យកូនបៅ ។ ប៉ែករបស់គ្រឿងវាយដំពួកមួយ ដែលមានសណ្ឋានខាងក្រោមផតចូល ខាងលើខ្ពស់កំពុងឡើង ស្រដៀងនឹងដោះ : ដោះគង, ដោះរគាំង ។
-
ដោះ
( កិ.កិរិយាសព្ទ )
ស្រាយ, កែស្រាយ, ធ្វើឲ្យរបូតពីចំពាក់គ្នា, បើកលែង, គេចចេញ, គេចកែ : ដោះប្រស្នា, ដោះចំណង, ដោះបំណុល, ដោះមនុស្សទោស, ដោះខ្លួនចេញ, និយាយដោះ ។ល។
-
ដោះគន់
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ មានផ្កាក្រអូបឆ្ងិត (គួរហៅ ពិដោរគន្ធ ឬ វល្លិសុគន្ធ, ផ្កាសុគន្ធ សមណាស់) ។
-
ដោះញ
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញ ២ គុ.) ។
-
ដោះដៃ
( កិ.កិរិយាសព្ទ )
ដោះគេចចេញ, ដោះចេញ ឈប់លែងតយុទ្ធ ឬលែងសេពគប់ : ដោះដៃរត់ចេញ ។
-
ដោះសា
( កិ.កិរិយាសព្ទ )
រ៉ាយរ៉ាប់, រៀបរាប់, បូរបាច់, សាដំណើរ, សាទុក្ខ, សាទោស : វាបានមកដោះសារួចហើយ, និយាយដោះសា ។
-
ដោះទុក្ខសត្វ
( កិ.កិរិយាសព្ទ )
(ព. គ) ជុះ, នោម :
- ដោះទុក្ខសត្វធំ គឺបន្ទោបង់ឧច្ចារៈ, បន្ទោបង់លាមក, បត់ជើងធំ (ជុះ);
- ដោះទុក្ខសត្វតូច គឺបន្ទោបង់បស្សាវៈ, បត់ជើងតូច (នោម) ។
Headley's Khmer-English Dictionary
-
ដោះ
( n )
[dɑh]
- detail »
breast(s), udder
-
ដោះ
( v )
[dɑh]
- detail »
to undo, untie; to take off (clothing), remove; to lift (a curse); to release, free; to save, rescue; to solve, explain, settle (a question), resolve
-
ដោះ
( v )
[dɑh]
- detail »
to get rid of, be free of; to leave, forsake; to avoid, steer clear of; to clear, empty, unload, disarm, defuse (e.g. a bomb)
-
ដោះ
( v )
[dɑh]
- detail »
to wake up
-
ដោះ
( i )
[dɑh]
- detail »
command to an elephant to get up