Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥត

Chuon Nath's Khmer-Khmer Dictionary
  1. ឥត ( និ.និបាតសព្ទ )
    មិន. ពុំ, អត់ : ឥត​ដឹង, ឥត​បាន​ឮ, ឥត​ដើម​ទុន ។ កុំ​ប្រើ​ពាក្យ​បដិសេធ ឥត, មិន, ពុំ, អត់  នេះ​ជា ឥត-- ក៏​ទេ, មិន-- ក៏​ទេ ដូច្នេះ​ឡើង, ដូច​ជា ខ្ញុំ​ឥត​ដែល​បាន​ឃើញ​របស់​នោះ សូម្បី​តែ​ម្តង​ក៏​ទេ (ប្រើ​យ៉ាង​នេះ​ខុស​ទាំង​ស្រុង ព្រោះ ក៏​ទេ  ជា​ពាក្យ​បដិសេធ​ដែរ); បើ​ប្រើ​ជា ឥត--ទេ --ក៏​ទេ​សោះ ដូច្នេះ​បាន, ដូច​ជា ខ្ញុំ​ឥត​ដែល​បាន​ឃើញ​របស់​នោះ​ទេ សូម្បី​តែ​ម្តង​ក៏​ទេ​សោះ ។ ពាក្យ​បដិសេធ ក៏​ទេ សម្រាប់​ប្រើ​តែ​ជាមួយ​នឹង​ពាក្យ នឹង  គឺ នឹង--ក៏​ទេ, ត្រូវ​ប្រើ​ជា : ខ្ញុំ​នឹង​ដែល​បាន​ឃើញ​របស់​នោះ សូម្បី​តែ​ម្តង​ក៏​ទេ ។ គុ. ដែល​មិន​មាន : មនុស្ស​ឥត​គួរ​ឥត​សម, បុគ្គល​ឥត​ភ័ព្វ ។
    - ឥត​កំណើត ដែល​ធ្វើ​អ្វី​ពុំ​កើត; ដែល​គ្មាន​សេចក្ដី​ចម្រើន : មនុស្ស​ឥត​កំណើត ។
    - ឥត​បី ពុំ​មាន​អ្វី : ល្អ​ឥត​បី​ប្រៀប  (ប្រើ​ជា ឥត​បី​បើ  ក៏​បាន​ខ្លះ) ។
    - ឥត​បើ អត់​បើ, ពុំ​មាន​អ្វី : ឥត​បើ​មាន​ហេតុ​ទាស់​ខុស​អ្វី​ទេ; ឥត​បើ​អ្វី​ទេ ។ ពុំ​សម​បើ, ពុំ​គួរ​បើ, មិន​សម​បី​បើ; អត់​បើ​អត់ : ឥត​បើ​នាំ​ឲ្យ​រវល់; ឥត​បើ​យក​ខ្លួន​ទៅ​ឲ្យ​គេ​ប្រើ​លេង​ទទេ​ដូច្នេះ​សោះ ! ។
    - ឥត​បើ​គិត ដែល​មាន​គំនិត​ខ្លី​ៗ​ឬ​ឥត​គំនិត : មនុស្ស​ឥត​បើ​គិត ។
    - ឥត​សព្ទ​ឥត​សារ ដែល​ចេះ​តែ​ថា​ទៅ​ៗ​តាម​តែ​រួច​ពី​មាត់, ដែល​យក​ជា​ការ​ពិត​ពុំ​បាន (ប្រើ​ចំពោះ​តែ​វាចា) : សម្ដី​ឥត​សព្ទ​ឥត​សារ ។
    - ឥត​អង្គឺ​មាន (មើល​ក្នុង​ពាក្យ អង្គឺ) ។
    - ឥត​អាក់ មិន​ដែល​រអាក់រអួល, មិន​ដែល​អាក់​ខាន : ទៅ​មក​ឥត​អាក់, ធ្វើ​ការ​ឥត​អាក់ ។
    - ឥត​អំពើ ដែល​ឥត​ធ្វើ​ការ​អ្វី : ដើរ​លេង​ឥត​អំពើ ។
    - ឥត​ប្រយោជន៍ : ខំ​ប្រឹង​ឥត​អំពើ, ធ្វើ​ការ​ឥត​អំពើ ។ល។
  2. ឥត--
    (មើល​ក្នុង​ពាក្យ ឥត) ។
  3. ឥតិវុត្តក ( ន.នាមសព្ទ ) [--វុត-តៈកៈ ឬ--វុត-ដក់]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​គម្ពីរ​សុត្តន្ត​បិដក​មួយ​ផ្នែក​ក្នុង​ពួក​ខុទ្ទក​និយាយ : គម្ពីរ​ឥតិ​វុត្តក  (ព. ពុ.) ។
