Khmer Dictionary: អាង
Chuon Nath's Khmer-Khmer Dictionary
-
អាង
( កិ.កិរិយាសព្ទ )
សង្ឃឹមដល់, សង្ឃឹមទៅរក; ពោលដល់; ចង្អុលទៅរក, យកជាគោល, យកជាកសិណឬជាតឹកតាង; ពឹងផ្អែកទៅលើ, យកជាទីពឹង : អាងមានចំណេះ, អាងច្បាប់; អាងសាក្សី, អាងចៅហ្វាយនាយ ។ អ្នកខ្លះប្រើពាក្យ អាង នេះជា ន. ក៏មាន : ការណ៍នេះពិតណាស់ សឹងមានអាង; មានមាត្រាច្បាប់ជាអាង ។ តាមការណ៍ពិត, អាង ជា កិ. សំអាង ជា ន. គួរប្រើថា ការណ៍នេះពិតណាស់ សឹងមានសំអាង, មានមាត្រាច្បាប់ជាសំអាង ដូច្នេះវិញទើបពេញជាត្រឹមត្រូវ ។ សំអាង ន. “ការអាង” និង សម្អាង ន. “គ្រឿងស្អិតស្អាង” ទាំងពីរពាក្យនេះ មានអត្ថន័យផ្សេងគ្នាគួរប្រយ័ត្នដែរកុំសរសេរឲ្យដូចគ្នា ។ អួតអាង (មើលក្នុងពាក្យ អួត) ។
-
អាង
( ន.នាមសព្ទ )
ពាងមាឌរាក់ (ប៉ុន្តែខ្ពស់ជាងផើង) មាត់រីកធំ បាតតូច សម្រាប់ដាក់ទឹក : ទឹកមួយអាងខៀវ ។
-
អាងខ្នាង
( កិ.កិរិយាសព្ទ )
ស្ទាក់ស្ទើរ, រារែក, ហ៊ីងហ៊ាង; ទើសមុខទើសក្រោយ : ចេះតែអាងខ្នាងរកធ្វើអ្វីមិនកើត ។ ប្រើជា គុ. ក៏បាន “ដែលស្ទាក់ស្ទើរ, រារែក” : ចិត្តអាងខ្នាង, សម្ដីអាងខ្នាង ។
Headley's Khmer-English Dictionary
-
អាង
( v )
[ʔaaŋ]
- detail »
to depend / rely on, count (on); to hope (for).
-
អាង
( n )
[ʔaaŋ]
- detail »
support, backing; proof
-
អាង
( n )
[ʔaaŋ]
- detail »
basin, vat, tub, tank, cistern, (swimming) pool; kind of wide-mouthed vase / jar