Khmer Dictionary: ប្រែ
Chuon Nath's Khmer-Khmer Dictionary
	- 
		    ប្រែ  
			
		     ( កិ.កិរិយាសព្ទ ) 
		    		     
		   	
		   	
		   	
		     
ត្រឡប់, ងាក, បែរ, ឃ្លាតចាកប្រក្រតី; ផ្លាស់; បំបែរ; បង្វែរ; ក្លាយ :
- ប្រែខ្លួន បំបែរខ្លួនឲ្យត្រឡប់ពីម្ខាងទៅម្ខាង;
- ប្រែគំនិត ផ្លាស់គំនិត;
- ប្រែចិត្ត ងាកចិត្ត;
- ប្រែទំនុក ផ្លាស់ទំនុក;
- ប្រែធាតុ បង្វែរធាតុឲ្យបែរផ្សេងចាកប្រក្រតីដើម;
- ប្រែប្រួល ប្រែចុះប្រែឡើង ឬប្រែត្រឡប់ខុសពីប្រក្រតីដើម;
- ប្រែពាក្យ ឬ - ប្រែសម្ដី បំបែរពាក្យឬសម្ដីឲ្យឃ្លាតខុសពីដំណើរដើម;
- ប្រែភាសា ស្រង់សេចក្ដីពីភាសាមួយជាភាសាផ្សេង ។
- ប្រែរយ ន. គម្ពីរ, សាស្ត្រាដែលអ្នកប្រាជ្ញបានប្រែចេញពីបាលី ចងក្រងជាពាក្យរាយ ពុំមែនជាពាក្យកាព្យទេ ប៉ុន្តែមានចួនរណ្ដំជាកម្រងកែវខ្លះដោយអន្លើៗ : គម្ពីរប្រែរយ, សាស្ត្រាប្រែរយ ។
- ប្រែរៀងសេចក្ដី កិ. ប្រែពីភាសាមួយមកជាភាសាមួយ ដូចជាប្រែពីបាលីមកជាខ្មែរជាដើម, ក្នុងប្រយោគនីមួយៗ មួយសង្កាត់ៗ បណ្ដោយពីខាងដើមរៀងទៅតាមដំណើរសេចក្ដីមកជាខ្មែរ ។ ព. ផ្ទ. ប្រែលោតប្រយោគ ។
- ប្រែលោតប្រយោគ (--យោក) កិ. ប្រែពីបាលីឬពីសំស្ក្រឹតក្នុងប្រយោគមួយៗមកជាខ្មែរ ដោយលោតផ្លោះតាមដំណើរសេចក្ដីខ្មែរ ។ ព. ផ្ទ. ប្រែរៀងសេចក្ដី ។
- ប្រែសាច់ប្រែឈាម ក្លាយសាច់ឈាមឃ្លាតខុសពីភាពមុន ។
- ប្រែសម្បុរ ក្លាយសម្បុរខុសពីប្រក្រតីដើម ។ល។
 - 
		    ប្រែក  
			
		     ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		     
ឈ្មោះគ្រឿងរទេះគោឬរទេះក្របីដែលដាក់ទប់ពីក្រៅកង់, ដែលដាក់ទប់ពីមុខពីក្រោយហៅ ប្រែកត្រង់, ដែលដាក់ទប់ពីខាងទាំងពីរហៅ ប្រែក-ង (រទេះខ្មែរ) ។
 - 
		    ប្រែក  
			
		     ( ប.បរិវារសព្ទ ) 
		    		     
		   	
		   	
		   	
		     
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប្រោក ថា :
- ប្រែកប្រោក គឺសូរឮប្រោកៗតិចៗខ្លាំងៗ ។
 - 
		    ប្រែង  
			
		     ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		     
រោមរឹងវែងៗដែលដុះលើខ្នងជ្រូក : ប្រែងជ្រូក ។ រោមរឹងដែលដុះចាក់ត្រង់ប្របេរត្របកភ្នែក បណ្ដាលឲ្យរមាស់ភ្នែក ឲ្យភ្នែកពព្រៀក :
- ភ្នែកដុះប្រែង, ប្រែងចាក់ភ្នែក ។ ច្រាសធ្វើដោយប្រែងជ្រូកសម្រាប់ប្រើការសិតអំបោះ ជាដើមក៏ហៅ ប្រែង ដែរ ។
 - 
		    ប្រែង  
			
		     ( ប.បរិវារសព្ទ ) 
		    		     
		   	
		   	
		   	
		     
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប្រឹង ឬ ប្រុង ថា : ប្រឹងប្រែង, ប្រុងប្រែង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រឹង និង ប្រុង) ។
 - 
		    ប្រែះៗ  
			
		     ( ឧ.ឧទានសព្ទ ) 
		    		     
		   	
		   	
		   	
		     
ឮសូរដោយអំបិលផ្ទុះជាដើម ។
 
Headley's Khmer-English Dictionary
	- 
		    ប្រែ
			
		     ( v ) 
		      [prae] 		     
		    
		        - detail »
		     
to turn (over / around / back); to change, alter, transform, switch; to change direction, revert; to turn into, become; to translate, interpret
 - 
		    ប្រែ
			
		     ( v ) 
		      [prae] 		     
		    
		        - detail »
		     
to plow for the second time in a growing cycle
 - 
		    ប្រែ
			
		     ( n ) 
		      [prae] 		     
		    
		        - detail »
		     
prose text (usually religious in nature) that has been translated from Pali
See: គម្ពីរប្រែរយ, សាស្ត្រាប្រែរយ
Reference: ប្រែរយ - 
		    ប្រែក
			
		     ( n ) 
		      [praek, prɛɛk] 		     
		    
		        - detail »
		     
horizontal wooden framework around the wheels of a Cambodian oxcart [plate 3]
 - 
		    ប្រែង
			
		     ( n ) 
		      [praeŋ] 		     
		    
		        - detail »
		     
bristle (e.g. of a hog); coarse hairs on the back of an animal; eyelashes (the stiff ones that cause itchy eyes); kind of brush made of hog bristles used to comb cotton threads
 - 
		    ប្រែង
			
		    
		      [praeŋ] 		     
		    
		        - detail »
		     
 - 
		    ប្រែះៗ
			
		     ( i ) 
		      [praeh - praeh] 		     
		    
		        - detail »
		     
crackling sound resembling that of salt popping in a hot frying pan
 
