Khmer Dictionary: អម្ពុ
Chuon Nath's Khmer-Khmer Dictionary
-
អម្ពុ
( ន.នាមសព្ទ )
[អំ-ពុ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទឹក ។
- អម្ពុគ័ភ៌, អម្ពុទ, អម្ពុធរ, អម្ពុធារ, អម្ពុពាហ៍ ឬ - --វាហៈ ពពក, មេឃ ។
- អម្ពុចរ, --ចារិន ឬ - --ចារី សត្វទឹក (វេវ. វារិគោចរ, វារិចរ) ។
- អម្ពុជ មច្ឆជាតិ;
- វារិជជាតិ; បទុមជាតិ ។
- អម្ពុជាករ ស្រះ; ត្រពាំង; បឹង ។
- អម្ពុជាសនា (--សៈន៉ា) ស្ត្រីមានផ្កាឈូកជាអាសនៈ (នាងលក្ស្មី) ។
- អម្ពុជិនី ស្រះឬត្រពាំងមានឈូក ។
- អម្ពុធិ, អម្ពុនាថ, --និធិ, --បតី, --រាសី សមុទ្រ, មហាសមុទ្រ ។
- អម្ពុបក្សី បក្សីទឹក គឺសត្វស្លាបដែលរកស៊ីក្នុងទឹក (វេវ. ជលបក្សី) ។ល។
-
អម្ពុ--
(មើលក្នុងពាក្យ អម្ពុ) ។
-
អម្ពុះ
( ន.នាមសព្ទ )
or អំពុះ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អម្ពុ “ទឹក”) ស្របក់ឬវេលាដែលទឹកពុះម្តងៗ : ដាំទឹកមួយអម្ពុះ, ទឹកពុះពីរអម្ពុះ (ប្រើជា រំពុះ ក៏មាន) ។
Headley's Khmer-English Dictionary
-
អម្ពុ
( n )
[ʔɑmpuʔ]
- detail »
water