Khmer Dictionary: ត្រី
Chuon Nath's Khmer-Khmer Dictionary
-
ត្រី
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
សត្វវារិជជាត (សត្វទឹក) ក្នុងពួកសត្វមានទ្រនុងខ្នង ដកដង្ហើមដោយសារស្រកី, ខ្លះមានស្រកា ខ្លះឥតស្រកា មានឈ្មោះផ្សេងៗច្រើនជាអនេក ។
-
ត្រី
( ន.នាមសព្ទ )
ឈ្មោះកូនចត្រង្គមួយប្រភេទ សម្រាប់តម្រៀបនៅជួរមុខ, ម្ខាងមាន ៨ រួមទាំងពីរខាងមាន ១៦ ដែលសន្មតទុកជាសេនារេហ៍ពល, វេលាចាប់ផ្ដើមលេងល្បែងនេះ គេតែងដើរ ឬរុញត្រីនេះមុនកូនឯទៀតជាដរាប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចត្រង្គ ផង) ។
-
ត្រី
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ត្រិ; តិ) បី (៣) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត ដូចជា ត្រីកូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣ : ភ្នំត្រីកូដ ។ ដែលមានកំពូល ៣ : ប្រាសាទត្រីកូដ ។
- ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣, មានមុំ ៣ ឬមានងៀង ៣ : រាងត្រីកោណ; សណ្ឋានត្រីកោណ, ជាត្រីកោណ ។ វេវ. ត្រិយង្ស ។
- ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក ៣, ដែលចម្រើនកើនឡើងដោយចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។
- ត្រីចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ ។
- ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើនតែប្រើក្នុងកាព្យ) : យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្កិសិទ្ធិឫទ្ធិតេជះ សូមចុះចូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន ។
- ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
- ត្រីធា ន. (សំ.) ភាគបី, ខ្ទង់ឬចំណែកបី ។ ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។
- ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្រ្តាសម្រាយកាព្យពាក្យ ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ : សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
- ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ ទិព្វសម្បត្តិ, និព្វានសម្បត្តិ ។
- ត្រីភាគ ន. (សំ.) ភាគបី, ចំណែកបី ។
- ត្រីភាគី គុ. (សំ.) ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម : គូសសញ្ញាត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែបី, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣ : បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។
- ត្រីសព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។
- ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះអាវុធរបស់ឥសូរ គឺអាវុធមានមុខ ៣ ។ គុ. ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។
Headley's Khmer-English Dictionary
-
ត្រី
( n )
[trəy]
fish
-
ត្រី
( num )
[trəy]
three.
-
ត្រី
( adj )
[trəy]
to be threefold, triple
-
ត្រី
( n )
[trəy]
pawn (in chess)
-
ត្រី
( n )
[trəy]
kind of vine (Ichnocarpus frutescens; used to make various kinds of fish traps)
Reference: វល្លិត្រី -
ខ្យងត្រី
[kyɑɑŋ~kcɑɑŋ trəy]
: kind of shellfish
- ខ្លែងត្រី [klaeŋ trəy] See: ខ្លែងក្រហម