  4. ឥតិហាស ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​គម្ពីរ​ព្រាហ្មណ៍​និយាយ​អំពី​ពង្សាវតារ​ពី​ព្រេង​នាយ​មាន​រឿង​មហា​ភារត​យុទ្ធ​ជាដើម : គម្ពីរ​ឥតិហាស ។
  5. ឥត្ថាគារ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ល្វែង​ឬ​បន្ទប់​សម្រាប់​ព្រះ​អគ្គ​មហេសី​ឬ​សម្រាប់​ភរិយា​នៃ​ឥស្សរ​ជន, ផ្ទះ​ឬ​ទី​ដែល​មាន​សុទ្ធ​តែ​ស្ត្រី​ស្នំ; ទី​ខាង​ក្នុង​ព្រះ​រាជ​វាំង។ វេវ. អន្តេ​បុរៈ ។
  6. ឥត្ថី ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ត្រី “មនុស្ស​ដែល​បុរស​គួរ​ចង់​បាន, មនុស្ស​ដែល​ជា​គូ​នឹង​បុរស”) ស្ត្រី, ស្រី ។ សម្រាប់​ប្រើ​ក្នុង​កាព្យ កាល​បើ​កវី​ត្រូវ​ការ​ប្រើ, ដូច​ជា : ឥត្ថី​បុរស ជាតិ​ខ្មែរ​ទាំងអស់ ធ្វើ​ការ​ជួយ​រដ្ឋ ស្ទុះស្ទា-រទែង ខ្នះខ្នែង​តាម​បទ ធ្វើ​ការ​ប្រាកដ ជា​ធ្វើ​មែន​ៗ ។ ស្ម័គ្រ​ចិត្ត​ខ្លួន​ឯង ពុំ​មែន​ខ្លាច​ក្រែង អំពី​កំណែន សមិទ្ធិ​ច្រើន កើត​កើន​ក្នុង​ដែន រដ្ឋ​ខ្មែរ​មែនទែន ដូច​ផ្សិត​ខែ​ភ្លៀង ។ សម័យ​អង្គរ ប្រទេស​ខ្មែរ​ឈរ​នឹង​ថ្កល់​ឥត​ល្អៀង សម័យ​សង្គម និយម​ធម៌​ទៀង កម្ពុជា​ឥត​ជ្រៀង ជ្រេ​ទ្រេត-ទ្រោត​ឡើយ ។
    - ឥត្ថី​កថា សម្ដី​និយាយ​ពី​រឿង​ស្ត្រី, ពាក្យ​និយាយ​ពី​ស្រី​ញី ។
    - ឥត្ថី​កល្យាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥត្ថី​រូប) ។
    - ឥត្ថី​កាម អ្នក​ដែល​ស្រឡាញ់​ស្ត្រី​ជ្រុល​ពេក, អ្នក​ងប់​ចិត្ត​ទៅ​រក​ស្ត្រី ។
    - ឥត្ថី​កុត្ត ឬ
    - --មន្ត,
    - --មាយា មាយា​ស្ត្រី, កិច្ច​កល​របស់​ស្ត្រី, ពុត​ស្រី ។
    - ឥត្ថី​ចរិយា ចរិយា​របស់​ស្ត្រី ។
    - ឥត្ថី​ជន ពួក​ស្ត្រី; ស្ត្រី​ទាំងពួង។
    - ឥត្ថី​ជាតិ ជាតិ​ជា​ស្ត្រី ។
    - ឥត្ថី​ធុត្តៈ ឬ - --ធូត អ្នក​លេង​ស្រី (វេវ. ស្ត្រី​ទ្យូត) ។
    - ឥត្ថី​ធុត្ត​ភាព ភាព​នៃ​មនុស្ស​ឥត្ថី​ធូត ។
    - ឥត្ថី​បមុខ (--ប៉ៈមុក) អ្នក​ដែល​យក​ស្ត្រី​ធ្វើ​ជា​មុខ, អ្នក​ដែល​អាង​តែ​ស្រី (វេវ. ស្ត្រី​ប្រមុខ) ។
    - ឥត្ថី​ភាព ភាព​ជា​ស្រី ។
