Khmer Dictionary: ទាន
Chuon Nath's Khmer-Khmer Dictionary
-
ទាន
( និ.និបាតសព្ទ )
ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ (ក្រៅពីក្សត្រិយ៍), ប្រើជាពាក្យផ្ដើមក៏បាន រៀងឲ្យនៅខាងចុងបំផុតក៏បាន រៀងឲ្យខាងដើមបន្ទាត់កិរិយាសព្ទ ឬនាមសព្ទណាមួយដែលគួរប្រកបក៏បាន : ទាន, លោកអញ្ជើញទៅណា ? ឬថា លោកអញ្ជីញទៅណាទាន ?; ទានបានហើយ ឬថា បានហើយទាន; ទានប្រោស, ការនេះសូមឲ្យស្រេចលើព្រះតេជព្រះគុណ ...; សូមទានមេត្តាប្រោស; សូមទានជ្រាប; សូមទានអភ័យទោស ។ល។
-
ទាន
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អំណោយ, ការឲ្យ, អ្វីៗដែលគួរឲ្យ ។ ខ្មែរយើងច្រើននិយាយថា ឲ្យទាន, ធ្វើទាន, បរិច្ចាគទាន, ចែកទាន, សូមទាន ឬ សុំទាន, ទទួលទាន ឬ ទទួលយកទាន...។ ប្រើរៀងពីខាងដើមសព្ទដទៃខ្លះ អ. ថ. ទានៈ ដូចជា ទានកណ្ឌ (--ក័ន) ន. (បា.) ឈ្មោះកណ្ឌទី ៣ ក្នុងមហាវេស្សន្តរជាតក ។
- ទានកាម (--កាមៈ ឬ--កាម) ន. (សំ. បា.) អ្នកពេញចិត្តឬអ្នកមានចំណងក្នុងការធ្វើទាន គឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់ ។ បើស្ត្រីជា ទានកាមា ។
- ទានបតី (--ប៉ៈដី) ន. (សំ. បា. ទានបតិ) អ្នកដែលជាធំក្នុងទាន គឺម្ចាស់ទាន ឬអ្នកដើមបុណ្យ, អ្នកដើមការ ។
- ទានបារមី (--បារ៉ៈម៉ី) ន. (បា.) ឈ្មោះបារមីទី ១ ក្នុងបារមីទាំង ១០ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារមី និង បារមី ផង) ។
- ទានមយៈ ឬ - ទានម័យ (--មៈយៈ ឬ--មៃ) គុ. ឬ ន. (បា.) ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬដែលកើតឡើងដោយសារធ្វើទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញកិរិយាវត្ថុ ផង) ។
- ទានវត្ថុ (--វ័តថុ) ន. (បា.; សំ. ទានវស្ដុ) វត្ថុ, ភ័ស្ដុភារ, របស់សម្រាប់ធ្វើទាន ឬវត្ថុដែលជាអំណោយ ។
- ទានសាលា (--សល៉ា) ន. (បា.) សាលាសម្រាប់ប្រជុំគ្នាធ្វើទាន, រោងទាន ។
- ទានាធិបតី (--ប៉ៈដី) ន. (សំ. បា. --បតិ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងច្រើនតែប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សជនអ្នកមានបណ្ដាស័ក្តិដែលជាម្ចាស់ទាន (ជាវេវចនៈនឹងពាក្យ ទានិស្សរៈ) ។
- ទានានិសង្ស (--សង់) ន. (សំ. បា.--សំស) អានិសង្សទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានិសង្ស) ។
- ទានិស្សរៈ (ទានិស-សៈរ៉ៈ) ន. (បា. ទាន + ឥស្សរ > ទានិស្សរ; សំ. ទាន + ឦស្វរ ទានេស្វរ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងប្រើពាក្យនេះ សម្រាប់ឥស្សរជនអ្នកមានស័ក្តិធំមានសេនាបតីជាដើម ដែលជាម្ចាស់ទាន (ច្រើនប្រើក្នុងពាក្យទេស្នា) ។
- ទានិស្សរាធិបតី (ទានិស-សៈរ៉ាធិប៉ៈដី) ន. (បា. ទាន + ឥស្សរ + អធិបតី > ទានិស្សរាធិបតិ; សំ. ទាន + ឦស្វរ + អធិបតិ > ទានេស្វរាធិបតិ) អ្នកដែលជាម្ចាស់ធំចម្បងក្នុងទាន ឬដែលជាម្ចាស់ចម្បងលើសលែង អ្នកឲ្យទានទាំងអស់ ។ ពាក្យនេះខ្មែរយើងច្រើនប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន, ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្ស ធំតូចតាមលំដាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥស្សរ និង អធិបតី ផង) ។
-
ទាន --
or ទានា--ទានិ--
(មើលក្នុងពាក្យ ទាន) ។
-
ទាន់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, និ.និបាតសព្ទ )
ប្រញាប់, រួសរាន់, ឆាប់, រហ័ស; ដល់; ចួប; ជិត, ប្រកិត; បាន, បានសម្រេច : ធ្វើឲ្យទាន់ពេល; ដើរឲ្យទាន់គេទៅ, ដេញទាន់ជាន់កែង; ធ្វើទាន់ឬមិនទាន់, មិនទាន់ទេ, មិនទាន់បាននៅឡើយទេ ។ល។
-
ទាន់ហន់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលទាន់ភ្លាមៗ, ដែលឆុតឆាប់, ដែលរួសរាន់ទាន់ភ្នែកភ្លាមៗ : បាបឲ្យផលទាន់ហន់, ស្លាប់ទាន់ហន់ (ច្រើនប្រើតែខាងអកុសល, ខាងបាបគ្រោះ) ។
-
ទាន់ទិន
( កិ.កិរិយាសព្ទ )
ជំពាក់ទាក់ទិន, ទាក់ទង, ពាក់ព័ន្ធ ។ ឧ. បុរសនេះមានការទាក់ទិននឹងស្ត្រីម្នាក់រួចទៅហើយ មុននឹងមកស្ដីដណ្ដឹងស្ត្រីម្នាក់ថ្មីទៀតនេះ ។
Headley's Khmer-English Dictionary
-
ទាន (១)
( n )
[tieneaʔ]
- detail »
giving; gift, donation; alms, charity; favor (2) tien polite or respectful particle often occurs in sentence final position.
Eg. លោកអញ្ជើញទៅណាទាន?: Permit (me) to ask, where are you going? -
ទាន់
( v )
[toan]
- detail »
to reach, attain; to catch up with, overtake; to be timely, appropriate.
-
ទាន់
( covb )
[toan]
- detail »
to be on / in time.
-
ទាន់
( adv )
[toan]
- detail »
on time
-
ទាន់
( conj )
[toan]
- detail »
while