Khmer Dictionary: ត្រចៀកកាំ
Chuon Nath's Khmer-Khmer Dictionary
-
ត្រចៀកកាំ
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបតូចមួយប្រភេទ សម្បុរខ្មៅ ច្រើននៅតែនឹងទីតំបន់ដែលមានខ្យល់អាកាសត្រជាក់ស្រួល; នៅភ្នំ នៅគុហាមាត់សមុទ្ទ ដោយកន្លែងផ្សេងៗ សត្វត្រចៀកកាំតាំងជាលំនៅធ្វើសម្បុកពង, សម្បុកនោះក៏ហៅតាមពាក្យសៀមថា រ៉័ងណុក “សម្បុកសត្វស្លាប”, ខ្មែរយើងច្រើនហៅក្លាយថា នាងនក់ ក៏មាន, ជាវត្ថុមានតម្លៃប្រើជាគ្រឿងត្រជាក់, ជាថ្នាំត្រជាក់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាងនក់ ផង) ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ត្រចៀកកាំ
[trɑciək kam]
- detail »
swallow (bird) (Hirundo sp.)