- ក្រពើត្រី [krɑpəə trəy] See: ក្រពើសៀម
-
ខត្រី
[kʰɑɑ trəy]
: to cook fish with spices
-
ខ្លាត្រី
[klaa trəy]
: striped wildcat, tiger-cat, kind of small cat-like animal (poss. Felis viverrina or F. marmorata)
-
ឆ្លុះត្រី
[cloh trəy]
: to catch fish at night by using a torch to attract them
-
ឆ្អើរត្រី
[cʔaə trəy]
: to smoke fish
-
ដួសត្រី
[duəh trəy]
: to catch fish (by scooping them up out of the water)
-
ដងត្រី
[dɑɑŋ trəy]
: to fish by using a scoop-net
-
តានត្រី
[taan trəy]
: kind of disease
-
ត្រដក់ត្រី
[trɑdɑk trəy]
: tantalus, wood-stork
-
ត្រីកញ្ជាក់ស្លា
[trəy kɑɲceak slaa]
: kind of fish (Datnioides polota)
-
ត្រីកូដ
[trəy -----]
: three peaks; to have three peaks (of a mountain) eg. ភ្នំត្រីកូដ . mountain with three peaks
-
ត្រីកោណ
[trəy kaon]
: triangle; triangular, three-cornered
-
ត្រីកោណ
[trəy kaon]
: triangle
-
ត្រីប្រៃ
[trəy pray]
: salty fish-paste
-
ត្រីពិធ
[trəy -----]
: having three parts, consisting of three kinds; triple; three-sided
-
ត្រីពុល
[trəy pul]
: fish that are drugged and easy to catch
-
ត្រីព័ន្ធ
[trəy poan]
: one who has been married three times
-
ត្រីភាគ
[trəy pʰiek]
: one third
-
ត្រីភាគី
[trəy pʰiekii]
: divided into three parts
-
ត្រីមាស
[trəy mieh]
: three months, trimester
-
ត្រីមាស
[trəy mieh]
: goldfish
-
ត្រីមឹក
[trəy mɨk]
: squid
-
ត្រីមុខ
[trəy muk]
: triad; three faces
-
ត្រីក្រឹមក្ដារ
[trəy krəm kdaa]
: kind of betta which does not fight
-
ត្រីក្រឹមទន្សាយ
[trəy krəm tʊənsaay]
: kind of betta which does not fight
-
ត្រីក្រឹមមាស
[trəy krəm mieh]
: kind of betta
-
ត្រីក្រុសមេម៉ាយ
[trəy kroh mee maay]
: kind of fish (Thynichthys thynoides)
-
ត្រីខ
[trəy kʰɑɑ]
: kind of fish stew
-
ត្រីខ
[trəy kʰɑɑ]
: sardine, canned fish
Reference: ត្រីខប្រអប់ -
ត្រីគុណ
[trəy kun]
: threefold, triple, cubic
-
ត្រីងៀត
[trəy ŋiət]
: dried salted fish
-
ត្រីចក្រយាន
[trəy cak yien]
: cyclo , tricycle
-
ត្រីឆ្អើរ
[trəy cʔaə]
: smoked fish
-
ត្រីជន
[trəy cɔɔn]
: triumvirate
-
ត្រីដងខ្វែង
[trəy dɑɑŋ kvaeŋ]
: kind of fish (Chela marochir)
-
ត្រីទស
[trəy tʊəh]
: angels, gods
-
ត្រីទស
[trəy tʊəh]
: thirteen; thirty
-
ត្រីធា
[trəy -----]
: trinomial
-
ត្រីនេត្រ
[trəy neet]
: Trī Netra (epithet of Shiva; `the one who has three eyes')
-
ត្រីនេត្រ
[trəy neet]
: Trī Netra (name of an ancient poetic treatise on proverbial sayings)
-
ត្រីបថ
[trəy bɑt]
: intersection of three roads
-
ត្រីបបែលខ្លែង
[trəy bɑbael klaeŋ]
: kind of flying fish
-
ថ្ពាល់ត្រី
[tpoal trəy]
: meat found under the gill covers of fish
-
ថ្ពាល់ត្រី
[tpoal trəy]
: kind of semi-aquatic fern with four clover-like leaves (Marsilea quadrifolia; it is eaten as a vegetable)
