Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឡើង

Chuon Nath's Khmer-Khmer Dictionary
  1. ឡើង ( កិ.កិរិយាសព្ទ )
    ទៅ​ខាង​លើ, ទៅ​ពី​ក្រោម​ទៅ​លើ (ទីទៃ​ពី​ចុះ) : ឡើង​ជណ្តើរ ។ ស្ទុះ​ខ្ពស់​ទៅ​លើ : ខ្លែង​ឡើង ។ ចាប់​តោង​ជាន់​ប្រវា​ទៅ​លើ : ឡើង​ដើម​ឈើ, ឡើង​ត្នោត ។ ចាប់​តោង​លូត​ទៅ​លើ : ម្លូ​ឡើង​ជន្លង់, សណ្តែក​ឡើង​ទ្រើង ។ ជន់​ចម្រើន​ទឹក​ខ្ពស់​ឬ​ជ្រៅ : ទឹក​ឡើង (ព. ផ្ទ. ទឹក​ស្រក)។ ប៉ោង​សាច់​ខ្ពស់​ជាង​ប្រក្រតី : នំ​អាកោ​ឡើង ។ ស្ទុះ​ពី​ក្រោម​មក​លើ : ស្លេស្ម៍​ឡើង ។ ភ្ញាក់​ហើយ​ក្រោក​ពី​ដេក : ឡើង​ពី​ដេក (ព. សា.) ។ល។ ឡើង-ក ដែល​មាន​ក​និង​បូគ​ធំ : គោ​ឡង-ក ។
    - ឡើង​គណ (--គន់) ឡើង​គណៈ គឺ​ចូល​ទៅ​រក​លោក​ជា​កំណាន់​ខែត្រ​សាក​សួរ​ធម៌​វិន័យ (ចំពោះ​តែ​បព្វជិត​ក្នុង​កម្ពុជ​រដ្ឋ​សម័យ​ពី​ដើម) ។
    - ឡើង​ចាង ឬ - ឡើង​ចិត្ត​ឡើង​ចាង បាន​ចិត្ត​ទ្រើស​ឃ្នង, ទ្រនង់​មិន​សូវ​កោត​ក្រែង, មិន​សូវ​ស្ដាប់​បង្គាប់ : ថ្នម​កូន​ហួស​ពេក​ទាល់​តែ​ឡើង​ចាង​អស់; វា​ឡើង​ចិត្ត​ឡើង​ចាង​ច្រងេងច្រងាង​អស់​ទៅ​ហើយ ឥត​ស្ដាប់​បង្គាប់​ទេ !; មាតា​បិតា មិន​ស្ដី​មិន​ថា មិន​គិត​រាក់​ជ្រៅ បណ្ដោយ​ឲ្យ​កូន រហូត​ដល់​ចៅ ឡើង​ចាង​ឃោរឃៅ ប្រដៅ​អស់​កើត ។
    - ឡើង​ចិត្ត ឬ - ឡើង​ទឹក​ចិត្ត បាន​ចិត្ត ។
    - ឡើង​ជន្លង់ លតា​ជាតិ​ផ្សេង​ៗ​ដែល​វារ​តោង​ជន្លង់ : ម្លូ​ជា​ដំណាំ​ឡើង​ជន្លង់ ។
    - ឡើង​ជា ទៅ​ជា ។
    - ឡើង​ជោរ, ឡើង​ជំនោរ ឬ - ឡើង​បញ្ជោរ រីករាយ​ព្រោះ​គេ​បញ្ជោរ ។
    - ឡើង​ឈរ ក្រោក​ឈរ (ព. សា.) ។
    - ឡើង​ដៃ មាន​សេចក្ដី​ចម្រើន, មាន​ស្រី​សួស្ដី, មាន​លាភ, មាន​យស...។
    - ឡើង​ឋាន​សួគ៌ ឬ - ឡើង​សួគ៌ បាន​ទៅ​កើត​ឯ​ឋាន​សួគ៌; ទៅ​កាន់​ឋាន​សួគ៌ ។
    - ឡើង​ទឹក​មុខ ចេញ​ទឹក​មុខ : ឡើង​ទឹក​មុខ​ស្រស់​បំព្រង ។
    - ឡើង​ទ្រើង លតា​ជា​តិ​ផ្សេង​ៗ​ដែល​វារ​តោង​ទ្រើង : ដំណាំ​ឡើង​ទ្រើង ។
    - ឡើង​បាយ ចេញ​ពក​ស​ត្រង់​ប្រស្រី​មាន​សណ្ឋាន​ស្រដៀង​នឹង​គ្រាប់​បាយ : ភ្នែក​ឡើង​បាយ ។
    - ឡើង​បាយ​ស្រា ដែល​រលួយ​កខ្វក់​មាន​សណ្ឋាន​ស្រដៀង​នឹង​បាយ​ស្រា ។
    - ឡើង​បុណ្យ, ឡើង​បុណ្យ​ស័ក្តិ ឬ - ឡើង​បុណ្យ​ឡើង​ស័ក្តិ លឿន​ងារ​ការ​ឬ​បណ្ដា​ស័ក្តិ​ពី​ថ្នាក់​ទាប​ទៅ​ថ្នាក់​ខ្ពស់ ឬ​ពី​ថ្នាក់​តូច​ទៅ​ថ្នាក់​ធំ ។
