Khmer Dictionary: សព្រហ្មចារី
Chuon Nath's Khmer-Khmer Dictionary
-
សព្រហ្មចារី
( ន.នាមសព្ទ )
[ស័ប-ព្រៈហ្មៈចារ៉ី ឬ សៈព្រ័ម-ហ្មៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សព្រហ្មចារិន៑) អ្នកប្រព្រឹត្តព្រហ្មចរិយធម៌ដូចគ្នា; អ្នកកាន់ធម៌ត្រូវ, អ្នករៀនផងគ្នា ។ ព. ពុ. សំដៅចំពោះបព្វជិតផងគ្នា : ភិក្ខុសាមណេរគួរទំនុកបម្រុងបព្វជិតជាសព្រហ្មចារីដោយចតុប្បច្ច័យ ។ ហៅគ្រហស្ថអ្នកវៀរមេថុនធម្ម គឺអ្នកកាន់ឧបោសថសីលឬអ្នកកាន់អតិរេកសីលផងគ្នាក៏បាន : ពួកឧបាសកជាសព្រហ្មចារី ។ បើស្ត្រីជា សព្រហ្មចារិនី ។
Headley's Khmer-English Dictionary
-
សព្រហ្មចារី
( n )
[saʔprumcaarəy, saʔpreaʔmeaʔcaarəy]
- detail »
fellow members, people who observe the same Dharma, moral principles