Khmer Dictionary: អសុរ
Chuon Nath's Khmer-Khmer Dictionary
-
អសុរ
( ន.នាមសព្ទ )
[អៈសុរ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គំនិតអាក្រក់; វិញ្ញាណជ្រោកជ្រាក ។ អមនុស្សពួកមួយ, ទីទៃពីពួកទេវតា, នៅក្នុងអសុរភព មានវេបចិត្តិអសុរិន្ទជា ស្តេច, ជាសត្រូវនៃពួកទេវតានៅឋានត្រ័យត្រិង្ស : ពួកអសុរ (បើស្ត្រីជា អសុរី អ. ថ. អ:សុរ៉ី, ប៉ុន្តែខ្មែរប្រើក្នុងកាព្យ សំដៅសេចក្ដី ថា “អសុរប្រុស” ឬ “យក្សអង់អាច” ក៏មាន, ចួនប្រើជា អសុរា (អៈសុរ៉ា) សំដៅចំពោះអសុរប្រុសច្រើនអ្នកឬតែម្នាក់ក៏បាន; ចំពោះយក្សប្រុសច្រើននាក់ឬតែម្នាក់ក៏មាន) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសុរ៉ៈ, ដូចជា អសុរកញ្ញា ឬ--កន្យា កូនក្រមុំនៃអសុរ (ហៅចំពោះនាងសុជាតាជាធីតានៃវេបចិត្តិអសុរិន្ទដែលបានមកជាជាយានៃព្រះឥន្រ្ទ) : នាងសុជាតាអសុរកញ្ញា ។
- អសុរកាយ អទិស្សមានកាយច្រើនពួក ជាអបាយសត្វ កើតអាស្រ័យនៅក្នុងមនុស្សលោក ជាពួកនិសាចរ ច្រើនត្រាច់ក្នុងវេលាយប់រកស៊ីអសុចិវត្ថុមានគំរង់ជាដើម, ចួនកាលពួកខ្លះលងបន្លាចមនុស្សក៏មាន, ខ្លះនៅអែបអាងអាស្រ័យទីកន្លែងដែលមនុស្សអ្នករាប់អានជឿខ្មោចបិសាច ធ្វើឲ្យនៅក៏មាន (ខ្មោចអារក្ស ក៏រាប់ចូលក្នុងពួកអសុរកាយនេះដែរ) ។
- អសុរភព ឬ - --លោក ឋានលំនៅពួកអសុរ (នៅនាជើងភ្នំព្រះសុមេរុ៍) ។
- អសុររាជ ស្តេចនៃពួកអសុរ (ព្រះបាទវេបចិត្តិឬវេបចិត្តិអសុរិន្ទ) ។
- អសុរវិមាន វិមាននៃអសុរ ។ល។
Headley's Khmer-English Dictionary
-
អសុរ
( n )
[ʔaʔsol, ʔaʔsoʔraʔ-]
bad thoughts
-
អសុរ
( n )
[ʔaʔsol, ʔaʔsoʔraʔ-]
Asuras (lesser gods and demons in the Indian pantheon)