Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បើ

Chuon Nath's Khmer-Khmer Dictionary
  1. បើ ( និ.និបាតសព្ទ )
    ប្រសិន, ប្រសិន​ណា​បើ, ប្រសិន​ណា, (ពាក្យ​ស្មាន) : បើ​មិន​ចេះ​ទេ កុំ​ធ្វើ​ចេះ; បើ​មិន​ចង់​ទេ កុំ​ទៅ; ចោរ​នុ៎ះ​ក្លាហាន​ណាស់ បើ​ឈ្មោះ​ណា​ចាប់​បាន រាជការ​នឹង​ឲ្យ​រង្វាន់ ។
  2. បើក ( កិ.កិរិយាសព្ទ )
    ទីទៃ​ពី​បិទ, ពី​គ្រប, ខ្ទប់, រាំង គឺ​ធ្វើ​ឲ្យ​ច្រហ, ឲ្យ​មាន​ផ្លូវ មាន​ទំនង; ព្រម​ឲ្យ; ចេញ​ចាយ; បញ្ចេញ; បណ្ដោយ​តាម : បើក​ទ្វារ, បើក​ផ្លូវ, បើក​របង, បើក​ប្រាក់...។
    - បើក​កប៉ាល់ ឬ - បើក​រថយន្ត ធ្វើ​ម៉ាស៊ីន​កប៉ាល់ ឬ​រថយន្ត​ឲ្យ​ដើរ កាន់​ចង្កូត​តម្រង់​ឲ្យ​លឿន​ទៅ​តាម​គន្លង​តាម​ផ្លូវ ។
    - បើក​ក្ដោង លើក​ក្ដោង​ឲ្យ​ជក់​ខ្យល់​ទាញ​នាំ​នាវា​ឲ្យ​លឿន​ទៅ ។
    - បើក​ដាក់ បើក​ប្រាក់ ឬ​បើក​របស់​អ្វី​ៗ​ដាក់​ឲ្យ​ប្រើ​មាន​កំណត់ ។
    - បើក​ដៃ បណ្ដោយ​ឲ្យ... តាម​ត្រូវ​ការ ។
    - បើក​ទឹក ទម្លាយ​ផ្លូវ​ឲ្យ​ទឹក​ហូរ ។
    - បើក​ទូក ឬ - បើក​ល្វែង ពង្រីក​ទូក​ឬ​ល្វែង​ឲ្យ​រីក​ធំ​ជាង​ពី​មុន ។
    - បើក​ព្រះ​នេត្រ គូរ ឬ​ឆ្លាក់​សម្រេច​ឲ្យ​កើត​បាន​ជា​ភ្នែក​ទេវ​រូប ឬ​ជា​ព្រះ​នេត្រ​ព្រះ​ពុទ្ធ​រូប (មុខ​ការ​សម្រាប់​ជាង​គំនូរ​ឬ​ជាង​ឆ្លាក់​រូប) ។
    - បើក​ភ្នែក ព. ប្រ. យល់​ជាក់​ច្បាស់ ព្រម​ទាំង​ភ្ញាក់​ខ្លួន​ប្រែ​គំនិត, មិន​ងងឹត​ដូច​ពី​ដើម ហាក់​ដូច​ជា​គេ​បើក​ភ្នែក​មើល​ឃើញ​ច្បាស់ ។
    - បើក​ឱកាស បើក​វេលា​ទំនេរ​ឲ្យ ។
    - បើក​អំណាច បើក​ឲ្យ​ធ្វើ​តាម​អំណាច​ច្បាប់ ។ល។
  3. បើ​ពុំ​នោះ ( កិ.កិរិយាសព្ទ )
    និបាត​ប្រាប់​សេចក្ដី​កំណត់​ផ្សេង​ដោយ​ឡែក​ក្នុង​ប្រយោគ​នីមួយៗ មាន​ន័យ​ថា បើ​ពុំ​ដូច្នោះ​ទេ, បើ​ពុំ​បាន​យ៉ាង​នោះ, បើ​ពុំ​ធ្វើ​ដូច្នោះ ។ និបាត​នេះ​ប្រើ​ក្នុង​សេចក្ដី​នៃ​សង្កាត់​ខាង​ក្រោយ ឧ. អ្នក​ជំពាក់​ប្រាក់​ខ្ញុំ ហើយ​ត្រូវ​សង​ប្រាក់​ខ្ញុំ​វិញ បើ​ពុំ​នោះ​ទេ​ត្រូវ​រក​របស់​អ្វី​មក​សង​ជំនួស​វិញ​ក៏​បាន ។ ចូរ​ធ្វើ​តាម​ខ្ញុំ​ប្រាប់ បើ​ពុំ​នោះ អ្នក​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម ។
Headley's Khmer-English Dictionary
  1. បើ ( conj ) [baə]   - detail »
    if, may be; although
    Eg. បើខ្វះវីតាមីន​អា​​ តើវាបណ្ដាលឲ្យអ្នកជំងឺមាន គ្រោះថ្នាក់យ៉ាងណាខ្លះ​?: If there is a vitamin A deficiency, what kinds of problems will it cause for sick people?
  2. បើក ( v ) [baək]   - detail »
    to open, uncover; to begin (e.g. a meeting); to free, release; to ease, relax; to raise (a sail)
    Eg. ពាក្យ ញាំញី ខ្ញុំបើកនៅវចនានុក្រម ...។: I looked up the word
  3. បើក ( v ) [baək]   - detail »
    to grant access to, allow, permit, authorize; to issue, distribute; to get, receive; to withdraw (e.g. money from a bank); to cash
  4. បើក ( v ) [baək]   - detail »
    to turn on (a faucet or electrical appliance such as a lamp)
  5. បើក ( v ) [baək]   - detail »
    to drive, steer, pilot (a plane or a ship)


Prohok Solutions @2017 : Learn Khmer | Khmer Calendar