Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អង្គញ់

Chuon Nath's Khmer-Khmer Dictionary
  1. អង្គញ់ ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​រឹង ផ្លែ​ធំ​វែង​ៗ​ក្នុង​ផ្លែ​មួយ​ៗ​មាន​គ្រាប់​ច្រើន គ្រាប់​ធំ​ៗ​រាង​មូល​សំប៉ែត កាល​ណា​ទុំ​មាន​សាច់​រឹង, សម្រាប់​យក​មក​លេង​ល្បែង​មួយ​ប្រភេទ ហៅ​ថា ល្បែង​អង្គញ់ ។ ឆ្អឹង​មាន​សណ្ឋាន​ដូច​គ្រាប់​អង្គញ់ នៅ​ត្រង់​ក្បាល​ជង្គង់ : អង្គញ់​ជង្គង់ ។
  2. អង្គញ់ស្វា ( ន.នាមសព្ទ )
    ឈ្មោះ​ឈឺ​ធំ​មួយ​ប្រភេទ, ស្លឹក​ធំ​ៗ​ស្រួច​ខាង​ដើម​និង​ខាង​ចុង​បន្តិច បណ្តោយ​និង​ទទឹង​ស្លឹក ២០ សង់ទីម៉ែត្រ, ផ្លែ​ពាំ​គ្រាប់​ជា​សង្កាត់​ជាប់​គ្នា ផ្លែ​មួយ​ៗ​ពីរ​គ្រាប់​ក៏​មាន​បី​គ្រាប់​ក៏​មាន, មាន​គ្រាប់​មូល​ៗ​ទំហំ ៣ សង់ទីម៉ែត្រ, គ្រាប់​ទុំ​មាន​ទ្រង់ទ្រាយ​និង​សម្បុរ​ក្រហម​ក្រមៅ​រលោង ដូច​គ្រាប់​អង្គញ់​សុទ្ធសាធ គ្រាន់​តែ​តូច​ជាង​គ្រាប់​អង្គញ់​ប៉ុណ្ណោះ, ប៉ុន្តែ​បើ​ទុក​ឲ្យ​យូរ​ទៅ​មាន​ស្វិត​ខ្លះ, អង្គញ់​ស្វា​នេះ​ច្រើន​ដុះ​ក្នុង​ព្រៃ​ភ្នំ​និង​ព្រៃ​ស្រោង, ដុះ​បែក​ជា​គុម្ព​ក៏​មាន, ជា​ឈើ​មាន​ប្រយោជន៍​ប្រើ​ការ​រាយ​រង​បាន, ប្រើ​ជា​ឧស​ក៏​បាន​ការ​ណាស់, ផ្លែ​ទុំ​ជ្រុះ​ក្រាប់​នៅ​រនោច​ខែ​កក្តិក​និង​ខ្នើត​ខែ​មិគសិរ : អង្គញ់​ស្វា​មាន​ដុះ​ច្រើន​ណាស់​នៅ​ក្រុង​ព្រះ​សីហនុ ។
Headley's Khmer-English Dictionary
  1. អង្គញ់ ( n ) [ʔɑŋkʊəɲ]   - detail »
    kind of vine (Entada phaseoloides) from which pods containing large black or maroon seeds are obtained (these seeds are used in playing a popular children's game called ល្បែងអង្គញ់ )
  2. អង្គញ់ ( n ) [ʔɑŋkʊəɲ]   - detail »
    kneecap

    Reference: អង្គញ់ជង្គង់


Prohok Solutions @2017 : Learn Khmer | Khmer Calendar