Khmer Dictionary: រតនៈ
Chuon Nath's Khmer-Khmer Dictionary
-
រតនៈ
( ន.នាមសព្ទ )
[រៈតៈន៉ៈ ]
or រត្នៈ, រ័តន៍, រ័ត្ន
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រត្ន; រតន “វត្ថុឬរបស់ដែលញ៉ាំងចិត្តឲ្យរីករាយ; ...”) កែវ; ពេជ្រ, ត្បូងគ្រប់ប្រភេទ; សូម្បីមាស, ប្រាក់ក៏ហៅ រតនៈ ដែរ ឬហៅថា រតនវត្តុ ក៏បាន; វត្តុ, ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស. សត្វវិសេស ក៏ហៅ រតនៈ បានដែរ ។ សព្ទនេះបើ ប្រើភ្ជាប់ជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសរៀងពីខាងដើមក៏បាន ពីខាងចុងក៏បាន, បើរៀងពីខាងដើម អ. ថ. រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើរៀងពីខាងចុង អ. ថ. រ័ត, ដូចជា :
- រតនករ (រៈតៈន៉ៈក) អ្នកធ្វើរតនៈគឺអ្នកជីកត្បូង, អ្នកច្នៃត្បូង; ជាងមាសប្រាក់; ព្រះវេស្សវ័ណ ។
- រតនករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូឬហឹបដាក់រតនៈ, ដាក់ពេជ្រ, ដាក់ត្បូង ។
- រតនគភ៌ ឬ - រត្នគ័ភ៌ ផ្ទៃជាទីកើតរតនៈ គឺសមុទ្រ (ព្រោះសមុទ្រជាទីកើតរតនៈផេ្សងៗ); ព្រះបាទកុវេរៈ គឺព្រះវេស្សវ័ណ(ព្រោះព្រះបាទកុវេរៈ ពួកមនុស្សពីបុរាណយល់ថាជាទេវតាម្ចាស់រតនៈឬម្ចាស់ទ្រព្យ) ។
- រតនគញ្ភ ឬ - រត្នគ័ភ៌ា,
- រត្នគ័រ្ភីផែនដី (ព្រោះផែនដីជាទីកើតរតនៈផ្សេងៗ ។
- រតនត្រ័យ,
- រត្នត្រ័យ ឬ--ត្រៃ រតនៈបីយ៉ាងគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ហៅថា ពុទ្ធរតនៈ, ធម្ម រតនៈ, សង្ឃរតនៈ ឬព្រះពុទ្ធរ័ត្ន, ព្រះធម៌រ័ត្ន, ព្រះសង្ឃរ័ត្ន ក៏បាន ។
- រត្នត្រ័យប្រណាម ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ ។
- រតននិធិ កំណប់រតនៈ គឺសមុទ្រ; ភ្នំព្រះសុមេរុ ។
- រតនប្បភា ឬ
- រត្នប្រភា (រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺរតនៈ; ផែនដី ។
- រតនពាណិជ អ្នកលក់ពេជ្រ, អ្នកលក់ត្បូង; អ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូង ។
- រតនពាណិជ្ជ ឬពាណិជ្យ ការលក់ត្បូង, ជំនួញត្បូង (ប្រើជា រតនវណិជ្ជ ឬ រតនវណិជ្ជា ក៏បាន) ។
- រតនម័យ គុ. ដែលប្រដាប់ដោយរតនៈ, ដែលដាំពេជ្រ, ដាំត្បូង ។
- រតនមាលា កម្រងកែវ; ខ្សែខ្លួនឬខ្សែ-កដាំពេជ្រ ។
- រតនរង្សី ស្មើរតនៈ, ពន្លឺពេជ្រ ។
- រតនរាសី គំនរកែវ; មហាសមុទ្រ ។
- រតនវត្ថុ ឬ
- រត្នព័ស្តុ វត្ថុជារតនៈ មានកែវ, ត្បូង, មាស, ប្រាក់ជាដើម ។
- រតនវិកតិ ឬ
- រតនវិក័តិ ការរចនាដោយរតនៈ, របស់ដាំត្បូង ។
- រតនវិចិត្រ ឬ - រត្នពិចិត្រ ដែលវិចិត្រដោយរតនៈ, ការរចនារំលេចដោយត្បូង ។
- រតនសុវណ្ណ ឬ - រត្នសុព័ណ៌ មាសប្រដាប់ដោយត្បូង, មាសដាំពេជ្រ ។
- រតនសោភា លំអរតនៈ ។
- រតនាករ (<រតន+អាករ) អណ្តូងរតនៈ, កន្លែងដែលកើតពេជ្រ, ដែលកើតត្បូង; សមុទ្រ (ប្រើជា រត្នាករ ក៏បាន, < រត្ន+អាករ) ។
- រតនាគារ (<រតន+អគារ) អគារនៃរតនៈ, ឃ្លាំងរ័តន៍; ឃ្លាំងប្រាក់ ។
- រតនាលង្ការ (<រតន+អលង្ការ) គ្រឿងអលង្ការប្រដាប់ដោយពេជ្រ, ដោយត្បូង ។
- រតនាលោក (<រតន+អាលោក) ឬ - រតនោភាស (<រតន+ឱភាស) ពន្លឺរតនៈ, ពន្លឺពេជ្រ ។
- រតនាវលី (<រតន+អាវលិ) ខ្សែ-កដាំពេជ្រ ។ល។
- គហបតីរ័តន៍ គហបតីកែវ, នាយឃ្លាំងកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។
- ចក្ករ័តន៍ ឬ - ចក្ររ័ត្ន កង់កែវ (សម្រាប់ស្ដេចចក្រពត្តិ) ។
- ទ្រទូងរ័ត្ន ទ្រទូងកែវគឺសមណស័ក្តិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជរដ្ឋពីក្នុងសម័យបុរាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រទូង ២ ន. ផង) ។
- នារីរ័ត្ន នាងកែវ, ស្ត្រីកែវឬស្រីថ្លៃ, ស្ត្រីមានលំអប្រហែលដូចពេជ្រ ។
- បរិនាយករ័តន៍ នាយពលកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។
- បុរសរត្ន ឬ
- ប្រុសរ័ត្ន ប្រុសកែវ ឬប្រុសថ្លៃ,... ។
- ប្រពាលរ័ត្ន កែវប្រពាល ។
- មណីរ័ត្ន កែវមណី, ពេជ្រមានតម្លៃ (សម្រាប់ស្ដេចចក្រពត្តិ ក៏មាន) ។
- មហាបុរសរ័ត្ន មហាបុរសថ្លៃថ្លា,... ។
- ហត្ថិរ័តន៍ ឬ
- ដំរីរ័ត្ន ដំរីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។
- អស្សរ័តន៍ (អ័ស-សៈ--) ឬ - សេះរ័តន៍ សេះកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។
- ឥត្ថីរ័តន៍ ឬ - ស្ត្រីរ័ត្ន ស្ត្រីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ល។ (ចំពោះពាក្យ រតនៈ នេះសុំមើល ក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង) ។
Headley's Khmer-English Dictionary
-
រតនៈ
( n )
[roattaʔnaʔ, reaʔtaʔnaʔ]
- detail »
jewel, gem, crystal, precious stone.
-
រតនៈ
[roattaʔnaʔ, reaʔtaʔnaʔ]
- detail »
precious possession