Khmer Dictionary: តែង
Chuon Nath's Khmer-Khmer Dictionary
-
តែង
( កិ.កិរិយាសព្ទ )
រៀបចំ, ស្អិតស្អាង, តាំងបង្កើត : តែងរឿង, តែងខ្លួន, តែងសេចក្ដី ។ល។
-
តែង
( និ.និបាតសព្ទ )
រមែង; ធ្លាប់ : ផ្ទះនុ៎ះខ្ញុំតែងទៅញឹកញយ ។ តែងតែ រមែងតែ, ធ្លាប់តែ : តែងតែមាន, តែងតែបាន ។
-
តែងតាំង
( កិ.កិរិយាសព្ទ )
តាំងឲ្យមានមុខងារ ឬមុខតំណែងជាអ្វីៗ, រៀបចំលើកតម្កើងឲ្យមានឋានន្តរស័ក្តិខ្ពង់ខ្ពស់,... : តែងតាំងលោក... ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ។ ប្រើត្រឹមតែពាក្យ តាំង ក៏បាន : តាំងលោក... ជានាយកក្រុមគង្គានិងរុក្ខា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តែង និង តាំង ផង) ។
-
តែងតោង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលយោលដោយអាការប្រយោលយារចុះខ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តែកតោក) ។
Headley's Khmer-English Dictionary
-
តែង
( v )
[taeŋ]
- detail »
to arrange; decorate, beautify, adorn; to compile, compose, create, draft, write
-
តែង
( v )
[taeŋ]
- detail »
to set up. erect, establish
-
តែង
( v )
[taeŋ]
- detail »
to order, appoint; to control, manage, administer
-
តែង
( initverb )
[taeŋ]
- detail »
habitually, usually, constantly, always, be accustomed to
Eg. សិស្សខំរៀនតែងប្រឡងជាប់: A hard-working student always passes his exams. -
តែងតោង
( adv )
[taeŋ - taoŋ]
- detail »
precariously