Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គោល

Chuon Nath's Khmer-Khmer Dictionary
  1. គោល ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (គោល ឬ គោលក “ដុំ, ដុំ​មូល, មណ្ឌល; កូន​គ្លី ...”) ដុំ​ថ្ម, ដុំ​ដែក, ដុំ ឬ កំណាត់​ឈើ, ឬ​ក៏​ដុំ​ផ្ទាំង​ដែល​រៀប​ឥដ្ឋ ទោះ​មាន​ចារឹក​អក្សរ​ក្ដី មិន​មាន​អក្សរ​ក្ដី ដែល​គេ​ជីក​ដាំ ឬ បោះ​ទុក​ជា​គ្រឿង​សំគាល់​ឲ្យ​ដឹង​ព្រំ​ប្រទល់​ជាដើម : បោះ​គោល, គោល​វត្ត, គោល​ចម្ការ, គោល​ខេត្ត, គោល​ព្រំ​ប្រទល់​ដែន ។ រូប​ពាក្យ, រូប​សេចក្ដី; ច្បាប់, មាត្រា, មាតិកា; ភ័ស្ដុតាង, សំអាង, សាក្សី : គោល​ពាក្យ, គោល​សេចក្ដី, និយាយ​ឲ្យ​មាន​គោល ។ វាយ​កូន​គោល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កូន​គោល; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុលិកា និង គុលី ផង) ។
  2. គោលការណ៍ ( ន.នាមសព្ទ ) [គោលការ]   ( បា.បាលី​ ( បាលីភាសា ) )
    ទ្រឹស្ដី​ដែល​ចេញ​ប្រើ​ជា​គោល សម្រាប់​អនុវត្ត​កិច្ចការ​ឲ្យ​ត្រូវ​តាម​បែបផែន ។
  3. គោលោត ( គុ.គុនសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ឆោត; ឡើង​បញ្ជោរ ។ ព. ទ. បុ. ថា : អន្ទិត​គោ​លោត ឲ្យ​ស្រី​បញ្ឆោត​អស់​ពោត​មួយ​ចម្ការ ។ មាន​អត្ថន័យ​ថា មាន​អន្ទិត​ម្នាក់​ទើប​នឹង​សឹក​ពី​បួស​ភិក្ខុ, មាន​ស្រី​ម្នាក់ វា​និយាយ​បញ្ជោរ​ឲ្យ​លក់​ពោត​ឲ្យ​វា, វា​កាច់​ពោត​អស់​មួយ​ចម្ការ ឥត​បាន​ថ្លៃ . . . ។
  4. គោល​ចារឹក ( ន.នាមសព្ទ )
    បង្គោល​សសរ​ដែល​បោះ​ឬ​ដាំ​ទុក​ជា​គ្រឿង​សម្គាល់​ព្រំ​ដី ឬ​ព្រំ​ប្រទល់​ប្រទេស ។ ឬ​គោល​គំនិត​សំខាន់​សម្រាប់​យក​ជា​ហ្លាក់ឋាន ។
  5. គោល​ចារឹក ( ន.នាមសព្ទ )
    ដុំ​ដែក, ដុំ​ថ្ម ឬ​កំណាត់​ឈើ ឬ​ក៏​ដុំ​ផ្ទាំង​ដែល​រៀប​ឥដ្ឋ ហើយ​មាន​សរសេរ​អក្សរ​ផង ដែល​គេ​ជីក​ដាំ​ឬ​បោះ​ទុក​ជា​គ្រឿង​សម្គាល់​ឲ្យ​ដឹង​ព្រំ​ប្រទល់​ជា​ដើម ។ គោល​កំណត់​ព្រំ​ដែន ។
  6. គោល​បំណង ( ន.នាមសព្ទ )
    បំណង​ប៉ុន​ប៉ង​ចង់​បាន​អ្វី​មួយ ដែល​ខ្លួន​បម្រុង​ទុក​ថា​នឹង​យក​ឲ្យ​បាន ។
  7. គោល​បំណង ( ន.នាមសព្ទ )
    ចំណុច​ដែល​ប៉ង​ប្រាថ្នា, អ្វី​ដែល​ចង់​បាន ឧ. តើ​អ្នក​មក​នេះ​មាន​គោល​បំណង​អ្វី ។
Headley's Khmer-English Dictionary
  1. គោល ( n ) [koul]   - detail »
    goal, purpose, aim
  2. គោល ( n ) [koul]   - detail »
    point (in an argument); theme, topic, subject; principle; evidence, proof; witness
  3. គោល ( n ) [koul]   - detail »
    base, essence
  4. គោល ( n ) [koul]   - detail »
    landmark, milestone; boundary post, mark(er), base
  5. គោល ( n ) [koul]   - detail »
    sphere, ball, round object
  6. គោលិកា ( n ) [koulikaa]   - detail »
    small ball, bead; blood cell, corpuscle
  7. គោលោក   - detail »
    See: កូនលោក


Prohok Solutions @2017 : Learn Khmer | Khmer Calendar