Khmer Dictionary: នាយក
Chuon Nath's Khmer-Khmer Dictionary
-
នាយក
( ន.នាមសព្ទ )
[នាយក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកនាំ, អ្នកដឹកនាំ, អ្នកត្រួតត្រា : អ្នកនាយក, ឥតមានអ្នកនាយកលើ ។ បើស្ត្រីជា
- នាយិកា ។ ប្រើក្លាយមកជា កិ. ថា. ត្រួតត្រា ក៏មាន : កុំមកនាយកលើខ្ញុំ...។ ប្រើជា កិ. បែបនេះតាមទម្លាប់មាត់ដែលនិយាយខុសទេ, គួរលែងប្រើ ត្រូវប្រើថា កុំមកធ្វើជានាយកលើខ្ញុំ...ដូច្នេះវិញ ។
-
នាយកធម៌
( ន.នាមសព្ទ )
[--យៈកៈធ័រ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ធម៌របស់នាយក, ធម៌សម្រាប់ជនអ្នកដឹកនាំឬអ្នកត្រួតត្រាអ្នកដទៃ : បុគ្គលជាបព្វជិតក្ដី គ្រហស្ថក្ដី ដែលធ្វើជាប្រធានត្រួតត្រាលើអ្នកដទៃ គប្បីមាននាយកធម៌ ៦ យ៉ាង ប្រចាំនៅក្នុងសន្ដានជានិច្ច គឺ ១-ខមា សេចក្ដីអត់ធន់; ២-ជាគរិយៈ សេចក្ដីភ្ញាក់រលឹករឿយៗ; ៣-ឧដ្ឋានៈ សេចក្ដីឧស្សាហ៍ខ្នះខ្នែង; ៤-សំវិភាគៈ ការចែករលែកឬការរំលែកឲ្យនូវវត្ថុផ្សេងៗ; ៥-ទយា សេចក្ដីអាណិតអាសូរត្រាប្រណីគេ; ៦-ឥក្ខណា ការរំពៃមើលខុសត្រូវ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) រីនាយកធម៌ ដ៏បវរទាំងប្រាំមួយ នេះឯងតែងលើកស្ទួយ ឲ្យនាយកមានតម្លៃ ។
Headley's Khmer-English Dictionary
-
នាយក
( n )
[nieyʊək]
- detail »
chief, commissioner, director, chairman, boss, manager
Eg. កុំមកធ្វើជានាយកលើខ្ញុំ!: Don't boss me around!