Khmer Dictionary: បេតី
Chuon Nath's Khmer-Khmer Dictionary
-
បេតី
( ន.នាមសព្ទ )
[ប៉ែតី]
(ក្លាយមកពី បីតិ “សេចក្ដីត្រេកអរ, ផ្សព្វផ្សាយ, ព្រឺព្រួច, ឆ្អែតចិត្តដោយអំណរ,...”) សេចក្ដីស្រឡាញ់, ស្នេហា, ព្រឺព្រួច ។ ប្រើជា កិ. ក៏មាន : គួរបេតី, មុខបែបនេះគ្មាននរណាបេតីទេ ! (ព. ទ្រ. ម.) ។ ច្រើនប្រើក្នុងពាក្យកាព្យ : ... ទើបអ្នកឱនឱប ក្រួញក្រុងក្រសោប ថ្នាក់ថ្នមធីតា រួមរសមនោរម្យ សុខសមស្នេហា បេតីសន្ថវា មិត្រមូលមេត្រី... (សាស្រ្តាភោគកុលកុមារ) : យល់ជាត្រូវចិត្តស្និទ្ធរួមរក្ស ស្មោះស្ម័គ្រស្រឡាញ់ពេញបេតី ថែមធុំក្លិនផ្កាជាប់ក្លិនស្រី នឹងមកធ្វើអ្វីអ្នកថ្លៃអាយ... (អ. ថ. អ្ហាយ) ។ រឿងសព្វសិទ្ធិ ។
Headley's Khmer-English Dictionary