Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាជា

Chuon Nath's Khmer-Khmer Dictionary
  1. រាជា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (< រាជ) ក្សត្រិយ៍​ទ្រង់​រាជ្យ : ព្រះ​រាជា​ទ្រង់​ព្រះ​រាជ​ទាន​រង្វាន់ ដល់​ពួក​ខ្ញុំ​រាជ​ការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ ផង) ។
  2. រាជាទ្យោន   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    រាជ ៖ ស្ដេច + ឧទ្យាន ៖ សួន ឬ កម្សាន្ត មាន​ដើម​ឈើ​ខ្ពស់ៗ មាន​ទេសភាព​គួរ​ជា​ទី​រីករាយ​ជា​ទី​មនោរម្យ ។ សំដៅ​ទៅ​លើ​ទី​កម្សាន្ត​របស់​ព្រះ​រាជា ។
  3. រាជាធិការី or រាជាសនៈ
    ( ម. ក្នុង ព. រាជ ) ។
  4. រាជានុជិត ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ព្រះ​រាជា​ដែល​មាន​ជ័យ​ជម្នះ​រឿយៗ ឬ​ជា​ឈ្មោះ​ឋានន្តរ​របស់​មន្ត្រី ។
  5. រាជាយតនៈ ( ន.នាមសព្ទ ) [--យៈតៈន៉ៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (រាជាយតន; រាជាទន) ដើម​កែស (ហៅ រាជាយតន​ព្រឹក្ស ក៏​បាន) ។ កាល​ដែល​ព្រះ​សក្យមុនី​គោតម​ទ្រង់​បាន​ត្រាស់ ៤២ ថ្ងៃ​ហើយ ស្ដេច​ទៅ​គង់​ក្នុង​ម្លប់​រាជាយតនៈ​មួយ​ដើម​អស់ ៧ ថ្ងៃ, ទី​នោះ​ហៅ​ រាជាយតន​ចេតិយ ជាប់​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សត្ត​មហា​ឋាន ផង) ។
  6. រាជាយតន​ចេតិយ [--យៈតៈន៉ៈ​ចេដី ]
    មើល​ពាក្យ រាជាយតនៈ ។
  7. រាជា​គណៈ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< រាជ + គណ “ពួក​ឬ​ក្រុម​របស់​ស្ដេច”) លោក​ទ្រទូង; ពាក្យ​ហៅ​សមណ​សក្តិ​ទី​ទ្រទូង​សម្រាប់​បព្វជិត​ក្នុង​កម្ពុជ​រដ្ឋ; បើ​ធៀប​នឹង​ឋានន្តរ​សក្តិ​របស់​មន្ត្រី​ខាង​អាណាចក្រ ត្រូវ​គ្នា​នឹង​បណ្តា​សក្តិ​ទី ឧកញ៉ា, ចួន​កាល​ឡើង​ដល់​ទី សម្ដេច ក៏​មាន; រាជា​គណៈ​មាន ៤ សម្រាប់​គឺ​សម្រាប់ ឯក, ទោ, ត្រី, ចត្វា; សម្រាប់​ឯក ជា​រាជា​គណៈ​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ, សម្រាប់​ទោ របស់​ក្សត្រិយ៍​ឧភយោរាជ, សម្រាប់​ត្រី របស់​សម្ដេច​ព្រះ​មហា​ឧបរាជ, សម្រាប់​ចត្វា របស់​សម្ដេច​ព្រះ​វរ​រាជ​ជននី... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រទូង ២ ន. និង ឋានានុក្រម និង វណ្ណៈ ផង) ។
Headley's Khmer-English Dictionary
  1. រាជា ( n ) [riecie]   - detail »
    king (usually in ព្រះរាជា ).
  2. រាជា ( adj ) [riecie]   - detail »
    to be royal (a combining form of រាជ )
  3. រាជា ( n ) [riecie]   - detail »
    water glass, kind of clear varnish-like preservative

    Reference: រាជាដី


Prohok Solutions @2017 : Learn Khmer | Khmer Calendar