Khmer Dictionary: ធំ
Chuon Nath's Khmer-Khmer Dictionary
-
ធំ
( គុ.គុនសព្ទ )
ទីទៃពីតូច គឺមានរូបមានសំណុំសំនួនច្រើនជាងគេ ។
- ធំធាត់ ឬ ធាត់ធំ ដែលធំផងធាត់ផង ។ (ព. ប្រ.) ដែលកាន់តែដុះដាលកើតកាលវាលគុម្ពតាមលំដាប់កាលឡើង : ឥឡូវនេះ វាកាន់តែធំធាត់ក្រែលហើយ ។
-
ធំ
( បុ. ស.បុរិសសព្ទនាម )
ពាក្យសម្រាប់ក្មួយហៅបងប្រុសឬបងស្រីរបស់បិតាឬរបស់មាតា ក្នុងទីចំពោះមុខឬកំបាំងហៅក៏បាន : អញ្ជីញធំអង្គុយ; ពាក្យទំយើថា អ៊ំ; បើក្នុងទីកំបាំងច្រើនហៅថា ឪពុកធំ គឺធំប្រុស, ម្ដាយធំ គឺធំស្រី; អ្នកដទៃមិនមែនជាញាតិ ដែលមានអាយុច្រើនស្រករនឹងឪពុកធំឬម្ដាយធំ ក៏ហៅ ធំ ឬ អ៊ំ បានដែរ ។
Headley's Khmer-English Dictionary
-
ធំ
( adj )
[tʰom]
- detail »
to be large; important, grand, imposing; good (of a hand of cards); arrogant
-
ធំ
( n )
[tʰom]
- detail »
term of reference or address for one's father's or mother's elder sibling and their spouses