Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សង្កត់

Chuon Nath's Khmer-Khmer Dictionary
  1. សង្កត់ ( កិ.កិរិយាសព្ទ ) [សង់-កត់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សង្កដ; សំកដ ឬ សង្កដ ប្រើ​ជា គុ. ឬ ន. “ចង្អៀត, ដែល​ញាត់​ញៀត, ដែល​ប្រគរ​លើ​គ្នា; ផ្លូវ​ឬ​ច្រក​ចង្អៀត”) ដាក់​ទម្ងន់​ពី​លើ​ ដើម្បី​ឲ្យ​ពៀរ, ឲ្យ​រាប, ឲ្យ​ទ្រោម ឬ​កុំ​ឲ្យ​កម្រើក, កុំ​ឲ្យ​ហើប, កុំ​ឲ្យ​រើ​រួច : សង្កត់​ឲ្យ​រាប, អង្គុយ​សង្កត់​ពី​លើ ។ ចាប់​ផ្ញុច​មិន​ឲ្យ​រើ​រួច : សង្កត់​ក ។ ព. ប្រ. គំរាម, ដាក់​កំហិត​ឬ​បង្ខំ​ឲ្យ​ខាង​តែ​បាន : សង្កត់​ក​យក​ប្រាក់ ។ ទប់​ចិត្ត​មិន​ឲ្យ​កក្រើក : សង្កត់​ចិត្ត, ខំ​អត់​សង្កត់​ចិត្ត ។ លឿន​បន្តិច​ជាង​គ្នា ឬ​មាន​ក្បាល​បន្តិច​ជាង​គ្នា : ទូក-ង​ខាង​ស្ដាំ​សង្កត់​ទូក-ង​ខាង​ធ្វេង; គោ​ម្ខាង​ដើរ​សង្កត់​គោ​ម្ខាង ។ រក​ស៊ី​មាន​បាន​ជាង​គេ, មាន​ទ្រព្យ​ច្រើន​ជាង​អ្នក​ស្រុក​ជាមួយ : មាន​ទ្រព្យ​សង្កត់​អ្នក​ស្រុក ។ ស្ដី​និយាយ​គ្រប​លើ : សង្កត់​មិន​ឲ្យ​ហើប​មាត់​រួច ។ សូត្រ​បាលី ឬ​សូត្រ​ពាក្យ​សម្រាយ​ប្រើ​ខ្យល់​ធ្ងន់​ៗ​ដាច់​ៗ​ត្រង់​អក្សរ​តម្រួត (សូត្រ​សំយោគ) : សូត្រ​ធម៌​សង្កត់, សូត្រ​សេចក្ដី​សង្កត់​ត្រង់​ពាក្យ​ធ្ងន់​ៗ ច្បាស់លាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កេត ផង)។
    - សង្កត់​សង្កិន សង្កត់​ដូច​ជា​កិន​រឿយ​ៗ​ឲ្យ​ល្អិត​ខ្ទេចខ្ទី, បង្រ្គប​លើ; បៀត​បៀន​យក​ប្រយោជន៍ : និយាយ​សង្កត់​សង្កិន; សង្កត់​សង្កិន​យក​ប្រាក់; សង្កត់​សង្កិន​រាស្ត្រ ។ល។
  2. សង្កត់ ( ន.នាមសព្ទ ) [សង់កត់ ]
    រស្ស​សញ្ញា ឬ​បន្តក់ ( ' ) នេះ ដូច​ជា ក + ង់ > កង់, គ + ត់ > គត់, ចា+ ប់ > ចាប់, ដ + ក់ > ដក់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ឬ --យុត្តិ ទៀត​ផង) ។
  3. សង្កត់សង្កិន
    (មើល​ក្នុង​ពាក្យ សង្កត់ ១ កិ.) ។
Headley's Khmer-English Dictionary
  1. សង្កត់ ( v ) [sɑŋkɑt]   - detail »
    to press down on, apply weight / pressure upon; to oppress, suppress, pressure
  2. សង្កត់ ( v ) [sɑŋkɑt]   - detail »
    to squeeze / hold very tightly
  3. សង្កត់ ( v ) [sɑŋkɑt]   - detail »
    to threaten (in order to get something)
  4. សង្កត់ ( v ) [sɑŋkɑt]   - detail »
    to keep (the emotions) calm, suppress
  5. សង្កត់ ( adj ) [sɑŋkɑt]   - detail »
    to be a little ahead
    Eg. ទូកងខាងស្តាំសង្កត់ទូកងខាងឆ្វេង: The racing boat at the right is a little ahead of the one at the left
  6. សង្កត់ ( v ) [sɑŋkɑt]   - detail »
    to make a devastating reply (so that one's opponent cannot answer)
  7. សង្កត់ ( v ) [sɑŋkɑt]   - detail »
    to emphasize
  8. សង្កត់ [sɑŋkɑt]   - detail »
    See: បន្តក់


Prohok Solutions @2017 : Learn Khmer | Khmer Calendar