Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពល

Chuon Nath's Khmer-Khmer Dictionary
  1. ពល ( ន.នាមសព្ទ ) [ពល់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    កម្លាំង ។ សេនា, ទាហាន, កង​ទ័ព : ភ្ជុំ​ពល, លើក​ពល ។
    - ពល​ថ្មើរ​ជើង ទាហាន​អ្នក​ដើរ​ដោយ​ជើង (ឥត​ជិះ​អ្វី) ។
    - កែន​ពល កែន​ប្រជាជន​ប្រមូល​ជា​កង​ទ័ព​ឬ​ប្រមូល​មក​បង្ហាត់​ជា​ទាហាន ។
    - ប្រក់​ពល ប្រជុំ​រេហ៍​ពល​មក​ប្រសិទ្ធី​ឲ្យ​មាន​ជ័យ​ជម្នះ ឬ​ដើរ​ត្រួត​រេហ៍​ពល ។ល។
  2. ពល ( ន.នាមសព្ទ )
    ពួក​ជន​ពូជ​សូទ្រៈ សម្រាប់​ប្រើ​ជា​កម្លាំង​តាម​មុខ​ការ​ផ្សេង​ៗ; មាន​ច្រើន​ពួក : ពល​ព្រះ ពល​សម្រាប់​វត្ត;
    - ពល​ដំរី ពល​ឃ្វាល​ដំរី​ព្រះ​រាជ​ទ្រព្យ (ទ្រមាក់);
    - ពល​សេះ ពល​ឃ្វាល​សេះ​ព្រះ​រាជ​ទ្រព្យ;
    - ពល​អង្គរក្ស ពល​ដែល​ប្រើ​ជា​ទាហាន​រក្សា​ព្រះ​អង្គ (ហៅ​ឃ្លាត​ក្លាយ​ថា អង្គ្រ័ក្ស);
    - ពល​ចែវ ពល​សម្រាប់​ចែវ​ព្រះ​ទីន័ង​នាវា;
    - ពល​គុន ឬ - ពល​គុន​ដាល់ ពល​សម្រាប់​គុន​ឬ​ដាល់​ថ្វាយ​ស្ដេច​ទត ក្នុង​កាល​សម័យ​ដែល​ត្រូវ​ការ​ម្ដង​ៗ ឬ​សម្រាប់​រក្សា​ការពារ​ព្រះ​អង្គ​ជានិច្ច (ហៅ​ដោយ​រួប​រួម​ថា ពល, អង្គរក្ស (អង់-គ្រាក់), ទ្រមាក់, ចែវ, គុន) ។ល។ ពួក​ពល​ទាំង​នេះ​ក្នុង​កម្ពុជ​រដ្ឋ​មាន​តែ​ពី​ក្នុង​កាល​រាជ្យ​បុរាណ, សម័យ​ឥឡូវ​លើក​លែង​មិន​ឲ្យ​មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូទ្រ ឬ សូទ្រៈ និង អ្នកងារ ផង) ។
  3. ពលកាយ ( ន.នាមសព្ទ ) [ពៈលៈ--] or ពលនិកាយ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ពួក​ពល, ពួក​រេហ៍​ពល, ពួក​សេនា​ទាហាន : ពល​កាយ​រត់​ខ្ចាយ​បែក​ខ្ញែក​គ្នា ព្រោះ​ខ្លាច​ឫទ្ធានុភាព​ខ្លាំង នៃ​បច្ចាមិត្រ​គូ​ប្រឆាំង ត​តាំង​ច្បាំង​គ្នា​យូរ​ខែ​ហើយ ។
  4. ពលក្ការ ( ន.នាមសព្ទ ) [ពៈល័ក-កា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ពលាត្ការ) ការ​កំហែង, គំរាម : វា​ហ៊ាន​ធ្វើ​ពលក្ការ​តាម​អំពើ​ចិត្ត​ឥត​កោត​ក្រែង​ច្បាប់ ។
  5. ពលទោ ( ន.នាមសព្ទ ) [ពល់-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (ពល + ទោ) ទាហាន​ថ្នាក់​ក្រោម​បង្អស់ (ពល​ថ្នាក់​ទី ២, ទាហាន​ថ្នាក់​ទី​២ គឺ​កូន​ទាហាន​ធម្មតា) ។
  6. ពលនិកាយ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលកាយ) ។
  7. ពលបាលត្រី ( ន.នាមសព្ទ ) [ពល់-លៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ពល + បាល + ត្រី) ឋានន្តរ​នាយ​ទាហាន​រង​ថ្នាក់​ក្រោម​ក្នុង​ថ្នាក់​ពល​បាល, ទាប​ជាង​ពល​បាល​ទោ (ពល​បាល​ថ្នាក់​ទី ៣, នាយ​រក្សា​ពល​ថ្នាក់​ទី ៣) ។ បារ. Sergent ។
  8. ពលបាលទោ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (ពល + បាល + ទោ) ឋានន្តរ​នាយ​ទាហាន​រង​នៅ​ក្នុង​ចន្លោះ​ពល​បាល​ត្រី​និង​ពល​បាល​ឯក (ពល​បាល​ថ្នាក់​ទី​២) ។ បារ. Sergent-chef . ។
  9. ពលបាល​ឯក ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ឋានន្តរ​នាយ​ទាហាន​រង​ខ្ពស់​ផុត​ក្នុង​ថ្នាក់​ពល​បាល (ពល​បាល​ថ្នាក់​ទី ១) ។ បា. Sergent-major ។
  10. ពលព្រះ
    (មើល​ក្នុង​ពាក្យ ពល ២ ន.) ។

1   2   3   Next >>

Headley's Khmer-English Dictionary
  1. ពល ( n ) [pʊəl, pʊəlleaʔ, peaʔleaʔ]   - detail »
    force, power, strength; ability, capacity; army, troops, military unit; branch (of military service)
  2. ពល ( n ) [pʊəl, pʊəlleaʔ, peaʔleaʔ]   - detail »
    subgroup of the laboring caste (determined by the nature of the group's occupation), hereditary servants
  3. ពលាហក   - detail »
    See: វលាហក
  4. ពលិកម្ម ( n ) [pʊəlliʔkam]   - detail »
    sacrifice, hard work
  5. ពលិការ ( n ) [peaʔliʔkaa]   - detail »
    offerings, the act of making an offering; the preparation of offerings
  6. ពលិទាន ( n ) [peaʔliʔtien]   - detail »
    offering of food; feeding people (as an act of generosity)
  7. ពលី ( n ) [peaʔlii]   - detail »
    offering, contribution; tribute; sacrifice.
  8. ពលី ( v ) [peaʔlii]   - detail »
    to sacrifice
  9. ពលីការ   - detail »
    See: ពលិការ
  10. ពលៃ   - detail »
    See: ពន្លៃ (2)

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar