Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ្នោះ

Chuon Nath's Khmer-Khmer Dictionary
  1. ផ្នោះ ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ឈើ​ខ្លឹម មាន​ស្ពឺ​រមួល​មួយ​គូ​វិល​សង្កៀត​គ្នា សម្រាប់​បោះ​កប្បាស : ផ្នោះ​កប្បាស; រមួល​ដូច​ស្ពឺ​ផ្នោះ ។ ពាក្យ​បណ្ដៅ​បុរាណ​ថា អាសៃ​ហៀរ អាសៃ​ហៃ ចាប់​បាន​ដៃ អាសៃ​ហៀរ ស៊ី​សាច់​ខ្ជាក់​គ្រាប់ កន្សែង​ទ្រាប់ កញ្ជើ​ត្រង ខ្ជាក់​ច្រើន​ដង អាសៃ​ហើយ (តើ​ហ្នឹង​ជា​អ្វី ? -ផ្នោះ​បោះ​កប្បាស ។ ថា​ហ្នឹង​ត្រូវ​ហើយ !) ។
  2. ផ្នោះក្រាន ( ន.នាមសព្ទ )
    អវយវៈ​សត្វ​ចតុប្បាទ​ត្រង់​ខាង​ចុង​គល់​ភ្លៅ គឺ​ត្រង់​ប៉ែក​ខាង​លើ​បំផុត​នៃ​ជើង​ក្រោយ​ទាំង​ពីរ មាន​សណ្ឋាន​ស្រដៀង​នឹង​ទ្រង់​ទ្រាយ​នៃ​ផ្នោះ​ចង្ក្រាន : ផ្នោះ​ក្រាន​គោ, ផ្នោះ​ក្រាន​ក្របី ។ ឈ្មោះ​ចំណាប់​ដែល​អ្នក​មួយ​នៅ​ពី​ខាង​ក្រោយ​ខ្នង លូក​ដៃ​ទាំង​ពីរ​ចាប់​ដៃ​ទាំង​ពីរ​របស់​អ្នក​មួយ​ស៊ក​ព័ទ្ធ​ប្រទាស់​ដៃ​នឹង​ដៃ ហាក់​ដូច​ជា​គេ​បោះ​ផ្នោះ​ចង្ក្រាន​ឲ្យ​មាំ​រឹង​រើ​មិន​រួច : បោះ​ផ្នោះ​ក្រាន​ជាប់ ឬ ចាប់​បោះ​ផ្នោះ​ក្រាន​ជាប់ ។ កិ. ចាប់​ជាប់​ដោយ​ចំណាប់​មាំ​ដែល​ហៅ​ថា ផ្នោះ​ក្រាន ។
  3. ផ្នោះក្រាន ( ន.នាមសព្ទ ) or ផ្នោះ​ចង្ក្រាន
    ឈើ ៤ កំណាត់​ដែល​ផ្គុំ​ចុង​ភ្ជាប់​គ្នា​ទាំង ៤ ជ្រុង​ធ្វើ​ជា​ក្រប​ឬ​ជា​របាំង​រាំង​គំនរ​ដី​ដែល​លើក​ធ្វើ​ជា​ចង្ក្រាន : បោះ​ផ្នោះ​ចង្ក្រាន ។
Headley's Khmer-English Dictionary
  1. ផ្នោះ ( n ) [pnɑh]   - detail »
    device for cleaning cotton; cotton gin
  2. ផ្នោះ [pnɑh]   - detail »
    (a) n upper part of an animal's thigh, pelvis (b) n method of tying or fastening someone's hands behind his back.

    Reference: ផ្នោះក្រាន
  3. ផ្នោះ ( v ) [pnɑh]   - detail »
    to tie tightly with the hands behind the back (c) = ផ្នោះចង្ក្រាន


Prohok Solutions @2017 : Learn Khmer | Khmer Calendar