Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពារាណសី

Chuon Nath's Khmer-Khmer Dictionary
  1. ពារាណសី ( ន.នាមសព្ទ ) [--ណៈសី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វារាណសី ឬ វរាណសី) ឈ្មោះ​ក្រុង​មួយ​ក្នុង​ដែន​កាសី (ប្រទេស​ឥណ្ឌា) តាំង​នៅ​នា​ត្រើយ​ខាង​ឆ្វេង (ខាង​កើត) នៃ​ទន្លេ​គង្គា​ជា​យូរ​អង្វែង​ណាស់​ហើយ មិន​ដែល​រុះរើ​ទៅ​ណា​ឡើយ, ជា​ក្រុង​មាន​ឈ្មោះ​ប្រាកដ​ក្នុង​គម្ពីរ​ខាង​ពុទ្ធ​សាសនា, តែ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​ក្លាយ​ឈ្មោះ​ជា បេណរ៉េស ឬ បេណរ៉ែស (ហៅ​តាម​ឈ្មោះ​ក្នុង​ផែន​ទី​លោក) ។ បាន​ជា​ក្រុង​នេះ​មាន​ឈ្មោះ​ថា វារាណសី ឬ ពារាណសី ដូច្នេះ ពីព្រោះ​មាន​ទឹក​ស្ទឹង​ឈ្មោះ វរុណ (វ > ព ជា ពរុណ) និង​ស្ទឹង អសិ ហូរ​ចូល​មក​ក្នុង​ទន្លេ គង្គា (Gange) នា​វស្សាន​រដូវ (ទឹក​ហូរ​ខ្លាំង) មក​ទល់​មុខ​គ្នា​ត្រង់​ចន្លោះ​ប៉ែក​ខាង​ត្បូង (ជា​ព្រះ​រាជ​វាំង) និង​ប៉ែក​ខាង​ជើង (ជា​ទី​ផ្សារ​ធំ​ទូលាយ) នៃ​ក្រុង​នេះ (វរុណ ឬ ពរុណ + អសិ > វារាណសី ឬ ពារាណសី (ក្នុង​រដ្ឋ​កាសី) : កាល​ណោះ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី​រដ្ឋ​កាសី...; ព្រះ​សក្យ​មុនី​សម្ពុទ្ធ​ទ្រង់​សម្ដែង​ព្រះ​ធម្មចក្ក​ជា​បឋម​ទេសនា​របស់​ព្រះ​អង្គ​នា​ឥសិបតន​មិគទាយវ័ន​ជិត​ក្រុង​ពារាណសី​ប្រោស​បញ្ចវគ្គិយ​ភិក្ខុ... (ក្រុង​នេះ​ឋិត​នៅ​ក្បែរ​ច្រាំង​ទន្លេ​គង្គា ប៉ែក​ខាង​ឆ្វេង គឺ​ប៉ែក​ខាង​កើត) ។
Headley's Khmer-English Dictionary
  1. ពារាណសី ( n ) [pierienaʔsəy]   - detail »
    the city of Benares


Prohok Solutions @2017 : Learn Khmer | Khmer Calendar