Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧបាយ

Chuon Nath's Khmer-Khmer Dictionary
  1. ឧបាយ ( ន.នាមសព្ទ ) [អ៊ុ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ល្បិច, ល្បិច​ល្បង, កិច្ច​កល; ផ្លូវ​គំនិត; កល​មាយា : មាន​ឧបាយ​ល្អ, ប្រើ​ឧបាយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាយ​កម្ចាយ​ប្រាប់​ការណ៍​ពិត ប៉ុន្តែ​គំនិត​ស្រួច​ស្រាល់​ជាង បើ​មាន​ប្រាជ្ញា​ក្លា​វៃ​វាង ច្រើន​តែ​មិន​ឃ្វាង​ចាក​ប្រយោជន៍ ។
    - ឧបាយ​កល ឬ - កល​ឧបាយ ល្បិច​ល្បង​យ៉ាង​ល្អិត; ឧបាយ​បញ្ឆោត ។
    - ឧបាយ​កល ឧបលក្ខិត ឧបាយ​កល​ក្រឡិច​ក្រលៀត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបលក្ខិត ទៀត​ផង) ។
    - ឧបាយ​កោសល្ល (អ៊ុប៉ា យ៉ៈកោសល់) សេចក្ដី​ឈ្លាស​វៃ​ក្នុង​ការ​ប្រើ​ឧបាយ : ឈ្នះ​សឹក​ដោយ​ឧបាយ​កោសល្ល​របស់​សេនា​ប្រមុខ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាយ​កោសល្ល រមែង​តែ​ផ្តល់ នូវ​ជ័យ​ជម្នះ គួរ​ពួក​យោធា មាន​ស្រី​តេជះ សម្ភី​កុំ​លះ ឧបាយ​កោសល្ល ។
    - ឧបាយ​បញ្ឆោត ការ​បញ្ឆោត​ដោយ​ឧបាយ ។
    - ឧបាយ​ព្យូហ៍​សឹក ព្យូហ៍​សឹក​ដោយ​ឧបាយ ។ល។
Headley's Khmer-English Dictionary
  1. ឧបាយ ( n ) [ʔuʔbaay]
    trick, plot, scheme, subterfuge, tactic, intention, plan
    1. រហស្សូបាយ [reaʔhashaʔ~reaʔhah ----- ʔuʔbaay] : intrigue, secret trick
    2. វិនាសនោបាយ [viʔniehsaʔnaʔ -----] : strategy for destruction
    3. ឧបាយកល [ʔuʔbaay kɑl] : trick, contrivance, dodge, subterfuge, ruse, stratagem; tactic(s)
    4. ឧបាយទុច្ចរិត [ʔuʔbaay tuccaʔrit] : treachery, perfidy
    5. ឧបាយបញ្ឆោត [ʔuʔbaay bɑɲcʰaot] : cheating through trickery
    6. ឧបាយព្យូហ៍សឹក [ʔuʔbaay pyuu sǝk] : military strategy
    7. ឲ្យឩបាយ [ʔaoy ʔuʔbaay] : to reveal secrets / tricks to someone



Prohok Solutions @2017 : Learn Khmer | Khmer Calendar