Khmer Dictionary: ទ្រព្យ
Chuon Nath's Khmer-Khmer Dictionary
-
ទ្រព្យ
( ន.នាមសព្ទ )
[ទ្រ័ប]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទ្រវ្យ, វ > ព = ទ្រព្យ; ទព្វ) វត្ថុ, ធនធាន, សម្បត្តិ ។ល។ ខ្មែរយើងប្រើពាក្យនេះចំពោះតែវត្ថុមានមាសប្រាក់ជាដើម ដែលមានម្ចាស់ ។ ទ្រព្យធន, ទ្រព្យសម្បត្តិ គឺទ្រព្យផ្សេងៗ, ទ្រព្យសម្រាប់ប្រើប្រាស់ ។
-
ទ្រព្យា
( ន.នាមសព្ទ )
[ទ្រាប់-ព្យា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទ្រវ្យ, ទ្រវ្យា) ទ្រព្យទាំងពួង, ទ្រព្យនានា : អ្នកមានទ្រព្យា គឺអ្នកមានទ្រព្យនានា, មានទ្រព្យច្រើន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នកមានទ្រព្យា បើមានចិត្តជា សម្បូរមិត្រភក្តិ តែងមកឈូឆរ កំដរឥតអាក់ នាំឲ្យត្រជាក់ ចិត្តថ្លើមជានិច្ច ។
Headley's Khmer-English Dictionary
-
ទ្រព្យ
( n )
[troap]
- detail »
assets, wealth, property; valuables, possessions
-
ទ្រព្យា
( n )
[troappyie]
- detail »
all kinds of property