Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បាំង

Chuon Nath's Khmer-Khmer Dictionary
  1. បាំង ( កិ.កិរិយាសព្ទ )
    បិទ, រាំង, ខ្ទប់​ឲ្យ​កំបាំង : បាំង​វាំងនន, បាំង​ជញ្ជាំង ។
    - បាំង​គំនិត រាំង​គំនិត​មិន​ឲ្យ​គិត​ឃើញ ។
    - បាំង​ឆត្រ បើក​ឆត្រ​គ្រប​ពី​លើ​មិន​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ឬ​ត្រូវ​ភ្លៀង ។
    - បាំង​ដៃ យក​បាត​ដៃ​បាំង​ទន្ទឹម​នឹង​ថ្ងាស​មិន​ឲ្យ​ពន្លឺ​ចាំង​ពឹល​ភ្នែក​​ដើម្បី​នឹង​មើល​អ្វីៗ​ ឲ្យ​ឃើញ​ច្បាស់ ។
    - មោហ៍​បាំង សេចក្ដី​ងងឹត​ល្ងង់​បិទ​រាំង​ប្រាជ្ញា​មិន​ឲ្យ​យល់​ការ​ពិត ។ ពាក្យ​នេះ​ខ្មែរ​យើង​ច្រើន​និយាយ​អំពី​កំហឹង​ខ្លាំង​ដែល​ទប់​មិន​ទាន់ ឬ​អំពី​ការ​ប្រព្រឹត្ត​កន្លង​បវេណី កន្លង​ច្បាប់ ដោយ​ភាន់​ច្រឡំ​ភ្លេច​ស្មារតី​មិន​យល់​ការ​ខុស​ត្រូវ ។ល។
  2. បាំងខែល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​មាន​លំនាំ​ទ្រេត​ចំខែង​ដូច​ជា​គេ​យក​ខែល​បាំង : អង្គុយ​បាំង​ខែល ។
  3. បាំង​ខ្លែង ( ន.នាមសព្ទ )
    ប៉ែក​ដំបូល​មណ្ឌប មាន​សណ្ឋាន​ដូច​ហោ​ជាង ។
  4. បាំង​ឆត្រ ( ន.នាមសព្ទ ) [--ឆ័ត ]
    ស្រមោល​ទឹក​ឯ​អាកាស​ដែល​ពន្លឺ​ព្រះ​អាទិត្យ ឬ​ពន្លឺ​ព្រះ​ចន្ទ្រ​ប៉ះ​ត្រូវ​មាន​វង់​មូល​ជុំ​វិញ​ដូច​ជា​រង្វង់​ក្លស់ ហៅ​ថា ថ្ងៃ​បាំង​ឆត្រ ឬ ខែ​បាំង​ឆត្រ; ហៅ ព្រះ​អាទិត្យ​ទ្រង់​ក្លស់, ព្រះ​ចន្ទ្រ​ទ្រង់​ក្លស់ ក៏​បាន : ថ្ងៃ​បាំង​ឆត្រ​មួយ​ជាន់, ថ្ងៃ​បាំង​ឆត្រ​ពីរ​ជាន់; ខែ​បាំង​ឆត្រ​បី​ជាន់ ។
  5. បាំង​ភក់ ( ន.នាមសព្ទ ) or របាំង​ភក់
    បន្ទះ​ឈើ​ឬ​បន្ទះ​ដែក​មាន​សណ្ឋាន​ក្រឡូម​ឬ​សំប៉ែត​ដាក់​បន្ទើត​ឲ្យ​ហើប​ងើប​គ្រប​ពី​លើ​កង់​រថ​សេះ, រថយន្ត, ទោចក្រយាន​ជាដើម សម្រាប់​បាំង​មិន​ឲ្យ​ភក់​ឬ​ធូលី​ខ្ទាត​ឬ​ហុយ​មក​ខាង​លើ; ហៅ​ថា គម្រប​កង់ ក៏​បាន (បារ. garde-boue; អ. mudguard អ.​ថ. ម៉ាត់គ្ហាដ) ។
  6. បាំង​សាច ( ន.នាមសព្ទ )
    ដំបូល​ល្វែង​ខាង​ក្រៅ​បំផុត​សម្រាប់​ជា​របាំង​ទឹក​ភ្លៀង​មិន​ឲ្យ​សាច​ចូល​មក​ដល់​ល្វែង​ខាង​ក្នុង : បាំង​សាច​វិហារ, បាំង​សាច​ផ្ទះ; ផ្ទះ​មាន​បាំង​សាច ។
  7. បាំង​សែង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (េសេង អ. ថ. សែ៎ង “ពន្លឺ”) ឈ្មោះ​គ្រឿង​ហែ​ថ្នាក់​ខ្ពស់​មួយ​ប្រភេទ មាន​សណ្ឋាន​ជា​ចាមរ​ខ្នាត​ធំ មាន​ដង​វែង សម្រាប់​បាំង​ពី​ខាង​មិន​ឲ្យ​ពន្លឺ​ព្រះ​អាទិត្យ​ចាំង​ព្រះ​ភ័ក្ត្រ​ព្រះ​រាជា; ប្រើ​តែ​ក្នុង​វេលា​ដែល​ស្ដេច​ចេញ​ហែ​ប្រទក្សិណ​រាជ​ធានី​ជាដើម (ស. ប្រើ ប័ងសូរយ៍ អ. ថ. ប័ងស៊ូន, និង ប័ង​េទ្រេក អ. ថ. ប័ងសែក...) ។
  8. បាំង​ស្ទើរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ស្ទាក់​ស្ទើរ​មិន​ទាន់​ស៊ប់​ឬ​មិន​ទាន់​ដាច់​ស្រេច, ដែល​នៅ​ក្នុង​ការ​រារែក: និយាយ​ស្ទាក់​ស្ទើរ; សម្ដី​បាំង​ស្ទើរ, គំនិត​បាំង​ស្ទើរ ។
Headley's Khmer-English Dictionary
  1. បាំង ( v ) [baŋ]   - detail »
    to conceal, cover, hide (something), mask, cloak; to block off, obstruct; to shield / protect (e.g. with a sun visor or umbrella); to defend, guard
  2. បាំង ( n ) [baŋ]   - detail »
    row of seats (e.g. in a bus or theater)
  3. បាំង ( adv ) [baŋ]   - detail »
    in the way, in a blocking / leaning manner

    Reference: បាំងខែល
  4. បាំង ( adj ) [baŋ]   - detail »
    to be indecisive, undecided, hesitant, wavering; imprecise, ambiguous

    Reference: បាំងស្ទើរ


Prohok Solutions @2017 : Learn Khmer | Khmer Calendar