Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រសាទ

Chuon Nath's Khmer-Khmer Dictionary
  1. ប្រសាទ ( ន.នាមសព្ទ ) [-សាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (បសាទ) សេចក្ដី​ជ្រះថ្លា ។ អាយតនៈ​សម្រាប់​ទទួល​សម្ផស្ស​ដឹង​អារម្មណ៍​គឺ​គ្រឿង​វិសេស​ដែល​មាន​ប្រចាំ​តាម​ធម្មជាតិ នៅ​ក្នុង​រូប​កាយ​មនុស្ស​សត្វ​សម្រាប់​ទទួល​ដឹង​នូវ​អារម្មណ៍​ពី​ខាង​ក្រៅ​ដែល​មក​ប៉ះ​ពាល់ : ភ្នែក​អាច​មើល​ឃើញ​រូប​បាន ដោយសារ​ប្រសាទ​សម្រាប់​ភ្នែក, ត្រចៀក​អាច​ស្ដាប់​ឮ​សំឡេង​បាន​ដោយសារ​ប្រសាទ​សម្រាប់​ត្រចៀក; ។ល។ កាល​បើ​ប្រសាទ​នោះ​វិនាស​ខូច​ហើយ​ភ្នែក​មិន​អាច​មើល​ឃើញ​រូប, ត្រចៀក​មិន​អាច​ស្ដាប់​ឮ​សំឡេង​បាន​ឡើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្ខុ​បសាទ, ជិវ្ហា​បសាទ ផង) ។ កិ. ជ្រះថ្លា, ពេញ​ចិត្ត :
    - ប្រសាទ​ពរ (ប្រសាត-ព) គឺ​ឲ្យ​ពរ​ដោយ​ពេញ​ចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រជា​ពលរដ្ឋ​ឈូឆរ មក​ដោយ​អំណរ ប្រសាទ​ប្រសិទ្ធ​ពរ​ថ្វាយ ។
  2. ប្រសាទ​រូប ( ន.នាមសព្ទ ) [ប្រសាទៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (បសាទ​រូប) រូប​ដែល​ទទួល​សម្ផស្ស​ដឹង​អារម្មណ៍ (មាន​កែវ​ភ្នែក​មើល​ឃើញ​រូប​ជាដើម) ។ ប្រសាទ​រូប​មាន ៥ គឺ ចក្ខុ​ប្រសាទ, សោត​ប្រសាទ, ឃាន​ប្រសាទ, ជិវ្ហា​ប្រសាទ, កាយ​ប្រសាទ (មាន​សណ្ឋាន​ទីទៃ​ពី​គ្នា) ។
Headley's Khmer-English Dictionary
  1. ប្រសាទ ( n ) [prɑsaat]   - detail »
    sense, sensation, feeling; nerve; neuro-
  2. ប្រសាទ ( n ) [prɑsaat]   - detail »
    serenity
  3. ប្រសាទ ( v ) [prɑsaat]   - detail »
    to satisfy, to have satisfaction.
  4. ប្រសាទ ( n ) [prɑsaat]   - detail »
    satisfaction


Prohok Solutions @2017 : Learn Khmer | Khmer Calendar