Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាចិណ្ណ

Chuon Nath's Khmer-Khmer Dictionary
  1. អាចិណ្ណ ( គុ.គុនសព្ទ ) [--ចិន-ណៈ]   ( បា.បាលី​ ( បាលីភាសា ) )
    (អាចីណ៌) ដែល​បាន​សន្សំ​ឬ​អប់រំ​ទុក​មក​ហើយ, ដែល​ធ្លាប់​ប្រព្រឹត្ត, ធ្លាប់​កាន់, ធ្លាប់​ធ្វើ ថ្នឹក​មក​ហើយ; ដែល​ជាប់​ជា​និស្ស័យ​ត​មក​មិន​ដាច់ ។ ខ្មែរ​ប្រើ​ជា កិ. វិ. ក៏​មាន (អ. ថ. --ចិន) សំដៅ​សេចក្ដី​ថា “ជា​ញឹក​ញយ, ជា​និច្ចកាល” : តែង​ទៅ​មក​ជា​អាចិណ្ណ ។
    - អាចិណ្ណ​កម្ម កម្ម​ដែល​បាន​សន្សំ​មក​គឺ​បុណ្យ​ឬ​បាប​ដែល​បាន​ធ្វើ​ហើយ​ញឹក​ញយ​ឬ​ធ្វើ​តែ​ម្តង​ពីរ​ដង​ទេ​ប៉ុន្តែ​នឹក​ឃើញ​រឿយ​ៗ​ចាំ​បាន​មិន​ភ្លេច : អាចិណ្ណ​កម្ម​ជា​អំពើ​តែងតែ​ចេញ​មុខ​ឲ្យ​នឹក​ឃើញ​ក្នុង​ពេល​ជិត​អស់​ជីវិត (ព. ពុ.) ។
    - អាចិណ្ណ​កុសល កុសល​ដែល​បាន​សន្សំ​មក​រឿយ​ៗ ។
    - អាចិណ្ណ​ទ្រព្យ, --ធន ឬ - --សម្បត្តិ ទ្រព្យ​ឬ​សម្បត្តិ​ដែល​គេ​សន្សំ​ទុក ។
    - អាចិណ្ណ​បាប ឬ - អាចិណ្ណាកុសល (បា. < អាចិណ្ណ + អកុសល) បាប​ឬ​អកុសល​ដែល​បាន​សន្សំ​មក​ញឹក​ញយ ។
    - អាចិណ្ណ​វត្ត វត្ត​ប្រតិបត្តិ​ដែល​ធ្លាប់​តែ​ធ្វើ​រៀង​មក ។
    - អាចិណ្ណ​សមាចារ សមាចារ​ដែល​បាន​សន្សំ​ជាប់​ជា​និស្ស័យ​មក ។
    - អាចិណ្ណ​ហិរញ្ញ (--ហិរ៉ាញ់) ប្រាក់​ដែល​គេ​សន្សំ​ទុក​មិន​ឲ្យ​រផាត់រទាំង, ប្រាក់​សន្សំ ។ល។
Headley's Khmer-English Dictionary
  1. អាចិណ្ណ ( adj ) [ʔaacennaʔ]
    to be trained, used to, experienced; accumulated; to be routine, usual.
  2. អាចិណ្ណ ( adv ) [ʔaacennaʔ]
    always, often
    1. អាចិណ្ណកម្ម [ʔaacennaʔ kam~kammeaʔ or kammaʔ] : (good or bad) deed that cannot be forgotten
    2. អាចិណ្ណកុសល [ʔaacennaʔ koʔsal] : good deeds that have been accumulated
    3. អាចិណ្ណទ្រព្យ [ʔaacennaʔ troap] : wealth that has been accumulated
    4. អាចិណ្ណវត្ត [ʔaacennaʔ voat] : routine tasks
    5. អាចិណ្ណហិរញ្ញ [ʔaacennaʔ heʔraɲ] : savings



Prohok Solutions @2017 : Learn Khmer | Khmer Calendar