Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បឋម

Chuon Nath's Khmer-Khmer Dictionary
  1. បឋម [ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ប្រថម) ដំបូង, មុន, មុន​គេ, ទី១ : គ្រា​ជា​បឋម ។ ពាក្យ​នេះ​ច្រើន​ប្រើ​ជា​បទ​សមាស​រួម​ភ្ជាប់​ជាមួយ​នឹង​សព្ទ​ដទៃ ដូច​ជា​បឋម​កប្ប (ប៉ៈឋំម៉ៈក័ប) ឬ ប្រថម​កល្ប (ប្រៈថំម៉ៈក័ល) ន. (បា. ឬ សំ.) កប្ប ឬ​កល្ប​ដំបូង គឺ​សម័យ​ដែល​ទើប​នឹង​ក​ទឹក​ក​ដី​ជា​ដំបូង ដែល​មាន​ជាប់​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កប្ប និង កល្ប ផង) ។
    - បឋមជ្ឈាន (ប៉ៈឋៈម័ចឈាន) ន. (បា.; សំ. ប្រថមធ្យាន) ឈាន ឬ​ធ្យាន​ទី​១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
    - បឋម​ពុទ្ធ​វចនៈ (ប៉ៈឋៈម៉ៈពុត-ធៈវៈចៈន៉ៈ) ន. (បា.) ពុទ្ធ​វចនៈ ដែល​ទ្រង់​ត្រាស់​បន្លឺ​ជា​ដំបូង​បំផុត​ក្នុង​កាល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ទើប​បាន​ត្រាស់​ថ្មី​ៗ ។
    - បឋម​យាម (ប៉ៈឋំម៉ៈយាម) ន. (បា.) យាម​ទី​១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យាម​២ ន. ផង) ។
    - បឋម​វ័យ (ប៉ៈឋំម៉ៈវៃ) ន. (បា.--វយ) វ័យ​ទី​១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វ័យ ទៀត​ផង) ។
    - បឋម​សង្គាយនា (ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំម៉ៈសង់គា យៈនា) ន. (បា. ច្រើន​ប្រើ​ជា បឋម​សង្គីតិ) ការ​ប្រជុំ​ផ្ទៀង​រួប​រួម​ធម្ម​វិន័យ​ព្រះ​ពុទ្ធ​សាសនា​ជា​ដំបូង​បំផុត ក្នុង​កាល​ដែល​ព្រះ​សក្យមុនី​សម្ពុទ្ធ ត្រង់​ចូល​បរិនិព្វាន​ទៅ​បាន ៨៩ ថ្ងៃ...។
    - បឋម​សម្ពោធិ (ប៉ៈឋៈម៉ៈស័មពោធិ ឬ--ពោត) ន. (បា.) ការ​ទើប​បាន​ត្រាស់​នៃ​ព្រះ​ពុទ្ធ​សព្វញ្ញុពុទ្ធ ។
    - បឋម​ហេតុ (ប៉ៈឋំម៉ៈហែត) ន. (បា. បឋម + ហេតុ) ហេតុ​ដំបូង គឺ​ហេតុ​ដែល​ក ឬ​ផ្ដើម​ជា​ដំបូង ។ល។
  2. បឋមត្រាស់ ( ន.នាមសព្ទ ) or ប្រថម​ត្រាស់