    - ឡើង​ផ្ទះ ឡើង​នៅ​ក្នុង​ផ្ទះ​ថ្មី ។
    - ឡើង​រាជ្យ (--រាច) បាន​ទី​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ, បាន​សោយ​រាជ្យ ។ ព. ប្រ. ឡើង​អំណាច​ដោយ​សេចក្ដី​ព្រហើន​យង់ឃ្នង (ហាក់​ដូច​ជា​បាន​សោយ​រាជ្យ) : ពួក​ពាល​ឡើង​រាជ្យ, ឧទ្ទាម​ឡើង​រាជ្យ ។
    - ឡើង​រាសី មាន​ស្រី​សួស្ដី ។
    - ឡើង​រោង តាំង​ពិធី​ពលី​ការ​គោរព​បូជា​ពួក​ខ្មោច​អារក្ស (ក្នុង​រោង​សង់​ថ្មី) តាម​កាល​កំណត់​ដែល​ត្រូវ​ធ្វើ ។
    - ឡើង​ស័ក ដែល​ចូល​ស៊ប់​ក្នុង​ស័ក​ឆ្នាំ​ថ្មី : ពារ​ឡើង​ស័ក ឬ ថ្ងៃ​ឡើង​ស័ក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្រ្កាន្ត>សង្រ្កាន្ត និង ស័ក ផង) ។
    - ឡើង​សាច់ មាន​សាច់ (ធាត់​ជាង​ពី​ដើម) ។
    - ឡើង​សិរី ឬ - ឡើង​ស្រី​សួស្ដី ស្រាប់​តែ​មាន​សិរី​ឬ​ស្រី​សួស្ដី​ជាង​ពី​មុន ។
    - ឡើង​សម្ដី បញ្ចេញ​សម្ដី​ឥត​ញញើត ។
    - ឡើង​អំណាច មាន​អំណាច​លើស​ពី​ប្រក្រតី​ដើម ។
    - ឡើង​អំនួត និយាយ​អួត​ខ្លួន​ហួស​ពី​ដំណើរ​ពិត ។
    - ឡើង​អ្នកតា ប្រជុំ​គ្នា​ធ្វើ​ពលី​ការ​បូជា​អ្នកតា ។ល។
  2. ឡើង ( គុ.គុនសព្ទ )
    ដែល​ចេះ​តែ​ចម្រើន​ទៅ​ខាង​លើ : ខ្ពស់​ឡើង, ធំ​ឡើង, ល្អ​ឡើង; កាន់​តែ​ច្រើន​ឡើង; ដើរ​ឆាប់​ឡើង !
  3. ឡើងចាង ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    (មើល​ក្នុង​ពាក្យ ឡើង ១ កិ.) ។
Headley's Khmer-English Dictionary
  1. ឡើង ( v ) [laəŋ]   - detail »
    to go up, ascend; (of aircraft) to take off; to rise, get up; to climb; to get on / board (a means of transport); to go upstream; to ferment, rise (of dough); to increase.
  2. ឡើង ( adv ) [laəŋ]   - detail »
    up, upwards; upstream; increasingly; on
    Eg. ឆាប់ឡើង: hurry up
  3. ឡើង ( v ) [laəŋ]   - detail »
    to hold a ceremony (esp. one paying homage to supernatural beings or a spiritual master)
    Eg. ពិធីនេះបានរៀបចំឡើងដោយ​រដ្ឋលេខាធិការដា័នកិច្ចការនារី: This ceremony was organized by the Secretariat of Women's Affairs.


Prohok Solutions @2017 : Learn Khmer | Khmer Calendar