Reference: ស្មៅថ្ពាល់ត្រី -
ត្រីមុខ
[trəy muk]
: model; leader, chairman
-
ត្រីរបេង
[trəy rɔbeɛŋ]
: generic name for the tiny fish that are found in rice paddies and small ponds during the rainy season
-
ត្រីវិស័យ
[trəy -----]
: compass
-
ត្រីសព្ទ
[trəy sap]
: diacritical mark ( ៊ ), which serves to convert the A-series consonants ប bɑɑ, ស sɑɑ, ហ hɑɑ, and អ ʔɑɑ into O-series ប៊ bɔɔ, ស៊ sɔɔ, ហ៊ hɔɔ, and អ៊ ʔɔɔ
-
ត្រីសូល៍
[trəy -----]
: Shiva's trident; three faced; having three peaks
-
ត្រីស័ក
[trəy sak]
: third year in a 10-year cycle
-
ត្រីហាល
[trəy haal]
: dried fish
-
ទឹកត្រី
[tɨk trəy]
: fish sauce (sauce made from fermented fish and salt)
-
ធ្មេញត្រី
[tmɨɲ trəy]
: kind of small vine
Reference: វល្លិធ្មេញត្រី -
ទ្រនុងត្រី
[trɔnuŋ trəy]
: dorsal fin of a fish
-
ធ្វើត្រី
[tvəə trəy]
: to prepare / clean fish
-
បង់ត្រី
[bɑŋ trəy]
: to fish (with a net), cast (a net) for fish
-
បបែលត្រី
[bɑbael trəy]
: kind of white ray
-
បូតឆ្អឹងត្រី
[boot cʔəŋ trəy]
: to bone a fish
-
បាចត្រី
[baac trəy]
: to catch fish by scooping out the water and catching the fish that remain
-
ផ្សារត្រី
[psaa trəy]
: fish market
-
ប្លោកត្រី
[plaok trəy]
: swim-bladder
-
ពងត្រី
[pɔɔŋ trəy]
: fish eggs
-
ពងត្រី
[pɔɔŋ trəy]
: small tangles in raw cotton
-
ពងត្រី
[pɔɔŋ trəy]
: kind of decorative motif resembling fish eggs
Reference: ក្បាច់ពងត្រី -
ពលបាលត្រី
[pʊəl baal trəy]
: sergeant
-
ពស់ត្រី
[pʊəh trəy]
: name for various water snakes including Chersyddrus granulatus and poss. snakes of the genera Dendrophis and Chrysopelea
-
រថត្រីចក្រ
[rʊət trəy cak]
: tricycle
-
លេចទឹកលេចត្រី
[lǝc tɨk lǝc trəy]
: to spread (of rumor or gossip)
-
លេងបញ្ជល់ត្រីក្រឹម
[leeŋ bɑɲcʊəl trəy krəm]
: to engage in the sport of having fighting fish fight each other
-
វរនាវីត្រី
[vɔɔ nievii trəy]
: (naval) lieutenant commander
-
វៀរត្រីសាច់
[viə trəy sac]
: to abstain from eating fish and meat
-
វះពោះត្រី
[veah pʊəh trəy]
: to gut a fish, cut open a fish's belly
-
វរសេនីយ៍ត្រី
[vɔɔ seenəy trəy]
: major
See: លោកស័ក្តិបួន -
សំរាប់ត្រី
[sɑmrap trəy]
: third class of royal ministers directly responsible to the crown prince
-
ស្ទូចត្រី
[stuuc trəy]
: to fish (with a line)
-
ស្រះប្រោះត្រី
[srah prɑh trəy]
: fish pond
-
អនុនាវីត្រី
[ʔaʔnuʔnievii trəy]
: (naval) ensign, junior lieutenant
-
អនុសេនីយ៍ត្រី
[ʔaʔnuʔseenəy trəy]
: (army) second lieutenant
-
អង្កន់ត្រី
[ʔɑŋkɑn trəy]
: to make slits in a fish before salting it
-
អង្គារបាត្រី
[ʔɑŋkie baa trəy]
: oven for making charcoal
-
អាងចិញ្ចឹមត្រី
[ʔaaŋ cəɲcəm trəy]
: aquarium
-
ឧត្តមសេនីយ៍ត្រី
[ʔutdɑm seenəy trəy]
: brigadier general
-
ឧត្តមនាវីត្រី
[ʔutdɑm nievii trəy]
: rear admiral