Khmer Dictionary: លេង
Chuon Nath's Khmer-Khmer Dictionary
-
លេង
( កិ.កិរិយាសព្ទ )
ប្រព្រឹត្តអំពើជាល្បែង, ប្រព្រឹត្តក្នុងល្បែងកម្សាន្តចិត្ត; ប្រព្រឹត្តក្នុងល្បែងភ្នាល់ឬប្រណាំង : លេងសី, លេងអង្គញ់, លេងចត្រង្គ, លេងចំបាប់; លេងបៀ ។ សម្រេចកិច្ចឬប្រព្រឹត្តបែបបទ ដោយកម្សាន្តសប្បាយ មិនយកជាការមែន : និយាយលេង; ដើរលេង, ដេកលេង, អង្គុយលេង; ស៊ីលេង ។
- លេងកល ប្រើកលឧបាយជន្លជន្លេញ, ចេញកលឧបាយ ។
- លេងកាព្យ ញៀនជាប់ចិត្តក្នុងការតែងកាព្យ ។
- លេងកំណាព្យ ធ្វើសំបុត្រស្នាមជាកំណាព្យឆ្លើយឆ្លងផ្ញើទៅវិញទៅមករឿយៗ ។
- លេងខ្លួន ស្អិតស្អាងតែងខ្លួន ឬធ្វើខ្លួនមិនសូវស្រាក ។
- លេងភ្លេង វាយដេញដំផ្លុំកូតភ្លេងតន្រ្តីព្រមមូលគ្នា ។
- លេងសម្ដី ប្រើសម្ដីម៉េតប្រាយឬលែបខាយ ។
- លេងសំនួន ប្រើសំនួន ។
- លេងឫក ប្រើឫកពាខ្ពស់ហួសបែបភាព ។
- លេងឲ្យពេញដៃ ទរឲ្យពេញដៃ, ឲ្យអស់យ៉ាង ។ល។
Headley's Khmer-English Dictionary
-
លេង
( v )
[leiŋ]
- detail »
to visit
-
លេង
( v )
[leiŋ]
- detail »
to play; to do something for fun or pleasure; to act in a play; to joke, flirt; to show off; to deceive; to act rashly.
-
លេង
[leiŋ]
- detail »
to happen, occur
Eg. ហេតុអ្វីលេងអញ្ចឹង: ? How did this happen?