Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧបនិស្ស័យ

Chuon Nath's Khmer-Khmer Dictionary
  1. ឧបនិស្ស័យ ( ន.នាមសព្ទ ) [អ៊ុប៉ៈនិស-សៃ]   ( បា.បាលី​ ( បាលីភាសា ) )
    (ឧបនិស្សយ) កុសល​ធម៌​ដែល​ដេក​ឬ​អាស្រ័យ​នៅ​ក្នុង​ខន្ធ​សន្តាន​ គឺ​កុសល​ដែល​បាន​កសាង​សន្សំ​អប់រំ​ទុក​មក, សំណាង, ភ័ព្វ​ព្រេង​សំណាង; ចំណុច​ចិត្ត : មាន​ឧបនិស្ស័យ​បរិបូណ៌  មាន​កុសល​ក្រាស់​ក្រែល ។ ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ថា ឧបនិស្ស័យ មាន ៣ យ៉ាង​គឺ ១-
    - ទានូបនិស្ស័យ សំណាង​ដែល​បាន​សាង​ទុក​មក ដោយ​ការ​បរិច្ចាគ​ទ្រព្យ​ធ្វើ​ទាន; ២-
    - សីលូបនិស្ស័យ សំណាង​ដែល​បាន​សាង​ទុក​មក​ដោយ​ការ​រក្សា​សីល; ៣-
    - ភាវនូបនិស្ស័យ សំណាង​ដែល​បាន​សាង​ទុក​មក​ដោយ​ភាវនា ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា ឧបនិស្សយ (អ. ថ. អ៊ុប៉ៈនិស-សៈយ៉ៈ), ដូច​ជា
    - ឧបនិស្សយ​ការណ៍ ហេតុ​ឬ​ដំណើរ​នៃ​ឧនិស្ស័យ​ឬ​ក៏​ជា​ឧបនិស្ស័យ ។
    - ឧបនិស្សយ​ធម៌ ធម៌​ជា​ឧបនិស្ស័យ (កុលស​ធម៌)។
    - ឧបនិស្សយ​ពល (--ពល់) កម្លាំង​នៃ​ឧបនិស្ស័យ ។
    - ឧបនិស្សយ​ភាព ភាព​នៃ​ឧបនិស្ស័យ ។
    - ឧបនិស្សយ​សម្បត្តិ ការ​បរិបូណ៌​ដោយ​ឧបនិស្ស័យ ។
    - ឧបនិស្សយ​សម្បន្ន (--សំប័ន) អ្នក​ដែល​បរិបូណ៌​ដោយ​ឧបនិស្ស័យ (បើ​ស្ត្រី​ជា ឧបនិស្សយ​សម្បន្នា) ។ល។
Headley's Khmer-English Dictionary
  1. ឧបនិស្ស័យ ( n ) [ʔuʔpaʔnihsay, ʔuʔpaʔnihsaʔyaʔ-]
    propensity, tendency, disposition; qualification; destiny; fortune, luck



Prohok Solutions @2017 : Learn Khmer | Khmer Calendar