    (បា.+ខ្មែរ ឬ សំ.+ខ្មែរ)  “ការ​បាន​ត្រាស់​ជា​ដំបូង” ឈ្មោះ​កណ្ឌ​មួយ​នៃ​កម្ពីរ​បឋម​សម្ពោធិ​ជា​ពុទ្ធ​ប្រវត្តិ សម្ដែង​អំពី​ប្រវត្តិ​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ​ចាប់​តាំង​ពី​កាល​ដែល​ព្រះ​អង្គ​ចាប់​ព្រះ​ជាតិ​ជា​សុមេធ​បណ្ឌិត​រៀង​រហូត​មក​ដល់​ព្រះ​ជាតិ​ជា​ព្រះ​សិទ្ធត្ថ​គោតម ដរាប​ដល់​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុ​សម្ពុទ្ធ, ជា​គម្ពីរ​សម្រាប់​ធម្មកថិក​មួយ​រូប​សម្ដែង​ក្នុង​ពិធី​បុណ្យ​ពុទ្ធាភិសេក គឺ​ពិធី​អភិសេក​ព្រះ​ពុទ្ធ​រូប​ដែល​ទើប​នឹង​កសាង​ថ្មី : និមន្ត​លោក​ទេសនា​បឋម​ត្រាស់ ។
  3. បឋមប្បញ្ញាត្តិ ( ន.នាមសព្ទ ) [បៈឋមមៈប៉ាញញ័ត]
    សិក្ខាបទ, មាត្រា​ច្បាប់​ដែល​ទ្រង់​តែង​តាំង​បញ្ញត្ត​ជា​ដំបូង, ក្នុង​សិក្ខាបទ​នីមួយ ៗ ក្នុង​ព្រះ​ពុទ្ធ​សាសនា មាន​បឋមប្បញ្ញាត្តិ, អនុប្បញ្ញាត្តិ (ការ​បញ្ញត្តិ​ក្រោយ​បន្ទាប់​បន្ថែម​សេចក្ដី​លើ​បឋមប្បញ្ញាត្តិ) ឧ. ក្នុង​សិក្ខាបទ​បារាជិក​ទី ១ រឿង​ដំបូង​និយាយ​ពី​ភិក្ខុ​សេពសន្ថវៈ​ជា​មួយ​នឹង​មនុស្ស​ស្រី ។ ព្រះ​ពុទ្ធ​បញ្ញត្តិ​ថា ភិក្ខុ​ណា​មួយ​សេព​មេថុន​ធម្ម ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រក​សំវាស​គ្មាន ។ នេះ​ជា​បឋមប្បបញ្ញាត្តិ ។ គ្រា​មក​ទៀត មាន​ភិក្ខុ​សេពសន្ថវៈ​ជា​មួយ​នឹង​សត្វ​ស្វា​ញី ។ ព្រះ​ពុទ្ធ​បញ្ញត្តិ​បន្ថែម​ទៀត​ថា ភិក្ខុ​ណា​មួយ​សេព​មេថុន​ធម្ម ដោយ​ហោច​ទៅ​សូម្បី​ជា​មួយ​នឹង​សត្វ​តិរច្ឆាន​ញី​ក្ដី ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រក​សំវាស​គ្មាន ។ នេះ​ជា​អនុប្បញ្ញាត្តិ ។
  4. បឋមាសាឍ ( ន.នាមសព្ទ ) [ប៉ៈឋៈម៉ាសាត] or #NAME?   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បឋមាសាឡ្ហ; ប្រថមាសាឍ) ឈ្មោះ​ខែ​អាសាឍ​ទី ១ គឺ​ខែ​អាសាឍ​មុន : ខែ​បឋមាសាឍ (សរសេរ​ក្លាយ​ជា បថមាសាធ​ ក៏​មាន) ។ ម.ព. ទុតិយាសាឍ ផង ។
Headley's Khmer-English Dictionary
  1. បឋម ( adj ) [paʔtʰɑm, paʔtʰam, paʔtʰaʔmaʔ]   - detail »
    to be first, primary, initial; elementary
  2. បឋមាសាឍ ( n ) [paʔtʰaʔmaasaat]   - detail »
    Paṭhamāsāḍha (name given to the first of two lunar months which replace the month of អាសាឍ in a lunar leap year; the second month is called ទុតិយាសាឍ)
    See: បុព្វាសាឍ


Prohok Solutions @2017 : Learn Khmer | Khmer Calendar