Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស៊ុម

Chuon Nath's Khmer-Khmer Dictionary
  1. ស៊ុម ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ខ្លោង​ដែល​រចនា​ដោយ​ស្លឹក​ទន្សែ​ឬ​ដោយ​ស្លឹក​ឈើ​ស្រស់​ជាដើម មាន​សណ្ឋាន​ជា​ខ្លោង​ទ្វារ ធ្វើ​ជា​លំអ​ក្នុង​វេលា​ធ្វើ​បុណ្យ ឬ​ទទួល​ឥស្សរ​ជន​ជាដើម : ធ្វើ​ស៊ុម​ទទួល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ។ ក្បាច់​រចនា​មាន​សណ្ឋាន​ជា​ខ្លោង ដាក់​ភ្ជាប់​លើ​ទ្វារ​ឬ​លើ​បង្អួច : ស៊ុម​ទ្វារ, ស៊ុម​បង្ហួច ។
  2. ស៊ុម ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ប្រដាប់​មាន​សណ្ឋាន​ជា​អង្រុត តែ​ធំ​ខ្ពស់​សម្រាប់​ក្រុង​មាន់​ជាដើម : ស៊ុម​មាន់ ។
  3. ស៊ុមគ្រលុំ ( កិ.កិរិយាសព្ទ )
    សម​គំនិត​គ្នា​បិទ​បាំង​លាក់​ទោស​ឬ អំពើ​អាក្រក់ : ស៊ុមគ្រលុំ​ជាមួយ​គ្នា​មិន​ឲ្យ​គេ​ដឹង ។
  4. ស៊ុមទ្រុម ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ទ្រុម; ទុម “ឈើ, ដើម​ឈើ”) ដើម​ឈើ, គុម្ពោត, ព្រៃ​ដែល​មាន​វល្លិ​រួប​រឹត​ទ្រុបទ្រុល​សុបប្រឡុប : ពួន​ក្នុង​ស៊ុមទ្រុម (ស. ប្រើ​ជា សុមទុម អ. ថ. ស៊ុមធុម) ។ ប្រើ​ជា គុ. ក៏​បាន : ឈើ​ស៊ុមទ្រុម, គុម្ពោត​ស៊ុមទ្រុម, ព្រៃ​ស៊ុមទ្រុម ។
Headley's Khmer-English Dictionary
  1. ស៊ុម ( n ) [sum]   - detail »
    temporary decorated arch erected to welcome a dignitary, or in honor of someone
  2. ស៊ុម ( n ) [sum]   - detail »
    arch decorated with green leaves, decorated frame (around an opening such as a door or window); picture frame
  3. ស៊ុម ( n ) [sum]   - detail »
    (chicken) coop, cage (for poultry)
  4. ស៊ុម ( n ) [sum]   - detail »
    plan, scheme
  5. ស៊ុមគ្រលុំ ( v ) [sum - krɔlum]   - detail »
    to collaborate, conspire, plot; to hide a mistake.
  6. ស៊ុមគ្រលុំ ( n ) [sum - krɔlum]   - detail »
    hanky-panky, skulduggery, underhanded activity
  7. ស៊ុមទ្រុម   - detail »
    See: ស៊ុបទ្រុប


Prohok Solutions @2017 : Learn Khmer | Khmer Calendar