Khmer Dictionary: អន្ទង
Chuon Nath's Khmer-Khmer Dictionary
-
អន្ទង
( កិ.កិរិយាសព្ទ )
នាំសរសៃអំបោះឬសូត្រទៅមកៗ រៀបចំឲ្យមានរបៀបបណ្តោយគ្នា ហើយមូរដោយក្តារមូរដាក់ព័ទ្ធមូលនឹងដាម ដើម្បីថ្ករត្បាញ : អន្ទងអំបោះ ។ ន. អំបោះឬសូត្រដែលអន្ទងរួចហើយ : អន្ទងខ្មៅ ។ គុ. ដែលអន្ទងរួចហើយ : អំបោះអន្ទង ។
-
អន្ទង
( កិ.កិរិយាសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ដឹកនាំឬបញ្ចុះបញ្ចូលឲ្យព្រមតាម, ឲ្យដោយតាម : អន្ទងកូនឲ្យខំប្រឹងរៀនសូត្រ ។ ទាញយោងឲ្យហើប, ឲ្យអណ្ដែតឡើង, ឲ្យឃ្លាតចាកទី : អន្ទងឈើហុប ។
- យោងអន្ទង ទំនុកបម្រុងឲ្យចម្រុងចម្រើន (មើលក្នុងពាក្យ យោង ទៀតផង) ។
-
អន្ទង់
( ន.នាមសព្ទ )
ទីឃជាតិមួយប្រភេទ ខ្លួនមូលវែងសណ្ឋានពស់ ប៉ុន្តែឥតស្រកា មានរំអិល ឥតពិស កើតនៅអាស្រ័យក្នុងទឹកក្នុងភក់ រាប់បញ្ចូលក្នុងពួកមច្ឆជាតិ : អន្ទង់កប់ភក់ ។
- អន្ទង់ស អន្ទង់ដែលមានខ្លួនសប្លែកពីអន្ទង់ធម្មតា (កម្រមានណាស់) ។ ព. ប្រ. ច្រមុះអន្ទង់ ច្រមុះមនុស្សដែលមានចុងស្រួចឆ្លឹម សណ្ឋានស្រដៀងនឹងច្រមុះអន្ទង់ ។ គុ. ប៉ិនឬហៃខាងការចចាក់ចចុចឈ្លេចឈ្លឺរកហេតុរកដំណើរដែលកំបាំងឲ្យឃើញតាមពិត : មនុស្សស្រមុះអន្ទង់ ។ ព. ទ. បុ. អន្ទង់វែង កុំរកឆ្នាំងវែង ការខ្លីឬងាយ កុំធ្វើឲ្យវែងឬឲ្យពិបាកឡើយ ។
- ពោះអន្ទង់ ការមានចិត្តលាតត្រង់ភ្លឹងឥតកកិចកកុច ឬដែលស្មោះអស់ពីពោះ, មានចិត្តត្រង់ : មនុស្សពោះអន្ទង់ ។
-
អន្ទង់បារ
( ន.នាមសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ឈ្មោះរោគមួយប្រភេទបណ្តាលឲ្យធ្លាក់លោហិតពីមាត់ពីច្រមុះ ជារោគរឹងត្អឹងកែបានដោយកម្រ : កើតរោគអន្ទង់បារ ។
-
អន្ទង់រុក
( ន.នាមសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
អាការដែលនៅស្ងៀមៗតាមសភាពប្រក្រតី ស្រាប់តែចេញឈាមស្រស់ៗពីច្រមុះ (ច្រើនមានតែកូនក្មេង) : អន្ទង់រុកច្រមុះ ។
-
អន្ទង់វិត
( ន.នាមសព្ទ )
ឈ្មោះរុក្ខជាតិមួយប្រភេទ ដើមសណ្ឋានជាវល្លិ, តាមធម្មតា, មានមែកច្រើនតែមួយគូៗទន្ទឹមគ្នា ស្លឹកក៏មួយគូៗទន្ទឹមគ្នាដែរ មានបន្លាច្រើនតែបួនៗ ដុះចេញត្រង់គល់ទងស្លឹក បើមុតសាច់ឈឺចាប់ពើត, ក្លិនក្រពុល ប៉ុន្តែប្រើស្លឹកបុកធ្វើជាបន្លែឬជាគ្រឿងផ្សំឲ្យកាត់ចម្អាប ស្ល-កកូរអន្ទង់ឬត្រីរំអិលបាន : សម្ល-កកូរស្លឹកអន្ទង់វិត ។
-
អន្ទង់អាំង
( គុ.គុនសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ដែលវៀចព័ទ្ធពេនក្រវិចក្រវៀន (ដូចរបត់អន្ទង់ដែលគេត្បុតអាំង) : ផ្លូវអន្ទង់អាំង, របត់អន្ទង់អាំង ។
Headley's Khmer-English Dictionary
-
អន្ទង
( v )
[ʔɑntɔɔŋ]
- detail »
to raise, bring up, educate, train; to lead, guide, direct; to convince, persuade, coax
-
អន្ទង
( v )
[ʔɑntɔɔŋ]
- detail »
to take out, pull out, drag out, extract; to pull, drag, tow
-
អន្ទង
( v )
[ʔɑntɔɔŋ]
- detail »
to prepare the warp threads on a loom.
-
អន្ទង
( n )
[ʔɑntɔɔŋ]
- detail »
the warp threads
-
អន្ទង់
( n )
[ʔɑntʊəŋ]
- detail »
eel