Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧម្មត្តក

Chuon Nath's Khmer-Khmer Dictionary
  1. ឧម្មត្តក ( ន.នាមសព្ទ ) [អ៊ុម-មុ័ត-ដក់ ] or #NAME?   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧម្មត្ត ឬ ឧម្មត្តក; ឧន្មត្ត ឬ ឧន្មត្តក) ឆ្កួត : មនុស្ស​ឧម្មត្តក : (ព. គ. ថា មនុស្ស​វិកល​ចរិត ឬ​មនុស្ស​ខូច​ចរិត) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ឧម្មត្តកោ ក៏​បាន; ស្ត្រី​ជា ឧម្ម​ត្តិកា ។
    - ឧម្មត្តក​ភាព ភាវៈ​ឬ​ភាព​ជា​ឧម្មត្តកៈ, ភាព​វិកល​ចរិត : គ្នា​ប្រព្រឹត្ត​ល្មើស​ដោយ​ឧម្មត្តក​ភាព​ទេ កុំ​ចាប់​ទោស​កំហុស​គ្នា ។
    - ឧម្មត្តក --សព្ទ​នេះ គេ​អាច​ប្រើ​រៀង​ពី​ខាង​ចុង​សព្ទ​ដទៃ​ជា​បទ​សន្ធិ​ផ្សំ​ជា​សមាស​នាម​ក៏​បាន តាម​គួរ​ដល់​ការ​ប្រកប​ប្រើ, ដូច​ជា
    - កាមុម្មត្តកៈ ឆ្កួត​កាម;
    - ចិត្តុម្មត្តកៈ ឆ្កួត​ចិត្ត;
    - ទិដ្ឋុម្មត្តកៈ ឆ្កួត​ទិដ្ឋិ;
    - បិតុម្មត្តកៈ ឆ្កួត​ប្រមាត់;
    - យក្ខុម្មត្តកៈ ឬ​
    - បិសាចុម្មត្តកៈ ឆ្កួត​ព្រោះ​ខ្មោច​ចូល;
    - សុរុម្មត្តកៈ ឆ្កួត​ស្រា;
    - អក្ខធុត្តុម្មត្តកៈ ឆ្កួត​ល្បែង​ស៊ី​សង;
    - អបាយ​មុខុម្មត្តកៈ ឆ្កួត​អបាយ​មុខ;
    - ឥត្ថុម្មត្តកៈ ឆ្កួត​ស្រី ។ល។
  2. ឧម្មត្តកោ ( គុ.គុនសព្ទ ) [អ៊ុម-មុ័ត-តៈ កោ ] or ឧម្មត្តិកា
    (មើល​ក្នុង​ពាក្យ ឧម្មត្តក ឬ --កៈ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ប្រុស​ឧម្មត្តកោ​ឈរ​នៅ​ធ្មឹង រំពឹង​ពី​អ្វី​ពុំ​ស្ដី​ថា ស្រាប់​តែ​មាន​ស្រី​ឧម្មត្តិកា ស្ទុះ​ឆ្លា​មក​វាយ​ប្រុស​នោះ​ដួល ។
Headley's Khmer-English Dictionary
  1. ឧម្មត្តកោ   - detail »
    See: ឧម្មត្តកៈ
  2. ឧម្មត្តកៈ ( adj ) [ʔummattaʔkaʔ]   - detail »
    to be mentally disturbed, crazy, insane


Prohok Solutions @2017 : Learn Khmer | Khmer Calendar