Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វាយ

Chuon Nath's Khmer-Khmer Dictionary
  1. វាយ ( កិ.កិរិយាសព្ទ )   ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
    (វ៉ៃ) ប្រហារ​ដោយ​បហរណ​វត្ថុ​ឥត​មុខ​មុត មាន​រំពាត់, ដំបង​ជាដើម : វាយ​ដោយ​រំពាត់, វាយ​មួយ​ដំបង ។ សំពង​ឲ្យ​មុត​លិច​ចុះ : វាយ​ដែក​គោល ។ សំពង​បញ្ចូល​ឲ្យ​ណែន​តឹង : វាយ​រនុក​ក្រោល ។ ទួង, គោះ ឬ​ដំ​ឲ្យ​លាន់​ឮ​សូរ​សព្ទ : វាយ​ស្គរ​ធំ, វាយ​រគាំង, វាយ​គង ។ យក​សេចក្ដី​ឬ​លម្អិត​សេចក្តី​ឲ្យ​ជាក់​ប្រាកដ : វាយ​សេចក្ដី​មិន​បែក ។ ត​ថ្លៃ : វាយ​ថ្លៃ​ទំនិញ ។ ច្បាំង​គ្នា, ច្បាំង​ដណ្ដើម​យក​ស្រុក : វាយ​កង​ទ័ព​បច្ចា​មិត្ត, វាយ​យក​ស្រុក ។
    - វាយ​ដំ វាយ​សំពង​ថែម​ហើយ​ថែម​ទៀត ។
    - វាយ​ដំ​ច្រំ​ធាក់ វាយ​សំពង​រឿយ​ៗ ទាំង​ធាក់​តន្រ្តំ​ផ្ទួន​ៗ​ផង ។ ព. ប្រ.
    - វាយ​កន្ទុយ​ភ្នែក ញាក់​ចុង​ភ្នែក​ឲ្យ​សញ្ញា​គ្នា ។
    - វាយ​ចុង​សម្តី បញ្ចេញ​ចុង​សម្តី​មាន​សេចក្ដី​ប្លែក គួរ​ឲ្យ​សង្ស័យ ។ល។ ព. ទ. បុ. វាយ​ទឹក​កម្ចាយ​ត្រី កំចោក​រោក​កម្ចាត់​កម្ចាយ​ឲ្យ​បែក​ខ្ញែក​ឬ​ឲ្យ​បែក​កន្ធែក​ចេញ​ពី​គ្នា ។
    - វាយ​ពាង​ព្រហក់​បំបែក ឬ - វាយ​បំបែក​ពាង​ព្រហក់​របស់​ឯង កម្ចាយ​សេច​ក្ដី​កំបាំង​ក្នុង​ផ្ទះ ឬ ក្នុង​ក្រុម​របស់​ខ្លួន​ឲ្យ​លេច​ឮ​ខ្ចរខ្ចាយ​ស្អុយ​កេរ្តិ៍​ឈ្មោះ​សាយ​សុស ។
  2. វាយ ( ន.នាមសព្ទ )   ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ដើម​សាច់​ជ្រាក​សម្បុរ​លាយ-ស​លាយ​ក្រហម​ខណ្ឌ​ជា​សង្កាត់​ៗ, ផ្លែ​តូច​ៗ វេលា​ទុំ​ឡើង​សម្បុរ​ក្រហម ប្រើ​ជា​អាហារ​បាន ។
  3. វាយទណ្ឌ ( ន.នាមសព្ទ ) [--យៈទ័ន ] or វាយនភណ្ឌ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (--ភាណ្ឌ) គ្រឿង​តម្បាញ, កី ។
  4. វាយុ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ខ្យល់; ព្យុះ ។
    - វាយុគុល្ម (--គុល) មើល​ពាក្យ ពាយុគុល្ម ។
    - វាយុទេព ទេវតា​អ្នក​បណ្ដាល​ឲ្យ​កើត​ខ្យល់ (វាតវលាហក) ។
    - វាយុបថ (--បត់) ផ្លូវ​ខ្យល់ (អាកាស) ។
    - វាយុបុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាយុបុត្រ) ។
    - វាយុផល (--ផល់) ឥន្ទធនូ; ព្រឹល, គ្រាប់​ព្រឹល ។
    - វាយុភក្ស (--ភ័ក) ដែល​មាន​ខ្យល់​ជា​អាហារ; អ្នក​បរិភោគ​តែ​ខ្យល់ ។ ឈ្មោះ​យក្ស​ម្នាក់​ក្នុង​រឿង​រាមកេរ្តិ៍ ។
    - វាយុរោសា រាត្រី (យប់) ។
    - វាយុវេគ (--វេក) កម្លាំង​ខ្យល់, សន្ទុះ​ខ្យល់ ។
    - វាយុស័ខ ដែល​មាន​ខ្យល់​ជា​សម្លាញ់ (ភ្លើង) ។ល។
  5. វាយុ --
    (មើល​ក្នុង​ពាក្យ វាយុ) ។
  6. វាយោ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (< វាយ) ខ្យល់ ។
    - វាយោ​ធាតុ (--ធាត) ធាតុ​ខ្យល់ ។
Headley's Khmer-English Dictionary
  1. វាយ ( v ) [viey]   - detail »
    to analyze; to sum up a situation
  2. វាយ ( v ) [viey]   - detail »
    to discuss the price of something
  3. វាយ ( n ) [viey]   - detail »
    kind of plant that produces small edible fruit which turn red when ripe
  4. វាយ ( v ) [viey]   - detail »
    to beat (with the hand, a stick, club or whip), hit, slap, strike; to type; to strike (of a clock) (var. វ៉ៃ which represents the col. pronunciation vay)
  5. វាយ ( v ) [viey]   - detail »
    to fight, invade, attack; to break
  6. វាយទណ្ឌ ( n ) [vieyeaʔtoan]   - detail »
    loom
  7. វាយនភណ្ឌ ( adj ) [vieyeaʔneaʔpʰoan]   - detail »
    pertaining to weaving or to woven fabrics
  8. វាយនីយ   - detail »
    See: វាយនភណ្ឌ
  9. វាយុ ( n ) [vieyuʔ]   - detail »
    wind, hurricane, typhoon, tempest
  10. វាយូបករណ៍ ( n ) [vieyuupaʔkɑɑ]   - detail »
    pneumatics

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar