Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព្រៃ

Chuon Nath's Khmer-Khmer Dictionary
  1. ព្រៃ ( ន.នាមសព្ទ )
    ប្រទេស ឬ​ទី​ដី​ដែល​មាន​រុក្ខ​ជាតិ, លតា​ជាតិ, តិណ​ជាតិ ដុះ​ដេរដាស ទ្រុបទ្រុល : ព្រៃ​តូច, ព្រៃ​ធំ ។
    - ព្រៃ​រនាម ព្រៃ​ក្នុង​បឹង ឬ​ក្នុង​ទី​ដែល​មាន​ទឹក​លិច​ត្រាំ​នៅ​យូរ ។
    - ព្រៃ​របោះ ព្រៃ​ដែល​មាន​ដើម​ឈើ​របោះ​ៗ ។
    - ព្រៃ​រំលោង ព្រៃ​ស្រោង​ក្នុង​ទំនាប ។
    - ព្រៃ​ស្រោង ព្រៃ​ក្នុង​ទី​ខ្ពស់​ដែល​មាន​ដើម​ឈើ​ខ្ពស់​ស្រោង​ៗ ។
    - ព្រៃ​ហ័ត​ព្រៃ​ហោង ព្រៃ​ធំ​ដែល​ឆ្ងាយ​ដាច់​ស្រយាល​អំពី​ស្រុក​ភូមិ គួរ​ស្ញើប​គួរ​ស្បើម ព្រោះ​តែង​មាន​សត្រូវ​ចាំ​បៀតបៀន ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជាំ, ញៀត​ស្បាត, ផ្សៃ ផង) ។
  2. ព្រៃ ( គុ.គុនសព្ទ )
    ដែល​កើត, ដែល​មាន​នៅ​ក្នុង​ព្រៃ : សត្វ​ព្រៃ, ក្របី​ព្រៃ, គោ​ព្រៃ, ឆ្កែ​ព្រៃ, មាន់​ព្រៃ...; មនុស្ស​ព្រៃ...។ ព. ប្រ. ព្រៃ​ៗ ដែល​មាន​បែប​បទ ឬ​សណ្ដាប់​ធ្នាប់​ឆ្គង​ៗ, ឆ្វេង​ៗ : ឫក​ព្រៃ​ៗ, សម្ដី​ព្រៃ​ៗ, និយាយ​ព្រៃ​ៗ ។ នាំ​ឲ្យ​ព្រៃ​គំនិត នាំ​ឲ្យ​ទើស​គំនិត, ឲ្យ​ចង្អៀត​គំនិត ។ល។
  3. ព្រៃកប្បាស ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​តាកែវ ។
  4. ព្រៃងារ ( ន.នាមសព្ទ )
    ជន​ជាតិ​វេស្សៈ ឬ​វៃស្យៈ (ក្នុង​កម្ពុជ​ប្រទេស​មាន​តែ​ក្នុង​រជ្ជ​កាល​អំពី​ដើម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ទ. អ្នក​ងារ ។
  5. ព្រៃឈរ ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពង់ចាម ។
  6. ព្រៃនគរ ( ន.នាមសព្ទ )
    ឈ្មោះ​ក្រុង​ជា​ទី​ប្រជុំ​កិច្ចការ​នៃ​រដ្ឋការ​ធំ​នៅ​ក្នុង​ដែន​កម្ពុជា​ក្រោម ។
  7. ព្រៃវែង ( ន.នាមសព្ទ )
    ឈ្មោះ​ខេត្ត​មួយ​របស់​កម្ពុជ​រដ្ឋ ។
  8. ព្រៃអង្គរ ( ន.នាមសព្ទ )
    (ព. ក្ល. ពី ព្រៃ​នគរ) ជា​ឈ្មោះ​ព្រៃ​នៅ​ជិត​មាត់​បឹង មាន​ច្រើន​តំបន់​ក្នុង​ខែត្រ​ក្រៅ​របស់​ប្រទេស​កម្ពុជា, គេ​ហៅ​បឹង​ខ្លះ​ថា បឹង​ព្រៃ​អង្គរ ។
Headley's Khmer-English Dictionary
  1. ព្រៃ ( adj ) [prey]   - detail »
    to be wild, undomesticated, savage (the opposite of ស្រុក `domesticated, tame')
  2. ព្រៃ ( adj ) [prey]   - detail »
    to be deciduous (as the teeth or hair of a new-born child)
  3. ព្រៃ ( n ) [prey]   - detail »
    jungle, forest, woods, wilderness


Prohok Solutions @2017 : Learn Khmer | Khmer Calendar