Khmer Dictionary: ភក្ដី
Chuon Nath's Khmer-Khmer Dictionary
-
ភក្ដី
( ន.នាមសព្ទ )
[ជើង ដ, អ. ថ. ភ័ក-ក្ដី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភក្ដិ; ភត្តិ) ការចែក, ចំណែក; ការសេពគប់; សេចក្ដីរាប់អាន, សេចក្ដីស្រឡាញ់ស្មោះ, សេចក្ដីស្មោះត្រង់, សេចក្ដីស្លូតត្រង់, សេចក្ដីគោរព : មានភក្ដីចំពោះចៅហ្វាយនាយ ។ បើរួមចូលនឹងនាមនាមឯទៀត ប្រើជា ភក្ដិ ឬ ភ័ក្ដិ (អ. ថ. ភ័ក) : ញាតិភក្ដិ សេចក្ដីស្រឡាញ់ស្មោះចំពោះញាតិឬញាតិដែលស្លូតត្រង់; មិត្រភក្ដិ សេចក្ដីស្មោះត្រង់ចំពោះមិត្រឬមិត្រដែលស្លូតត្រង់; ស្វាមីភក្ដិ សេចក្ដីគោរពស្វាមី, សេចក្ដីស្រឡាញ់ស្មោះចំពោះម្ចាស់ ឬសេចក្ដីគោរពចៅហ្វាយនាយ ។ល។
-
ភក្ដីអនុជិត
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
អ្នកឈ្នះរឿយៗ ហើយមានភាពស្មោះត្រង់ ជាឈ្មោះឋានន្តររបស់មន្ត្រីពីជំនាន់មុន ។
Headley's Khmer-English Dictionary
-
No matching entries found!