Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ្នែក

Chuon Nath's Khmer-Khmer Dictionary
  1. ភ្នែក ( ន.នាមសព្ទ )
    ចក្ខុ គឺ​អាយតនៈ​មួយ​ប្រភេទ​របស់​មនុស្ស, សត សម្រាប់​មើល​រូប, ឃើញ​រូប ។ ពក​ត្រង់​ថ្នាំង​ឫស្សី​ខ្ចី​ទាំងពួង​ឬ​ឈើ​ខ្ចី, វល្លិ​ខ្ចី​ពួក​ខ្លះ​ដែល​នឹង​បែក​ពន្លក​ចេញ​ជា​ដៃ, ជា​មែក : ភ្នែក​ឫស្សី (ព. ប្រ.) ដែល​មាន​តែ​ភ្នែក​មើល​ឃើញ​ប៉ុន្តែ​ឥត​ដឹង​ឥត​យល់ : មនុស្ស​ភ្នែក​ឫស្សី ។
  2. ភ្នែក​ក្រួច ( ន.នាមសព្ទ )
    ឈ្មោះ​ក្រឡា​មួយ​បែប ត្បាញ​ដោយ​បន្ទោះ មាន​សណ្ឋាន​មូល​ៗ (ដូច​យ៉ាង​ក្រឡា​កៅអី​ផ្ដៅ) : ក្រឡា​ភ្នែក​ក្រួច ។ ជាល​ភ្នែក​ក្រួច ឈ្មោះ​ជាល​មួយ​ប្រភេទ ដែល​ត្បាញ​ជា​ក្រឡា​ភ្នែក​ក្រួច (ក្រឡា​ប្រាំបី​ជ្រុង) ។
  3. ភ្នែក​គោរ ( ន.នាមសព្ទ )
    ឆ្អឹង​ជា​អវយវៈ​នៃ​មនុស្ស មាន​សណ្ឋាន​ជា​ពក​នៅ​ត្រង់​ខាង​ក្រោម-ក​ជើង (ហៅ​ថា ភ្នែក​គោល ក៏មាន) ។
  4. ភ្នែក​ឆ្មា ( ន.នាមសព្ទ )
    ឈ្មោះ​កែវ ឬ​ត្បូង​មួយ​ប្រភេទ សម្បុរ​ឆ្លុះ​ស្រដៀង​នឹង​ភ្នែក​ឆ្មា (បាលី​ហៅ មសារគល្ល “កែវ ឬ​ត្បូង​កើត​នា​ភ្នំ​ឈ្មោះ មសារៈ” (ប្រទេស​ឥណ្ឌា) ឬ កពរមណិ “កែវ​ពពាល” ឬ “ត្បូង​ភ្នែក​ឆ្មា” : ខ្មែរ​ក្នុង​សម័យ​បុរាណ ច្រើន​ជឿ​ថា ត្បូង​ភ្នែក​ឆ្មា​ជា​ទ្រព្យ​ត្រជាក់​ត្រជំ) ។
  5. ភ្នែក​ជញ្ជីង ( ន.នាមសព្ទ )
    ចំណុច ឬ​កម្រិត​ជញ្ជីង​ជា​គ្រឿង​សម្គាល់​ឲ្យ​ដឹង​ទម្ងន់ ។
  6. ភ្នែក​ព្រាប ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ ដើម​តូច​ៗ​ស្លឹក​មូល​ៗ ល្អិត​ៗ ។
  7. ភ្នែក​មាន់ ( ន.នាមសព្ទ )
    ក្រដាស​ព័ណ៌​ផ្សេង​ៗ ដែល​ដាប់​ជា​សណ្ឋាន​មូល​ៗ​តូច​ៗ ស្រដៀង​នឹង​ភ្នែក​មាន់ ប្រើ​ការ​ដាក់​បន្ទំ​ភ្ជាប់​លើ​ក្បាច់​ស្ពាន់​ក្រាប់ ។ ឈ្មោះ​វណ្ណយុត្តិ​មួយ​ប្រភេទ មាន​វង់​មូល​ពីរ​ជាន់​តូច​ក្នុង ធំ​ក្រៅ សណ្ឋាន​ស្រដៀង​នឹង​ភ្នែក​មាន់ (៙) នេះ សម្រាប់​ប្រើ​សរសេរ​ដាក់​ត្រង់​ក្បាល​បន្ទាត់​ដើម​សេចក្ដី​ធំ​នីមួយ​ៗ, តែ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​មិន​សូវ​ប្រើ ។
Headley's Khmer-English Dictionary
  1. ភ្នែក ( n ) [pnɛɛk]   - detail »
    eye; bud (of a tree).
  2. ភ្នែក [pnɛɛk]   - detail »
    cell on the skin of a pineapple
  3. ភ្នែក ( n ) [pnɛɛk]   - detail »
    future.
  4. ភ្នែក ( adj ) [pnɛɛk]   - detail »
    to be next, forthcoming, future eg. ឆ្នាំភ្នែក . next year ឯភ្នែក . in the future


Prohok Solutions @2017 : Learn Khmer | Khmer Calendar