Khmer Dictionary: ស្រុក
Chuon Nath's Khmer-Khmer Dictionary
-
ស្រុក
( ន.នាមសព្ទ )
ភូមិលំនៅរបស់ពួកមនុស្ស; ទីប្រជុំកាន់ការរាជការរដ្ឋបាល ដែលនៅក្នុងអំណាចរាជការទីរួមខែត្រ ។
- ចៅហ្វាយស្រុក មន្រ្តីរដ្ឋបាលជាចាងហ្វាងស្រុក (សព្វថ្ងៃប្រើជា អភិបាលស្រុក) ។
-
ស្រុកទេស
( ន.នាមសព្ទ )
ភូមិលំនៅរបស់មនុស្ស, ខ.ប្រើសំដៅយកប្រទេសទាំងមូល ឧ. ប្រាសាទនគរវត្តស្ថិតនៅក្នុងស្រុកទេសខ្មែរយើង ។ ស្ថានការណ៍ស្រុកទេសយើងមិនសូវមានសុវត្ថិភាព ព្រោះមានចោរកម្មកើតឡើងស្ទើរគ្រប់កន្លែង ។ ពេលស្រុកទេសកើតកលិយុគ អាណាប្រជានុរាស្ត្ររស់នៅដោយលំបាកវេទនាព្រាត់ប្រាស់គ្រួសារ ហើយកើតមានទុរ្ភិក្សថែមទៀតផង ។
-
ស្រុកអណ្ណាម
( ន.នាមសព្ទ )
[ស្រុក អាន់ណាម]
ប្រទេសវៀតណាម, ប្រទេសយួនផ្នែកកណ្ដាល ។ កាលដើមប្រទេសវៀតណាមចែកជា ៣ រដ្ឋ គឺ៖ តុងកឹង អណ្ណាម និង កូសាំងស៊ីន (អតីតកម្ពុជាក្រោម) ។
Headley's Khmer-English Dictionary
-
ស្រុក
( n )
[srok]
- detail »
country, nation; district (subdivision of a province); village; countryside, rural area; homeland
-
ស្រុក
( adj )
[srok]
- detail »
to be domestic (as opposed to foreign), native; tame, domesticated / cultivated (as opposed to wild); specif. to belong to the realm of humans (as opposed to the realm of the supernatural)