    - ឥត្ថី​ភាវ​រូប (--វៈ--) រូប​ដែល​មាន​ភាព​ជា​ស្ត្រី, រូប​ស្ត្រី (ព. ផ្ទ. បុរិស​ភាវ​រូប) ព. អ. ។
    - ឥត្ថី​ភេទ (បា. ឥត្ថី​វេស) ភេទ​ស្ត្រី ។
    - ឥត្ថី​រ័តន៍ ឬ - --រត្ន ស្ត្រី​រ័ត្ន (ស្ត្រី​កែវ); ស្ត្រី​ឆើតឆាយ, នាង​ឆើតឆោម, នាង​ឆោម-ឆាយ; លក្ស្មី ។
    - ឥត្ថី​រូប ឬ
    - --កល្យាណ (--កល់-យ៉ាន) លម្អ​របស់​ស្ត្រី ។
    - ឥត្ថី​លក្ខណ៍ លក្ខណ៍​ស្ត្រី ។
    - ឥត្ថី​លិង្គ លក្ខណៈ​នៃ​ស្ត្រី ។ ព. វ. ភេទ​ស្ត្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ត្រី​លិង្គ ក្នុង​ពាក្យ ស្ត្រី ទៀត​ផង) ។
    - ឥត្ថី​សម្ភោគ សម្ភោគ​ជាមួយ​នឹង​ស្ត្រី ។ល។ (មើល​ក្នុង​ពាក្យ ស្ត្រី ទៀត​ផង) ។
  7. ឥត្ថី --
    (មើល​ក្នុង​ពាក្យ ឥត្ថី) ។
  8. ឥត្ថីធុត្តភាព ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ភាព​នៃ​មនុស្ស​អ្នក​លេង​ស្រី, អ្នក​ចង់​ស្រី, អ្នក​មិន​ឆ្អែត​ដោយ​យក​ស្រីៗ មក​បម្រើ​កាម​តណ្ហា ។
  9. ឥត្ថី​ភាវរូប ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    សញ្ញា​សម្គាល់​លក្ខណៈ​រូប​ដែល​ប្រកាស​ភេទ​ស្រី​ឲ្យ​ប្រាកដ ។
Headley's Khmer-English Dictionary
  1. ឥត ( v ) [ʔət]   - detail »
    to be lacking, without, deprived of.
  2. ឥត ( pvp ) [ʔət]   - detail »
    no, not
    See: មិន, ពុំ, អត់​, គ្មាន
  3. ឥតិវុត្តក ( n ) [ʔeʔteʔvutdɑk, ʔeʔteʔvuttaʔkaʔ]   - detail »
    the Itivuttaka (the fourth book of the Khuddaka Nikaya part of the Buddhist canon)
  4. ឥតិហាស ( n ) [ʔeʔteʔhaah]   - detail »
    Itihāsa (collection of Brahman stories)
  5. ឥត្ថាគារ ( n ) [ʔettʰaakie]   - detail »
    harem, gynaeceum, apartment / wing of a building reserved for high ranking women
  6. ឥត្ថី ( n ) [ʔettʰəy]   - detail »
    woman, female, lady
  7. ឥត្ថុម្មត្តកៈ ( n ) [ʔettʰommattaʔkaʔ]   - detail »
    crazy about women


Prohok Solutions @2017 : Learn Khmer | Khmer Calendar