Khmer Dictionary: ស្ទើរ
Chuon Nath's Khmer-Khmer Dictionary
-
ស្ទើរ
( គុ.គុនសព្ទ )
ដែលមិនពេញ, មិនល្មម, មិនគ្រប់គ្រាន់; មិនទាន់ដល់កំណត់ : របស់ស្ទើរ; ទុំស្ទើរ ។ កិ. វិ. ដែលមិនដាច់ស្រេច, នៅរារែក : ស្ទើរទៅស្ទើរនៅ, ស្ទើរថាស្ទើរទេ ។
- ស្ទើរចិត្ត កិ. ឬ កិ. វិ. មិនល្មមដល់ចិត្ត, តិចនឹងចិត្ត ។
- ស្ទើរដៃ កិ. ឬ កិ. វិ. មិនពេញដៃ, មិនអស់ពីដៃ។
- ស្ទើរតែ ឬ ស្ទើរនឹង និ. រកកល់តែឬរកកល់នឹង : ស្ទើរតែមិនបាន, ស្ទើរនឹងមិនកើត ។
- ស្ទើរភ្លើង គុ. ឬ កិ. វិ. ដែលមិនដល់ភ្លើង : បាយស្ទើរភ្លើង; ដាំបាយស្ទើរភ្លើង ។ ព. ប្រ. ដែលមិនដល់កម្រិត, មិនពេញលេញ : ចំណេះស្ទើរភ្លើង; ប្រដៅស្ទើរភ្លើង, រៀនស្ទើរភ្លើង ។ល។
-
ស្ទើរកំណើត
( គុ.គុនសព្ទ, និ.និបាតសព្ទ )
ដែលស្ទើរតែនឹងមិនកើត, ដែលធ្វើកើតដោយខ្ជីខ្ជា; ដែលតិចស្ទើរពេកមិនល្មមដល់ការ : បើស្ទើរកំណើតកុំធ្វើ ឲ្យគេធ្វើទៅអេះ !; របស់ស្ទើរកំណើត (ព. ព.) ។
-
ស្ទើរកោះ
( ន.នាមសព្ទ )
ផ្ទៃដីស្ដួចជ្រលមវែងដែលមានលំហសមុទ្រឬទន្លេព័ទ្ធស្ទើរនឹងជុំ នៅសល់តែភាគតូចស្ដួចទ្រវែងជាប់នឹងផ្ទៃដីខាងត្រើយ, ស្ទើរនឹងទៅជាកោះ; ហៅតាម សំ. បា. ស. ថា ទ្វីបសាទិស “ភាគដីដែលស្ទើរឬរកកល់នឹងទៅជាកោះ” (បារ. Presqu'lle) ។ ហៅថា ទៀបកោះ ក៏បាន ។
Headley's Khmer-English Dictionary
-
ស្ទើរ
( adj )
[stəə]
- detail »
to be insufficient, incomplete, not quite; halved, not full; neither one thing nor the other; semi-, half-; to be on the point of, about to, almost
-
ស្ទើរ
( adj )
[stəə]
- detail »
to be hesitant, undecided