Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្នាម

Chuon Nath's Khmer-Khmer Dictionary
  1. ស្នាម ( ន.នាមសព្ទ )
    សម្លាក : ស្នាម​ដំបៅ ។ លំអាន​ដែល​គូស, ដែល​ឆ្លាក់​ជាដើម : ស្នាម​គំនូស, ស្នាម​ចម្លាក់ ។ ដាន : ស្នាម​ជើង ។
    - ស្នាម​ចិត្ត គំនូស​ចិត្ត ។ ព. ប្រ. មាន​ស្នាម មាន​ហេតុ​អាក្រក់​ដែល​ធ្លាប់​ប្រព្រឹត្ត​ពី​មុន​រួច​មក​ហើយ ។
    - បំបាត់​ស្នាម ឬ - រំលុប​ស្នាម បំបាត់, រំលុប​ឬ​កាយ​កប់​លុប​លាង​ហេតុ​អាក្រក់ ។ល។
  2. ស្នាម ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ទី​វាល​សម្រាប់​លេង​ល្បែង​ប្រណាំង : ស្នាម​ប្រណាំង​សេះ, ស្នាម​ប្រដាល់ ។ សមរ​ភូមិ ឬ​ទី​ត​យុទ្ធ : ស្នាម​ចម្បាំង (ម. ប្រ.) ។
    - ធ្លាប់​ចុះ​ស្នាម ឬ - ធ្លាប់​ចូល​ស្នាម ធ្លាប់​ប្រណាំង​មក​ហើយ, ធ្លាប់​ប្រយុទ្ធ​ឬ​ធ្លាប់​លេង​មក​ហើយ ។
  3. ស្នាមភ្លោះ ( ន.នាមសព្ទ )
    គូ​តូច​ឬ​ប្រឡាយ​ធំ​ជ្រៅ​ដែល​ជីក​ព័ទ្ធ​ជុំ​វិញ​កំពែង​ជាដើម បញ្ចូល​ទឹក​ឲ្យ​ដក់​នៅ​ជា​និច្ច សម្រាប់​ការពារ​មិន​ឲ្យ​បច្ចាមិត្ត​ពី​ខាង​ក្រៅ​ចូល​មក​បាន​ដោយ​ងាយ ។
Headley's Khmer-English Dictionary
  1. ស្នាម ( n ) [snaam]   - detail »
    trace, track, (foot)print; mark, scar, impression, imprint; vestige, remains; excavation
  2. ស្នាម ( n ) [snaam]   - detail »
    sports ground, court (e.g. tennis court), stage, ring; race track
  3. ស្នាម ( n ) [snaam]   - detail »
    battlefield


Prohok Solutions @2017 : Learn Khmer | Khmer Calendar